ព័ត៌មានជាតិ
ជំនួបរវាងតំណាងកម្ពុជា ជាមួយសម្តេច ប៉ាប និយាយពីបញ្ហាអ្វីខ្លះ?
ការចូលគាល់សម្តេច ប៉ាប របស់ឥស្សរជនជាន់ខ្ពស់តំណាងឱ្យកម្ពុជា ២រូប គឺព្រះតេជព្រះគុណ សាន សុជា និងអ្នកឧកញ៉ា គួច ម៉េងលី នៅវិមានវ៉ាទីកង់ ប្រទេសអ៉ីតាលី កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ ទៅលើប្រធានបទផ្សេងៗ ដូចជាសកម្មភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន ការរួបរួមសាសនា និងបញ្ហាបរិស្ថាននៅលើសកលលោកត្រូវរួបរួមគ្នាទប់ស្កាត់។ ជំនួបនេះត្រូវបានបញ្ចប់ដោយក្តីសោមនស្ស។
ក្នុងឱកាសដ៏កម្រនេះ ក្រោយពីកម្ពុជាធ្លាប់មានឱកាសចូលរួមជាង ៣០ឆ្នាំមុន រហូតក្នុងឆ្នាំ២០២៣នេះ កម្ពុជាមានឱកាសចូលគាល់សម្តេច ប៉ាប ជាថ្មីម្តងទៀត ជាមួយនឹងអ្នកតំណាងប្រទេសដ៏មានឥទ្ធិពល។ ក្នុងជំនួបនេះ បានលើកឡើងពីប្រធានបទផ្សេងៗដែលសកលលោកបានជួបប្រទះ ក៏ដូចជាការរួបរួមសាសនា និងបញ្ហាប្រឈមខាងបរិស្ថានជាដើម។ ព្រះតេជព្រះគុណ សាន សុជា ដែលតំណាងឱ្យសាសនាព្រះពុទ្ធនៅកម្ពុជា និងអ្នកឧកញ៉ា គួច ម៉េងលី មានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំង ក្រោយពីបានចូលគាល់សម្តេច ប៉ាប់ នៅប្រទេសអ៉ីតាលីរួច។
ព្រះតេជព្រះគុណ សាន សុជា មានថេរដីកាជុំវិញការចូលគាល់ាម្តេច ប៉ាប ថា៖ “អាត្មាសប្បាយចិត្តខ្លាំង ហើយសប្បាយមួយទៀតនោះគឺ អាត្មានឹងឃើញពន្លឺនៃការរួបរួមគ្នា ហើយរបាំងសាសនាមិនអាចឃាត់ឃាំងយើងមិនឱ្យរាប់អានគ្នាបានទេ។ គឺធ្វើឱ្យមិត្តភាព ទំនាក់ទំនងកាន់តែប្រសើរឡើង”។ ព្រះតេជព្រះគុណ ក៏បានរំលឹកថា នៅក្នុងសកលលោក គឺត្រូវរួបរួមគ្នា ថែរក្សានូវធម្មជាតិជាមួយគ្នា ទាំងបរិស្ថាន និងព្រៃឈើ ដើម្បីអាចឱ្យធម្មជាតិការពារមនុស្សវិញ។
រីឯ អ្នកឧកញ៉ា គួច ម៉េងលី មានប្រសាសន៍ថា៖ “ចំពោះខ្ញុំនេះជាបទពិសោធធំមួយ ហើយមានអារម្មណ៍ថាត្រជាក់ចិត្ត ដែលមានឱកាសទទួលព្រះពរដល់ខ្ញុំទាំងអស់គ្នា។ ខ្ញុំរីករាយនឹងនាំពាក្យពេចន៍ និងការសន្ទនាទាំងអស់នេះជូនពលរដ្ឋខ្មែរ”។ អ្នកឧកញ៉ា ក៏បានបន្តថា ក្នុងឱកាសដ៏ពិសេសនេះ លោកនឹងនាំយកបទពិសោធល្អៗ ដែលទទួលបានពីការចូលគាល់ជាមួយសម្តេច ប៉ាប ជូនប្រជាពលរដ្ឋខ្មែរឆាប់ៗនេះផងដែរ។
នៅក្នុងជំនួបនេះ សម្តេច ប៉ាប មានព្រះបន្ទូរថា៖ “ខ្ញុំមានអំណរគុណចំពោះដំណើរទស្សនកិច្ចនេះ ដែលស្វែងរកការពង្រឹងចំណងមិត្តភាពយូរអង្វែងរបស់អ្នកក្នុងនាមជាអ្នកដឹកនាំសាសនា។ ហើយកំពុងធ្វើការដើម្បីបង្កើនកិច្ចសហប្រតិបត្តិការអន្តរសាសនា ដែលជាធាតុសំខាន់នៃសង្គមដែលអាចឱ្យមនុស្សរស់នៅដោយសន្តិភាពជាបងប្អូនបង្កើត ការផ្សះផ្សារវាងគ្នា និងបរិស្ថានដែលពួកគេរស់នៅ”។
សម្តេច ប៉ាប បានកោតសរសើរចំពោះទស្សនកិច្ចដ៏អាស្ចារ្យនេះ ហើយទ្រង់ក៏បានសំណូមពរដល់មនុស្សទាំងអស់ដែលរស់នៅលើផែនដីជាមួយគ្នា ត្រូវចេះមានសាមគ្គីភាពជាមួយគ្នាការពារបរិស្ថាននិងព្យាយាមរកយុទ្ធសាស្ត្របែបណាខ្លះ ដើម្បីស្តារសេដ្ឋកិច្ច ស្ថានភាពនយោបាយឱ្យមានភាពប្រសើរក្រោយជំងឺរាតត្បាត។
ដំណើរទស្សនកិច្ចរបស់ព្រះតេជព្រះគុណ សាន សុជា និងអ្នកឧកញ៉ា គួច ម៉េងលី ទៅទ្វីបអឺរ៉ុប មានរយៈពេលជិតមួយសប្តាហ៍ គឺចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣។ ចំពោះខ្លឹមសាររបស់សម្តេច ប៉ាប ផ្ញើជូនប្រជាជនកម្ពុជា និងសារដែលតំណាងកម្ពុជាជូនសម្តេច ប៉ាប នឹងធ្វើការបកប្រែជាភាសាខ្មែរឆាប់ៗជូនពលរដ្ឋខ្មែរ។ ទស្សនកិច្ចនេះ ជាទស្សនកិច្ចដ៏កម្រមួយរបស់កម្ពុជា ហើយនៅឆ្នាំ២០២៣ តំណាងឱ្យកម្ពុជា និងធ្វើដំណើរទៅកាន់ វិមាន វ៉ាទីកង់ ប្រទេស អ៊ីតាលី ប្រទេសម៉ូណាកូ និងក្រុងប៉ារីស ប្រទេសបារាំង។ ក្នុងឱកាសនេះ គឺដើម្បីចែករំលែកពីវប្បធម៌ សាសនា និងការរស់នៅរបស់ប្រជាជន ជាពិសេសគឺផ្តោតសំខាន់លើបញ្ហាបរិស្ថាននៅក្នុងសកលលោក។ អ្នកតំណាងប្រទេសកម្ពុជាទាំង ក៏ធ្វើជាវាគ្មិន និងធ្វើបទបង្ហាញផ្សេងៗក្នុងកម្មវិធីផងដែរ៕
ដោយ៖ អុន ស្រីមាន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៧ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍២ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ