ព័ត៌មានជាតិ
គ្រោះថ្នាក់ចរាចរណ៍បន្តិចបន្តួចសោះ ដកកាំភ្លើង និងស្រែកគំរាមជនរងគ្រោះ
បុរសម្នាក់អះអាងថា ខ្លួនមានមុខងារជាមន្ត្រីកងរាជអាវុធហត្ថ និងមានតួនាទីនាយករងមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជំរាយ បានដកកាំភ្លើង និងស្រែកគំរាមជនរងគ្រោះពេលគ្រោះថ្នាក់ចរាចរណ៍បន្តិចបន្តួចនៅម្ដុំផ្សារធំថ្មី។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង០៤:៣០នាទីទាបភ្លឺ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ នៅម្ដុំផ្សារធំថ្មី ក្នុងសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមការបញ្ជាក់ពីបុរសម្នាក់សុំមិនបញ្ចេញឈ្មោះដែលបានឃើញហេតុការណ៍បានប្រាប់ថា មុនដំបូងគាត់ឃើញរថយន្តព្រូសបើកបរដោយបុរសម្នាក់ បើករថយន្ដស្របគ្នាជាមួយជនរងគ្រោះ តាមបណ្តោយផ្លូវលេខ៧៣គៀនផ្សារធំថ្មី ហើយឃើញរថយន្តបានបើកគៀរម៉ូតូបណ្តាលឲ្យដួល រួចបានដកកាំភ្លើងពីចង្កេះនឹងស្រែកថា «ហែងចង់យ៉ាងម៉េច» ភ្លាមៗនោះជនរងគ្រោះបានលើកដៃសុំកុំបាញ់គាត់អី។
ប្រភពដដែលបានថា ពេលបានឃើញដូចនេះ គាត់ក៏រត់មកជួយជនរងគ្រោះដែលដួលម៉ូតូបានដោយជនរងគ្រោះ បានបាក់ដងកាំបិត និងត្រូវត្រង់ប្រអប់ជើង រួចបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ។

ពេលសមត្ថកិច្ចទៅដល់កន្លែងកើតហេតុ អ្នកបង្កនៅតែបន្តសំញែងកាំភ្លើងនៅមុខសមត្ថកិច្ច ទោះបីសមត្ថកិច្ចសុំដកកាំភ្លើងទុក ក៏បុរសរូបនោះមិនព្រមប្រគល់ឲ្យសមត្ថកិច្ចដែរ តែបន្ទាប់មកក៏យល់ព្រមប្រគល់សំបកកាំភ្លើង។
ដោយមិនចង់មានរឿងវែងឆ្ងាយ ជនរងគ្រោះក៏មិនបានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ទេ ដោយសុំត្រឹមតែអ្នកបង្កសងថ្លៃព្យាបាលនៅមន្ទីរពេទ្យតែប៉ុណ្ណោះ ដើម្បីបញ្ចប់រឿង៕
អត្ថបទ ៖ សុខុម







-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី