Connect with us

ព័ត៌មានជាតិ

មេពន្ធដារជំរុញឱ្យប្រើ APP ពន្ធដារ ដើម្បី​ស្រួលគណនាពន្ធ និងទទួលព័ត៌មាន

បានផុស

នៅ

អ្នកដែលមានភារកិច្ចបង់ពន្ធ គួរតែមានប្រើ APP របស់អគ្គនាយកដ្ឋានពន្ធដារ ដើម្បីអាចទទួលដឹងពីព័ត៌មាន ពាក់ព័ន្ធ​នឹងការបង់ ពិសេសការគណនាពន្ធលើប្រាក់បៀរត្ស។ នេះជាការលើកឡើង លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ ក្នុងកម្មវិធីពន្ធដារ ស្តីពី ពន្ធលើប្រាក់ចំណូល និងការផ្តល់សេវា របស់អគ្គនាយកដ្ឋានពន្ធដារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកថា អគ្គនាយកដ្ឋានពន្ធដារ មានកម្មវិធី APP ជាច្រើន ដែលផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការគណនាប្រាក់ពន្ធ ក៏ដូចជាការបង់ពន្ធ ដោយពុំបាច់ទៅបង់ពន្ធនៅនឹងកន្លែងបង់ពន្ធ ដោយផ្ទាល់នោះទេ។

លោក គង់ វិបុល បញ្ជាក់ថា ចាប់ផ្តើមពីខែមករា ២០២៣ នេះតទៅ នឹងមានការដំឡើងពិដាននៃប្រាក់បៀវត្ស ដែលមានកម្រិតខ្ពស់ជាងមុន។ លោកបន្ថែមថា ចំពោះអ្នកដែលមានប្រាក់បៀវត្សក្រោម ១លាន ៥សែនរៀល គឺអត់មាន ជាប់ពន្ធទេ ហើយអ្នកដែលមានប្រាក់បៀវត្ស ចាប់ពី ១លាន ៥សែនរៀល ឡើងទៅ គឺជាប់ពន្ធ​ (ភាគរយនៃពន្ធ គឺអាស្រ័យទៅតាមកាំ នៃប្រាក់បៀវត្ស) ។

អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ ក៏បានស្នើដល់អ្នកជាប់ពន្ធ និងសហគ្រាសទាំងអស់ ត្រៀមលក្ខណៈដើម្បីដាក់ លិខិតប្រកាសពន្ធលើប្រាក់ចំណូល ដែលនឹងចាប់ផ្តើមក្នុងខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ។

គួរបញ្ជាក់ថា ចំណូលផ្ទៃក្នុងរបស់អគ្គនាយកដ្ឋានពន្ធដារ ឆ្នាំ២០២២ នេះ មានលទ្ធផលល្អប្រសើរ បើទោះបីជាស្ថិត ក្នុងបរិការនៃកូវីដ១៩ ក៏ដោយ ដែលប្រមូលចំណូលពន្ធដារបានប្រមាណជា ៣៤៥៥លានដុល្លារ លើសនឹងចំនួនផែនការ ដែលកំណត់ឱ្យ ដែលមានត្រឹម ២៨១៩លានដុល្លារ (លើសនឹងផែនការ ៦០០លានដុល្លារ ដែលស្មើនឹង ២២,៥៤% ) ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ចរាចរណ៍២០ ម៉ោង មុន

ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត

នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច
សន្តិសុខសង្គម២១ ម៉ោង មុន

នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច កោះហៅលោក សាន សាធុកា​ ឲ្យចូលបំភ្លឺក្រោយរងការ​ចោទ​ប្រកាន់រឿងជំរិតទារប្រាក់

សន្តិសុខសង្គម១៨ ម៉ោង មុន

ឆ្លងចរន្តអគ្គិសនីឆេះសាលាអន្តរជាតិមួយកន្លែង នៅខណ្ឌជ្រោយចង្វារ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

យន្តហោះចម្បាំងយោធាមីយ៉ាន់ម៉ាមិនអើពើនឹងការព្រមាន​របស់​ថៃ​ ដោយ​ទម្លាក់គ្រាប់បែករាប់​សិប​គ្រាប់​ក្បែរ​ព្រំដែន

រំលោភ
សន្តិសុខសង្គម៥២ នាទីutes មុន

លួងលោមចូលផ្ទះសំណាក់មិនបាន ដឹកចូលព្រៃស្ងាត់ចាប់រំលោភបានសម្រេច រួចវាយប្លន់យកទ្រព្យសម្បត្តិអស់

Sokha Hotels

ព័ត៌មានពេញនិយម