ព័ត៌មានជាតិ
អណ្ដូងទឹកខ្នាតធំទំនើបនៅជីផាត អាចផ្គត់ផ្គង់ទឹកស្អាតបានមួយភូមិ
អណ្តូងទឹកខ្នាតធំដ៏ទំនើប បានផ្គត់ផ្គង់ទឹកស្អាតដល់ភូមិមួយនៅសហគមន៍ទេសចរណ៍ជីផាត ស្ថិតនៅក្នុងស្រុកថ្មបាំង ខេត្តកោះកុង ដែលអាចឲ្យពលរដ្ឋទទួលបានទឹកស្អាតប្រើប្រាស់ប្រចាំថ្ងៃដោយសុវត្ថិភាព។
កញ្ញា ស៊ូវណ្ណា ហ្គោនឡែត ស្ថាបនិកនិងជានាយិកាប្រតិបត្តិនៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃបានឲ្យដឹងថា អណ្ដូងទឹកនេះគឺជាអណ្ដូងទឹកធំជាងគេ ដំណើរការដោយថាមពលព្រះអាទិត្យមានចំណុះ ១០.០០០ លីត្រ ដែលអាចផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋប្រមាណ ១៧៦ គ្រួសារ ស្មើនឹងជាង ៨០០នាក់ ក្នុងភូមិកំឡូតស្ថិតនៅក្នុងសហគមន៍ទេសចរណ៍ជីផាត ក្នុងស្រុកថ្មបាំងខេត្តកោះកុង។


ស្ថាបនិករូបនេះបន្តថា នៅចន្លោះពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២២ គម្រោងរេដបូកជួរភ្នំក្រវាញខាងត្បូង បានចូលរួមចំណែកក្នុងការសាងសង់អណ្តូងទឹកចំនួន ៤៣ រួមមានទាំងអណ្ដូងទឹកដ៏ធំបំផុតដែលបានសម្ពោធនៅក្នុងភូមិកំឡូត ដែលបានបម្រើអត្ថប្រយោជន៍ជូនដល់ប្រជាពលរដ្ឋរាប់រយគ្រួសារដោយផ្ទាល់។

គម្រោងរេដបូកជួរភ្នំក្រវាញខាងត្បូង មានក្រសួងបរិស្ថានគឺជាម្ចាស់គម្រោង និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃជាអ្នកអនុវត្តគម្រោង។ គម្រោងរេដបូកជួរភ្នំក្រវាញខាងត្បូងបង្កើតឡើងក្នុងឆ្នាំ ២០១៥ ដែលមានគោលបំណងលើកកម្ពស់កាត់បន្ថយការប្រែប្រួលអាកាសធាតុ និងការបន្សំទៅនឹងការប្រែប្រួលអាកាសធាតុ ដោយការការពារព្រៃឈើនៅតំបន់ទេសភាពព្រៃរងទឹកភ្លៀងជួរភ្នំក្រវាញ មានន័យថាកាត់បន្ថយការបំភាយកាបូននៅក្នុងតំបន់ទេសភាពព្រៃរងទឹកភ្លៀងជួរភ្នំក្រវាញ ជាថ្នូរទទួលបានការគាំទ្រដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងឱកាសក្នុងការទ្រទ្រង់ជីវភាពរស់នៅសម្រាប់សហគមន៍។

លោក ជួប ប៉ារីស៍ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាជនបង្គោលរេដបូកជាតិបានឲ្យដឹងថា កាលពីពេលមុន នៅពេលដែលពុំទាន់មានការគាំទ្រពីគម្រោងរេដបូកតំបន់ជួរភ្នំក្រវាញខាងត្បូង ប្រជាសហគមន៍ទាំងអស់គ្នាធ្លាប់មានកង្វល់នឹងបញ្ហាចម្បងមួយចំនួនដូចជាបញ្ហាទឹកស្អាតសម្រាប់ប្រើប្រាស់ និងផ្លូវថ្នល់សម្រាប់ធ្វើដំណើរ។ ប្រជាពលរដ្ឋមួយចំនួនបានជួបប្រទះនឹងការលំបាកជាច្រើនដូចជា ការខ្វះខាតទឹកស្អាតសម្រាប់ប្រើប្រាស់ ការចំណាយថវិកាសម្រាប់ទិញទឹកបរិភោគដែលជាការចំណាយដ៏ធំមួយនៅក្នុងគ្រួសារ និងគ្មានផ្លូវសម្រាប់ធ្វើដំណើរ។ នៅរដូវវស្សា ផ្លូវមានភក់នាំឲ្យមានការលំបាក ហើយពេលខ្លះបង្កឱ្យមានភាពរអិលឬបង្កជាគ្រោះថ្នាក់ផ្សេងៗថែមទៀតផង។
លោកបន្តថា តាមរយៈសមិទ្ធផលអណ្ដូងទឹកខ្នាតធំ និងផ្លូវដែលបានស្ថាបនាដាក់ឲ្យដំណើរការ នឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ប្រជាពលរដ្ឋរាប់ពាន់នាក់ ដើម្បីជួយពង្រឹងនូវលទ្ធភាពសេដ្ឋកិច្ច និងសុខុមាលភាពដែលពាក់ព័ន្ធជីវភាពរស់នៅក្នុងតំបន់៕




កាលពីម្សិលមិញនេះ មានបារព្ធពិធីសម្ពោធសមិទ្ធផលអណ្ដូងទឹកសហគមន៍ដ៏ធំមួយដំណើរការដោយថាមពលព្រះអាទិត្យ និងផ្លូវភូមិក្រាលក្រួសក្រហមចំនួន ៣ខ្សែ នៅសហគមន៍ទេសចរណ៍ជីផាត។ សមិទ្ធផលនៃការសាងសង់នេះអាចធ្វើទៅបានគឺអាស្រ័យដោយមានគម្រោងរេដបូកតំបន់ជួរភ្នំក្រវាញខាងត្បូង ដែលបានលក់ឥណទានកាបូនទៅដល់សាជីវកម្មធំៗ៕

-
សន្តិសុខសង្គម១៧ ម៉ោង ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៦ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល