ព័ត៌មានជាតិ
យុវជន៥នាក់ ត្រូវចាប់ខ្លួន ក្រោយលួចបេះផ្លែស្វាយ
កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២១ កន្លងទៅ វេលាម៉ោង១៦និង១០នាទី មានករណីចោរកម្ម លួចបេះផ្លែស្វាយ នៅចម្ការស្វាយ ក្នុងការដ្ឋានទី៤ ក្រុមហ៊ុនហ័ងអញ់យ៉ាឡាយ(វៀតណាម)ស្ថិតនៅក្នុងភូមិ៣ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ត្រូវបានកម្លាំងសន្តិសុខក្រុមហ៊ុនចាប់បានជនសង្ស័យចំនួន៥នាក់ ប្រគល់ទៅឲ្យអាវុធហត្ថស្រុកកូនមុំចាត់ការបន្តតាមនីតិវិធី។

ជនសង្ស័យចំនួន៥នាក់រួមមាន ទី១. ឈ្មោះ ខែត ណុន ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ៥ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី ទី២. ឈ្មោះ ខែត យ៉ោក ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ៥ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី ទី៣. ឈ្មោះ ប្រុស ជីង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ២ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី ទី៤. ឈ្មោះ ស្នាម វ៉ិត ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ៥ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី និងទី៥. ឈ្មោះ សឿង ឡូយ ភេទប្រុស អាយុ១៧ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិ៥ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី។

សមត្ថកិច្ចដកហូតវត្ថុតាងផ្លែស្វាយចំនួន ៥០ផ្លែ និងទូរសព្ទដៃចំនួន ៤គ្រឿង។ ក្នុងនោះជនសង្ស័យចំនួន៥នាក់ ក្រោយពេលនាំខ្លួនមកដល់មូលដ្ឋានកងរាជអាវុធហត្ថស្រុកកូនមុំ បានធ្វើតេស្តរកសារធាតុញៀន លទ្ធផលវិជ្ជមានទាំង៥នាក់។ បច្ចុប្បន្នជនសង្ស័យ៥នាក់ រួមនិងវត្ថុតាងបានបញ្ជូនមកទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តចាត់ការតាមនីតិវិធី៕
អត្ថបទ៖ វុទ្ធឦសាន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី