ព័ត៌មានជាតិ
សម្ដេចតេជោ ៖ ចាប់ពីនេះទៅ វិស័យអប់រំ និងវិស័យសុខាភិបាល គឺជាវិស័យដែលទទួលបានអាទិភាពខ្ពស់ជាងគេ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងឲ្យដឹងថា គម្រោងថវិកាជាតិ សម្រាប់ប្រើប្រាស់ក្នុងឆ្នាំ ២០២៣នេះ គឺផ្តោតសំខាន់ទៅលើការបម្រើឲ្យមនុស្ស ហើយចាប់ពីឆ្នាំនេះតទៅវិស័យអប់រំ និងវិស័យសុខាភិបាល គឺវិស័យដែលទទួលអាទិភាពខ្ពស់ជាងគេ សម្រាប់ការជ្រើសរើសមន្ត្រីបម្រើការងារ។

សម្ដេចតេជោ ហ៊ុន សែន បានក្នុងពេលពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់ «មន្ទីរពេទ្យជាតិតេជោសន្ដិភាព» និងសំណេះសំណាលជាមួយកម្មករសំណង់ នៅក្នុងការដ្ឋានមន្ទីរពេទ្យនេះប្រមាណ ១,២០០ នាក់ នៅព្រឹកថ្ងៃទី ១៩ ខែមករានេះថា ចាប់ពីឆ្នាំ ២០២៣តទៅ វិស័យអប់រំ និងវិស័យសុខាភិបាល នឹងត្រូវក្លាយជាវិស័យអាទិភាពជាងគេ ហើយក្រសួងផ្សេងទៀត ត្រូវកាត់បន្ថយការជ្រើសរើសមន្ត្រីចូលបម្រើការងារ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ចាប់ពីនេះទៅ វិស័យអប់រំ និងវិស័យសុខាភិបាល គឺជាវិស័យដែលទទួលបានអាទិភាពខ្ពស់ជាងគេ ក្រសួងនានា គឺកាត់បន្ថយជ្រើសរើសបុគ្គលិក ជួនកាលចូលនិវត្តន៍ ៥នាក់ ឲ្យរើសមកវិញតែ ២ ឬ ៣នាក់ទេ ប៉ុន្តែសម្រាប់គ្រូពេទ្យរបស់យើងឆ្នាំកន្លងទៅ ខ្ញុំឲ្យ ៣,០០០ៗ»៕



-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ