Connect with us

ព័ត៌មានជាតិ

យុវជន​៥​នាក់ ត្រូវ​ចាប់​ខ្លួន ក្រោយ​លួច​បេះ​ផ្លែស្វាយ ​

បានផុស

នៅ

​កាលពី​ថ្ងៃ​ទី​២ ខែ​មករា ឆ្នាំ​២០២១ កន្លងទៅ វេលា​ម៉ោង​១៦​និង​១០​នាទី មាន​ករណី​ចោរកម្ម លួច​បេះ​ផ្លែស្វាយ នៅ​ចម្ការ​​ស្វាយ​ ក្នុង​ការដ្ឋាន​ទី​៤ ក្រុមហ៊ុន​ហ័ង​អញ់​យ៉ា​ឡាយ​(​វៀតណាម​)​ស្ថិតនៅ​ក្នុងភូមិ​៣ ឃុំ​ស្រែ​អង្គ្រង ស្រុក​កូន​មុំ ត្រូវ​បាន​កម្លាំង​សន្តិសុខ​ក្រុមហ៊ុន​ចាប់​បាន​ជនសង្ស័យ​ចំនួន​៥​នាក់ ​ប្រគល់​ទៅ​ឲ្យ​អាវុធហត្ថ​ស្រុក​កូន​មុំ​ចាត់​ការ​បន្ត​តាម​នីតិវិធី​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ជនសង្ស័យ​ចំនួន​៥​នាក់​រួមមាន ទី១. ឈ្មោះ ខែ​ត ណុន ភេទ​ប្រុស អាយុ​២១​ឆ្នាំ​ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​៥ ឃុំ​ត្រពាំង​ច្រេស ស្រុក​កូន​មុំ ខេត្តរតនគិរី ទី​២. ឈ្មោះ ខែ​ត យ៉ោ​ក ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​៥ ឃុំ​ត្រពាំង​ច្រេស ស្រុក​កូន​មុំ ខេត្តរតនគិរី ទី​៣. ​ឈ្មោះ ប្រុស ជី​ង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ​ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​២ ឃុំ​ត្រពាំង​ក្រហម ស្រុក​កូន​មុំ ខេត្តរតនគិរី ទី​៤. ឈ្មោះ ស្នាម វ៉ិ​ត ភេទ​ប្រុស អាយុ​២១​ឆ្នាំ​ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​៥ ឃុំ​ត្រពាំង​ច្រេស ស្រុក​កូន​មុំ ខេត្តរតនគិរី និង​ទី​៥. ឈ្មោះ សឿង ឡូយ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​៥ ឃុំ​ត្រពាំង​ច្រេស ស្រុក​កូន​មុំ ខេត្តរតនគិរី​។​

​សមត្ថកិច្ច​ដកហូត​វត្ថុតាង​ផ្លែ​ស្វាយ​ចំនួន ៥០​ផ្លែ និង​ទូរសព្ទ​ដៃ​ចំនួន ៤​គ្រឿង​។ ក្នុងនោះ​ជនសង្ស័យ​ចំនួន​៥​នាក់​ ក្រោយពេល​នាំ​ខ្លួន​មកដល់​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​កូន​មុំ​ បានធ្វើ​តេស្ត​រក​សារ​ធាតុ​ញៀន លទ្ធផល​វិជ្ជមាន​ទាំង​៥​នាក់​។ បច្ចុប្បន្ន​ជនសង្ស័យ​៥​នាក់ ​រួម​និង​វត្ថុតាង​បាន​បញ្ជូន​មក​ទី​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលា​ការ​ខេត្ត​ចាត់ការ​តាម​នីតិវិធី​៕

អត្ថបទ៖ វុ​ទ្ធ​ឦសាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទី មុន

លោក​បណ្ឌិត លី ធុជ ដឹកនាំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ពង្រឹង​អនុលោមភាព​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ក្នុងចំណោម​រដ្ឋ​ភាគី​

ព័ត៌មានជាតិ១៤ នាទី មុន

កុំ​ភ្លេច​ត្រៀម CV! ស្អែក​នេះ ឱកាស​ការងារ​ថ្មី​បន្ថែមទៀត​ជិត ៥០០ កន្លែង​ក្នុង​វេទិកា​ការងារ​របស់ NEA

ព័ត៌មានជាតិ៣៧ នាទី មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​សុវត្ថិភាព​អគ្គិភ័យ​នៅតាម​សហគ្រាស គ្រឹះស្ថាន

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េ សរសើរថាកម្ពុជារីកចម្រើនឆាប់រហ័ស និងបង្ហាញបំណងពង្រីក បណ្តាក់ទុនវិនិយោគបន្ថែម

បច្ចេកវិទ្យា៣ ម៉ោង មុន

អ្នកជំនាញនិយាយថា “យុគមាសរបស់ Apple នៅក្នុងប្រទេសចិនបានបញ្ចប់ហើយ”

Sokha Hotels

ព័ត៌មានពេញនិយម