ព័ត៌មានជាតិ
ក្រុមមេធាវីរាជរដ្ឋាភិបាល ថ្កោលទោសគណបក្សភ្លើងទៀន និងគាំទ្រចំណាត់ការរបស់តុលាការ និងអាជ្ញាធរមានសមត្ថកិច្ច
ក្រុមមេធាវីរាជរដ្ឋាភិបាល បានចេញសេចក្ដីថ្លែងការណ៍មួយ ដោយបានថ្កោលទោស នូវសេចក្តីថ្លែងការណ៍របស់គណ បក្សភ្លើងទៀន ដែលមានចរិកបំផ្លើសផ្ទុយពីការពិត និងមានចេតនាទុច្ចរិតទម្លាក់កំហុស ចំពោះរាជរដ្ឋាភិបាលកម្ពុជា និងចំពោះគណបក្សប្រជាជនកម្ពុជា។

សេចក្ដីថ្លែងការណ៍របស់ក្រុមមេធាវីរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៣ បានសរសេរថា នៅថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៣ និងនៅថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២៣ គណបក្សភ្លើងទៀន បានចេញនូវសេចក្តីថ្លែងការណ៍ពីរផ្សេងគ្នា។ ពាក់ព័ន្ធនឹងសេចក្ដីថ្លែងការណ៍របស់គណបក្សភ្លើងទៀនេះ ក្រុមមេធាវីរាជរដ្ឋាភិបាល បានបញ្ជាក់ និងថ្កោលទោស ដូចខាងក្រោម៖
១- សេចក្តីថ្លែងការណ៍របស់គណបក្សភ្លើងទៀន មានចរិកបំផ្លើសផ្ទុយពីការពិត មានចេតនាទុច្ចរិតទម្លាក់កំហុសដោយ អសុទ្ធចិត្ត មួលបង្កាច់ផ្ទុយពីសច្ចៈភាព ចំពោះរាជរដ្ឋាភិបាលកម្ពុជា និងចំពោះគណបក្សប្រជាជនកម្ពុជា ដែលជាគណ បក្សកំពុងកាន់អំណាច និងដឹកនាំរាជរដ្ឋាភិបាលកម្ពុជា។
២- សូមបញ្ជាក់ជូនសាធារណៈជនជ្រាបថា ការប្រតិបត្តិតាមច្បាប់ និងនីតិវិធីជាធរមាន និងការអនុវត្តវិធានការផ្លូវច្បាប់ ចំពោះបទល្មើសព្រហ្មទណ្ឌ គឺជាសមត្ថកិច្ចផ្ដាច់មុខរបស់តុលាការ និងអាជ្ញាធរមានសមត្ថកិច្ច ពោលគឺពុំមានពាក់ព័ន្ធអ្វីឡើយ ជាមួយរាជរដ្ឋាភិបាលកម្ពុជា និងគណបក្សប្រជាជនកម្ពុជា។ បុគ្គលណាក៏ដោយ ឬក្រុមណាមួយក៏ដោយ បើបានប្រព្រឹត្តបទល្មើស ត្រូវតែទទួលរងនូវទណ្ឌកម្មផ្លូវច្បាប់។
៣- ក្រុមមេធាវីរាជរដ្ឋាភិបាល សូមគាំទ្រពេញទំហឹងចំពោះរាល់ចំណាត់ការរបស់តុលាការ និងអាជ្ញាធរមានសមត្ថកិច្ច ដែលបានពុះពារអនុវត្តច្បាប់ទៅលើថ្នាក់ដឹកនាំគណបក្សភ្លើងទៀន ជា “អ្នកនយោបាយ ប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ – និងបុគ្គលល្មើសដ៏ទៃទៀត ដើម្បីរក្សាការពារបានយុត្តិធម៌សង្គម លើកកម្ពស់នីតិរដ្ឋ និងដើម្បីរក្សាការពារ សុខសន្តិភាព ស្ថិរភាពសង្គម និងភាពសុខដុមរមនា ជូនប្រជាពលរដ្ឋកម្ពុជា។
៤- ក្រុមមេធាវីរាជរដ្ឋាភិបាល ប្រកាសពេញទំហឹង ថ្កោលទោសគណបក្សភ្លើងទៀន ដែលបានថ្លែងចោទប្រកាន់ទាំងបំពាន ចំពោះរាជរដ្ឋាភិបាលកម្ពុជា និងគណបក្សប្រជាជនកម្ពុជា បង្កប់ដោយអំពើទុច្ចរិត ចេតនាញុះញង់ឲ្យមានការបែកបាក់ សាមគ្គីភាពជាតិ បង្កភាពវឹកវរដល់សន្តិសុខនៃរដ្ឋ និងបំផ្លាញនូវសេចក្តីសុខសាន្ត និងវឌ្ឍនភាពនៅក្នុងសង្គមកម្ពុជា នាពេលបច្ចុប្បន្ន។
៥- ក្រុមមេធាវីរាជរដ្ឋាភិបាល បានអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ តុលាការគ្រប់ជាន់ថ្នាក់ បន្តចាត់វិធានការច្បាប់ ដោយគ្មានការយោគយល់លើបុគ្គលល្មើស ដើម្បីរួមចំណែកលើកកម្ពស់វិស័យយុត្តិធម៌ តាមការចង់បានរបស់ថ្នាក់ដឹកនាំជាតិ និងប្រជាជនកម្ពុជា៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ