ព័ត៌មានជាតិ
សម្ដេចម៉ែ ប្រទាន ៤៨ ម៉ឺនដុល្លារ ជួយវិស័យសុខាភិបាល និងព្រះពុទ្ធសាសនា
យោងតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់របស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត រួមសកម្មភាពដោយ ឯកឧត្តម គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង បានរៀបចំពិធីប្រគល់ព្រះរាជទ្រព្យ ចំនួន ៤៨ ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដែលជាព្រះរាជទានដ៏ថ្លៃថ្លារបស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជូនដល់មន្ទីរពេទ្យចំនួន៥ និងរួមចំណែកក្នុងវិស័យព្រះពុទ្ធសាសនា។

សម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនីនាថសីហនុ ប្រោសព្រះរាជទានព្រះរាជទ្រព្យ ជូនមន្ទីរពេទ្យមួយចំនួនក្នុងរាជធានីភ្នំពេញ និងវិស័យព្រះពុទ្ធសាសនាចំនួន ៧ មានដូចជា៖

១, មន្ទីរពេទ្យហ្លួងម៉ែ ចំនួន ២០ ម៉ឺនដុល្លារសហរដ្ឋអាមេរិក, ម៉ាស ១០ ០០០ សន្លឹក, ថ្នាំចិន ១ ០០០ ប្រអប់
២, មន្ទីរពេទ្យគន្ធបុប្ផា ចំនួន ១០ មុឺនដុល្លារសហរដ្ឋអាមេរិក, ម៉ាស ១០ ០០០ ប្រអប់, ថ្នាំ ១ ០០០ ប្រអប់
៣, មន្ទីពេទ្យខ្មែរសូវៀត ចំនួន ១០ ម៉ឺនដុល្លារសហរដ្ឋអាមេរិក, ម៉ាស់ចំនួន ១ ០០០ ប្រអប់, ថ្នាំចិនចំនួន ១ ០០០ ប្រអប់
៤, មន្ទីរពេទ្យបង្អែកសម្ដេចឪ ចំនួន ៣ ម៉ឺនដុល្លារសហរដ្ឋអាមេរិក, ម៉ាសចំនួន ៥ ០០០ ប្រអប់, ថ្នាំចិនចំនួន ៥០០ ប្រអប់

៥, មន្ទីរពេទ្យព្រះសីហនុមណ្ឌលនៃក្តីសង្ឃឹមភ្នំពេញ ចំនួន ៣ ម៉ឺនដុល្លារសហរដ្ឋអាមេរិក, ម៉ាសចំនួន ៥០០ ប្រអប់,
ថ្នាំចិនចំនួន ៥០០ ប្រអប់
៦, មជ្ឍមណ្ឌលព្រះពុទ្ធសាសនាកម្ពុជា ចំនួន ១ ម៉ឺនដុល្លារ
៧, សាងសង់ព្រះពុទ្ធបដិមាលើភ្នំបូកគោ ចំនួន ១ ម៉ឺនដុល្លារ៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានជាតិ២២ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍១ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ