ព័ត៌មានជាតិ
អតីតរង្វង់មូលព្រឹកស្ទះល្ងាចស្ទះ មានស្ពានអាកាសប្រវត្តិសាស្រ្ត លើកដំបូង មិនធ្លាប់មាននៅស្រុកខ្មែរ
នៅថ្ងៃ ២៤ មិថុនា ឆ្នាំ ២០១០ រាជធានីភ្នំពេញបានបើកសម្ពោធស្ពានអាកាសលើកដំបូងមិនធ្លាប់មានជាប្រវត្តិសាស្ត្រ។ស្ពានអាកាសក្បាលថ្នល់ ត្រូវបានស្ថាបនាឡើងជំនួសរង្វង់មូលក្បាលថ្នល់ ដែលបើកការដ្ឋានសាងសង់កាលពីឆ្នាំ២០០៩ ដោយចំណាយអស់ទឹកប្រាក់ជាង ៦លានដុល្លារ។
ការស្ថាបនាស្ពាននេះ បានសម្រួលចរចរណ៍បានមួយកម្រិតនៅម្តុំរង្វង់មូលក្បាលថ្នល់ ដែលតែងតែកកស្ទះទាំងព្រឹកទាំងល្ងាច ហើយដែលមន្ត្រីប៉ូលិសត្រូវឈរជើងបញ្ជាចរាចរណ៍ជាប្រចាំ។ ស្ពានអាកាសក្បាល ថ្នល់ទី១នេះបានចាប់ដំណើរការសាងសង់ពី ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០០៩ ដោយក្រុមហ៊ុនអាណិកជនកម្ពុជា (OCIC) ស្ថាបនាពីបេតុងអារម៉េ ដែលមានបណ្ដោយ៣០៨ម៉ែត្រ ទទឹង១៤,២ ម៉ែត្រ និងកំពស់៥,២០ម៉ែត្រ។
ស្ពាននេះចំណុចឡើងចាប់ពីមុខស្ថានីយប្រេងតេលាលើដងមហាវិថីព្រះនរោត្ដម ចុះនៅចំណុចមុខអតីតមន្ទីរពេទ្យការងារលើដងផ្លូវជាតិលេខ២។ មានទ្វេទិស មានគំនូសផ្លូវរថយន្ដចំនួន៤ខ្សែ គឺផ្លូវរថយន្ដ ២ខ្សែទៅ ២ខ្សែមក និងមានបង្កាន់ដៃស្ពាន ប៉ុន្ដែពុំមានចិញ្ចើមសម្រាប់ថ្មើរជើងទេ។
នៅពេលដាក់ឱ្យដំណើរការទីតាំងអតីតចំណុចរង្វង់មូលក្បាលថ្នល់ បានកាត់បន្ថយការកកស្ទះ ដោយសារចរាចរក្នុងទិសដៅនីមួយៗ មិនកាត់ប្រសព្វគ្នាដូចមុនទៀតឡើយ។
ក្រោយលេចស្ពានអាកាសដំបូងនេះ រាជធានីភ្នំពេញបានចាប់ផ្តើមស្ថាបនាស្ពានអាកាសជាបន្តបន្ទាប់រួមមាន ស្ពានអាកាសស្ទឹងមានជ័យ ស្ពានអាកាស៧មករា ស្ពានអាកាស ៥មករា (តិចណូ) និងស្ពានអាកាសផ្សារដីហ៊ុយ។ ស្ពានអាកាសចោមចៅ និងផ្លូវក្រោមដីចោមចៅ កំពុងស្ថាបនាគ្រោងបញ្ចប់ដាក់ឲ្យដំណើរការនៅឆ្នាំ២០២១៕
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ