ព័ត៌មានជាតិ
ត្រួសៗស្វែងយល់ពីភូមិសាស្រ្តឃុំជីផាត តំបន់អេកូទេសចរណ៍ល្បីបំផុត បន្ទាប់ពីអារ៉ែង
ខេត្តកោះកុងមានតំបន់អេកូទេសចរណ៍ពីរកន្លែងដែលល្បីបំផុត សម្រាប់អ្នកចូលចិត្តដំណើរកម្សាន្តបែបផ្សងព្រេង។ មួយគឺនៅអារ៉ែង និងមួយទៀតគឺនៅជីផាត។

ទាក់ទងតំបន់អេកូទេសចរណ៍ជីផាត កម្ពុជាថ្មីៗនឹងបង្ហាញពីភូមិសាស្រ្តខ្លះៗពីតំបន់ទេសចរណ៍មួយនេះ។
សហគមន៍អេកូទេសចរណ៍ជីផាត ស្ថិតនៅក្នុងឃុំជីផាតក្នុងស្រុកថ្មបាំងខេត្តកោះកុង។ ឃុំនេះមានភូមិ ០៤ ចំណុះ មានភូមិកំលត ភូមិទឹកល្អក់ ភូមិជាំស្លា និងភូមិជីផាត មានចម្ងាយ ១២៤ គីឡូម៉ែត្រពីទីរួមស្រុកថ្មបាំង ដោយមានព្រំប្រទល់៖
-ខាងជើងទល់នឹងឃុំថ្មដូនពៅ
-ខាងត្បូងទល់នឹងស្រុកបូទុមសាគរ
-ខាងលិចទល់នឹងឃុំត្រពាំងរូងស្រុកកោះកុង
-ខាងកើតទល់នឹងឃុំជខីលើក្នុងស្រុកស្រែអំបិល

ឃុំទេសចរណ៍នេះគ្របដណ្តប់លើផ្ទៃដីសរុប ៥៣០០០ ហិកតា មានប្រជាជនរស់នៅចំនួន ៦៣៩ គ្រួសារស្មើ ២៦៦១ នាក់។ ប្រជាជនភាគច្រើនប្រកបមុខរបរធ្វើស្រែចម្ការ រកផលអនុផលព្រៃឈើដូចជា ជ័រចុង ជ័ររុង ផ្តៅ នេសាទ និងមានមុខរបរបន្ទាប់បន្សំជាអាជីវករលក់ដូរនិងជាកម្មករជាដើម។


សក្តានុពលទេសចរណ៍
ជីផាតត្រូវបានក្រសួងទេសចរណ៍វាយតម្លៃថា ជាតំបន់អេកូទេសចរណ៍ដ៏ទាក់ទាញបំផុតនៅក្នុងប្រទេសកម្ពុជាបន្ទាប់ពីអារ៉ែង។

បើតាមប្រធានសហគមន៍ទេសចរណ៍ជីផាតបានឲ្យដឹងថា តំបន់អេកូទេសចរណ៍នេះស័ក្ដិសមបំផុតសម្រាប់អ្នកចូលចិត្តទេសចរណ៍បែបផ្សងព្រេង Adventure trip ទាំងការកម្សាន្តបែបជិះទូក ជិះកង់ ជិះម៉ូតូ ដើរព្រៃ មើលទឹកធ្លាក់ ជាពិសេសការបោះតង់សម្រាកក្នុងព្រៃ។



នៅជីផាតមានទឹកធ្លាក់ជាច្រើនកន្លែងដូចជា ទឹកធ្លាក់ឆាយអូរម្លូ ទឹកធ្លាក់ឆាយទឹកវេត ទឹកធ្លាក់ឆាយខ្ពស់ ទឹកធ្លាក់ល្អាងប្រជៀវអូរស្ពាត់ ទឹកធ្លាក់ឆាយជ្រៃ រួមទាំងតំបន់ពាងបុរាណ និងម្ឈូបុរាណនៅភ្នំប៉ែលជាដើម។
ដោយឡែកកន្លែងស្នាក់នៅវិញមានបឹងហ្គាឡូ ផ្ទះសំណាក់ រួមទាំងផ្ទះ Homestay របស់ប្រជាជនដែលតម្លៃមានចាប់ពី ៥ ដុល្លារឡើងទៅ។
គួរបញ្ជាក់ថា ថ្មីៗនេះតាមរយៈគម្រោងរេដបូកដែលគាំទ្រដោយក្រសួងបរិស្ថាននិងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ Wildlife Alliance បានសម្ពោធអណ្តូងទឹកខ្នាតធំមួយកន្លែងនៅភូមិកំលតដើរដោយថាមពលព្រះអាទិត្យ រួមទាំងផ្លូវចំនួន ០៣ ខ្សែ ដែលបានបម្រើប្រយោជន៍ដល់ពលរដ្ឋរាប់រយគ្រួសារនៅក្នុងសហគមន៍តំបន់ទេសចរណ៍ជីផាត៕



-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១៦ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១០ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា