ព័ត៌មានជាតិ
សេចក្ដីថ្លែងការណ៍ ៖ គណបក្សប្រជាជនកម្ពុជា ពុំអាចទទួលយកបានជាដាច់ខាតនូវការចោទប្រកាន់ទាំងបំពានរបស់គណបក្សភ្លើងទៀន
គណបក្សប្រជាជនកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបានប្រកាសថា ពុំអាចទទួលយកបានជាដាច់ខាតនូវការប្រមាថកាតទាន និងការចោទប្រកាន់ទាំងបំពាន របស់គណបក្សភ្លើងទៀន កាលពីពេលថ្មីៗនេះ។
សេចក្ដីថ្លែងការណ៍របស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២៣ បានសរសេរថា តាមរយៈសេចក្ដីថ្លែងការណ៍ថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២៣ របស់គណបក្សភ្លើងទៀន បានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរបំផុតដល់ភាពត្រឹមត្រូវ និងសេចក្ដីថ្លៃថ្នូររបស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកំពុងកាន់អំណាចនៅកម្ពុជា។ ក្នុងបរិការណ៍នេះ គណបក្សប្រជាជនកម្ពុជាចេញសេចក្ដី ថ្លែងការណ៍ដូចតទៅ៖
១-ក្នុងនាមជាគណបក្សកាន់អំណាច ដោយស្របច្បាប់តាមលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស គណបក្សប្រជាជនកម្ពុជា បានគោរពយ៉ាងម៉ឹងម៉ាត់នូវរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា គោលការណ៍លទ្ធិប្រជាធិបតេយ្យ និងច្បាប់ជាធរមាន ដើម្បីគ្រប់គ្រងដឹកនាំប្រទេស ដែលធ្វើឲ្យប្រជាជនទូទៅ មានសិទ្ធិសេរីភាពគ្រប់បែបយ៉ាង មានសុខសន្តិភាព សុវត្ថិភាព និងទទួលបានមនុញ្ញផលគ្រប់គ្នាពីការរីកចម្រើនរបស់ប្រទេសជាតិ។
២-គណបក្សប្រជាជនកម្ពុជា ពុំអាចទទួលយកបានជាដាច់ខាតនូវការប្រមាថកាតទាន និងការចោទប្រកាន់ទាំងបំពានរបស់គណបក្សភ្លើងទៀន។ គណបក្សប្រជាជនកម្ពុជា នឹងធ្វើអ្វីៗទាំងអស់ តាមច្បាប់ ដើម្បីការពារខ្លួន មិនឲ្យគេរំលោភបំពានបានឡើយ។
៣-គណបក្សប្រជាជនកម្ពុជា គាំទ្រពេញទំហឹងរាល់ចំណាត់ការរបស់រាជរដ្ឋាភិបាល និងអាជ្ញាធរមានសមត្ថកិច្ច ចំពោះគ្រប់បុគ្គលបានប្រព្រឹត្តល្មើសច្បាប់ ដែលត្រូវតែទទួលទោសទណ្ឌតាមការកំណត់នៃច្បាប់ ដែលគ្រប់ប្រទេសនៅក្នុងពិភពលោក ក៏អនុវត្តដូចគ្នានេះដែរ។
៤-គណបក្សប្រជាជនកម្ពុជា ចូលរួមយ៉ាងសកម្មជាមួយបណ្តាគណបក្សនយោបាយ និងគ្រប់មជ្ឈដ្ឋានក្នុងសង្គម ដើម្បីពង្រឹងបរិយាកាសនយោបាយឲ្យបានល្អប្រសើរបំផុត សំដៅធានាឲ្យការបោះឆ្នោតនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។
ជាមួយគ្នានេះ គណបក្សប្រជាជនកម្ពុជា ក៏បានអំពាវនាវដល់ជនរួមជាតិទាំងអស់ រួបរួមសាមគ្គីគ្នាជុំវិញរាជរដ្ឋាភិបាល ក្រោមដំបូលនៃរដ្ឋធម្មនុញ្ញ និងក្រោមម្លប់នៃអង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីការពារ សន្តិភាព និងបន្តអភិវឌ្ឍប្រទេសជាតិ៕


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ