ព័ត៌មានជាតិ
អាជ្ញាធរអនុញ្ញាតឱ្យពលករខ្មែរ ជិត៦០០នាក់ ត្រឡប់ទៅសហគមន៍វិញ
មន្ត្រីសុខាភិបាលខេត្តបាត់ដំបង បានឱ្យដឹងថា កន្លងមកមណ្ឌលចត្តាឡីស័កខេត្ត បានទទួលពលករអនុវត្តធ្វើចត្តាឡីស័ក១៤ថ្ងៃ សរុបមានចំនួន២៣១២នាក់ ប៉ុន្តែបច្ចុប្បន្ននេះ ពលករនៅសល់ត្រឹមតែចំនួន១៤២៧នាក់ប៉ុណ្ណោះ ខណៈទូរលេខចុងក្រោយ បានអនុញ្ញាតឲ្យពួកគាត់ត្រឡប់ទៅរួមរស់ជាមួយក្រុមគ្រួសារនៅតាមមូលដ្ឋានរៀងៗខ្លួនចំនួន៥៦៨នាក់ ក្នុងចំណោមពលករខ្មែរ ដែលបានឆ្លងកាត់ការពិនិត្យធ្វើតេស្តជាបន្តបន្ទាប់បានចំនួន២១៧៣នាក់ ដែលក្នុងចំណោមពលករខ្មែរទាំងនេះ បានរកឃើញវិជ្ជមាននូវជំងឺកូវីដ-១៩ ចំនួន០៦នាក់ និងព្យាបាលសះស្បើយចំនួន០២នាក់។
មន្ត្រីដដែលឲ្យដឹងបន្តថា គិតត្រឹមថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១នេះ គណៈកម្មការគ្រប់គ្រងមណ្ឌលចត្តាឡីស័កក្នុងខេត្តបាត់ដំបង បានអនុញ្ញាតឲ្យពលករខ្មែរជាច្រើននាក់ បានចាកចេញទៅកាន់លំនៅឋានរបស់ពួកគាត់រៀងៗខ្លួន ដែលមានចំនួនកើនឡើងដល់៥៦៨នាក់ បន្ទាប់ពីបានរៀបចំដាក់ឲ្យនៅដាច់ដោយឡែកដើម្បីពិនិត្យតាមដានសុខភាពយកវត្ថុសំណាកធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃអនុវត្តតាមវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍។
បច្ចុប្បន្ន ខេត្តបាត់ដំបងបានរៀបចំមណ្ឌលចត្តាឡីស័កចំនួន១១មណ្ឌល ដោយក្នុងនោះមានមណ្ឌលចំនួន៨សម្រាប់ទទួលពលករដែលឆ្លងកាត់តាមច្រកតំបន់ព្រំដែននៅក្នុងខេត្តបាត់ដំបង រីឯមណ្ឌលចំនួន៣ផ្សេងទៀត សម្រាប់ទទួលពលករដែលបញ្ជូនមកពីបណ្តាខេត្តដូចជា ខេត្តបន្ទាយមានជ័យនិងខេត្តឧត្តរមានជ័យ ជាដើម៕
អត្ថបទ ៖ សៅ សារិទ្ធ
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់