Connect with us

ព័ត៌មានជាតិ

សុខភាពជាដើមទុន នៃសុភមង្គល ម៉ាស៊ីនថែទាំសុខភាពវៃឆ្លាតពហុមុខងារ Sang Yang ជាគ្រូពេទ្យការពារសុខភាពដ៏ចំណាន

បានផុស

នៅ

ការ​ហាត់​ប្រាណ​នាំមក​នូវ​សុខភាព​ល្អ ប៉ុន្តែ​មនុស្ស​ភាគច្រើន​នាពេល​បច្ចុប្បន្ននេះ​ពុំមាន​ពេលវេលា ឬ​ចិត្ត​អំណត់​គ្រប់គ្រាន់​ឡើយ​ក្នុង​ការ​ធ្វើ​លំហាត់ប្រាណ​ជាប្រចាំ ធ្វើ​ឲ្យ​រាងកាយ​មិន​ទទួល​បាន​នូវ​សុខ​ភាព​ល្អ​ដូចដែល​ខ្លួន​ចង់បាន។ ប៉ុន្តែ​បញ្ហា​ទាំងនេះ នឹង​អាច​ដោះស្រាយ​បាន​ដោយ​ម៉ាស៊ីន​ថែទាំ​សុខភាព​វៃ​ឆ្លាត​ពហុ​មុខងារ សាង យ៉ាង (Sang Yang) វា​នឹង​ធ្វើ​ឲ្យ​លោកអ្នក​ទទួល​បាន​សុខភាព​ល្អ និង​អារម្មណ៍​ស្រស់ស្រាយ​បន្ទាប់ពី​ប្រើ​វា​រួច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ម៉ាស៊ីន​ថែទាំ​សុខភាព​វៃឆ្លាត​ពហុមុខ​ងារ Sang Yang នាំចូល​ដោយ​ក្រុមហ៊ុន​ពាណិជ្ជកម្ម​អន្តរជាតិ​ជិន ជៀន ខាង (Zhen Jian Kang) និង​ជា​បច្ចេកវិទ្យា​ចុងក្រោយ​គេ​បង្អស់​ដែល​ក្រុមហ៊ុន​បាន​នាំ​ចូល​មក​ទីផ្សារ​ប្រទេស​កម្ពុជា រហូតមកដល់​ពេលនេះ​ក្រុមហ៊ុន​បាន​លក់​ចេញ​ប្រមាណ ១០០ គ្រឿង​ហើយ ទាំង​គុណភាព និង​ប្រសិទ្ធភាព សុទ្ធតែ​ទទួល​បាន​ការ​វាយតម្លៃ​ខ្ពស់​ពី​សំណាក់​អតិថិជន នោះ​គឺ​ដោយសារ Sang Yang ជា​ម៉ាស៊ីន​ថែទាំ​សុខភាព​ប្រកបដោយ​គុណភាព និង​ប្រសិទ្ធភាព​ខ្ពស់ ដោយ​ផ្តល់​ជូន​នូវ​គុណសម្បត្តិ​ជាច្រើន​លើស​ពី​ម៉ាស៊ីន​ថែទាំ​សុខភាព​ធម្មតា រួមមាន ៖

-ក្រោយ​ព្យាបាល​ដោយ​ចលនា​រួច មិនចាំបាច់​ងូតទឹក​ទេ ស្បែក​មិនមាន​ជាតិ​ខ្លាញ់ ឯ​រាងកាយ​ទាំង​មូល​មាន​សភាព​រលោង និង​ស្រួលខ្លួន។​

-ចរន្ត​ខ្យល់ និង​ខ្យល់​នៅ​ក្នុង​បន្ទប់ ត្រូវ​បាន​បន្សុទ្ធ​អ៊ីយ៉ុង​អុកស៊ីហ្សែន​ល្អ មិន​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​មាន​អារម្មណ៍​ថប់ដង្ហើម​ឡើយ។

-មេរោគ​ទាំងឡាយ​ត្រូវ​បាន​សម្លាប់​តាមរយៈ​ប្រព័ន្ធ​អ៊ី​ន​ហ្វ្រា​រ៉េដ បើទោះបី​ប្រើ​ម៉ាស៊ីន​ថែទាំ​សុខភាព​រួមគ្នា​ក្នុងពេល​តែមួយ ក៏​មិន​បារម្ភ​ពី​ហានិភ័យ នៃ​ការឆ្លង​មេរោគ​ឡើយ​។

មិន​ត្រឹមតែ​ប៉ុណ្ណោះ Sang Yang ក៏​ផ្តល់ជូន​នូវ​អត្ថប្រយោជន៍​យ៉ាងច្រើន​ផងដែរ​។ វា​ជួយ​បង្កើត និង​ពង្រីក​មីក្រូ​វ៉េវ​ដែល​ជួយ​ធ្វើ​ឲ្យ​អង់ស៊ីម​រស់​ឡើងវិញ ដើម្បី​ពង្រឹង​ការ​បំប្លែង​ចេញ​ជា​សារជាតិ​ឈាម និង​ជាលិកា​កោសិកា ដែល​មាន​ប្រយោជន៍​ខ្លាំង​សម្រាប់​ការ​ស្តារ​នូវ​កោសិកា​ឲ្យ​រស់​ឡើង​វិញ និង​បំបាត់​ភាព​ស្លេកស្លាំង។ ជាលិកា​ទាំងនេះ​អាច​ជ្រាបចូល​ជ្រៅ​ទៅក្នុង​ជាលិកា​ទាំង​ក្នុង និង​ក្រៅ នៃ​រាងកាយ​របស់​មនុស្ស​ក្នុង​ពេល​ដំណាលគ្នា ជួយ​ការ​បង្កើន​ល្បឿន នៃ​ចលនា​ឈាម ធ្វើ​ឲ្យ​ចលនា​ផ្លាស់ប្ដូរ នៃ​រាងកាយ​របស់​មនុស្ស​មាន​ភាព​ល្អប្រសើរ និង​បង្កើន​សកម្មភាព​កោសិកា ធ្វើ​ឲ្យ​ការ​ពង្រីក​មីក្រូ​សរសៃឈាម​របស់​មនុស្ស​អាច​បង្កើន​ល្បឿន​ចលនា​ឈាម​ដោយ​លក្ខណៈ​ត្រឹមត្រូវ ធ្វើ​ឲ្យ​ការ​ផ្លាស់ប្តូរ​រវាង​កោសិកា និង​ឈាម កាន់តែ​រលូន និង​មាន​ល្បឿន​លឿន។ វា​ជួយ​សម្អាត​សារធាតុ​អាក្រក់​នៅ​ក្នុង​រាងកាយ ព្រមទាំង​ជួយ​ជំរុញ​ការ​រំលាយ​អាហារ​ឲ្យ​ដំណើរការ​បាន​ល្អ ដើម្បី​សម្រាល​ដល់​ការ​ព្យាបាល​ជំងឺ​ទូទៅ​របស់​មនុស្ស។

ក្រៅពីនេះ ម៉ាស៊ីន​ថែទាំ​សុខភាព Sang Yang ថែមទាំង​ផ្តល់​ជូន​នូវ​អ៊ីយ៉ុង​អុកស៊ីហ្សែន​ជាច្រើន​ដល់​រាង​កាយ​មនុស្ស ដែល​អាច​ជំរុញ​ដល់​ការ​ដុះ​ស្បែក​ឡើងវិញ និង​ធ្វើ​ឲ្យ​មុខងារ​សួត​កាន់​តែ​មាន​ភាព​ប្រសើរ​ឡើង។

Sang Yang ក៏​អាច​ជួយ​ដុត​កាឡូរី​របស់​អ្នកប្រើប្រាស់​ផង​ដែរ​។ ការ​ព្យាបាល​ត្រឹម​រយៈពេល​កន្លះ​ម៉ោង​ក្នុង​មួយថ្ងៃ វា​អាច​រំលាយ​ចោល​នូវ​ខ្លាញ់​អាក្រក់​តាមរយៈ​ការ​បែកញើស និង​អាច​ជួយ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ផង​ដែរ។

Sang Yang នៅមាន​លក្ខណៈ​ពិសេស​មួយ​ទៀត គឺ​យើង​អាច​យក​សម្លៀកបំពាក់ ភួយ​ខ្នើយ កម្រាល​ពូក និង ស្បែកជើង​។​ល​។ ដាក់​សម្ងួត​នៅ​ក្នុង​ទូ ហើយ​ថែមទាំង​មានមុខ​ងារ​សម្ងួត​ដ៏​ឆាប់រហ័ស​ផង​ដែរ។

សូម​បញ្ជាក់​ថា យើង​អាច​បញ្ជា​ម៉ាស៊ីន​ថែទាំ​សុខភាព Sang Yang ពី​ចម្ងាយ​តាមរយៈ APP ម៉ាស៊ីន​នេះ​ដែល​មាន​ក្នុង​ទូរ​សព្ទ​ដៃ​របស់​លោកអ្នក​។​

​ក្នុងឱកាស​ឆ្នាំ​ថ្មី ២០២៣ នេះ ក្រុមហ៊ុន​ពាណិជ្ជកម្ម​អន្តរជាតិ Zhen Jian Kang នឹង​លក់​ម៉ាស៊ីន​ថែទាំ​សុខភាព Sang Yang ក្នុង​តម្លៃ​ពិសេស​គឺ ៥ ៨៨៨ ដុល្លារ​អាមេរិក​តែប៉ុណ្ណោះ​។

គួរ​រម្លឹក​ផង​ដែរ​ថា ប្រទេស​កម្ពុជា គឺជា​ទីផ្សារ​ទីមួយ​ដែល​ក្រុមហ៊ុន​ពាណិជ្ជកម្ម​អន្តរជាតិ​ជិន ជៀន ខាង បាន​នាំចូល​ផលិតផល​ម៉ាស៊ីន​ថែទាំ​សុខភាព​វៃឆ្លាត​ពហុមុខ​ងារ Sang Yang​។ ក្រុមហ៊ុន​នឹង​ពង្រីក​ទីផ្សារ​ដល់​បណ្តា​ប្រទេស​អាស៊ាន​ផ្សេងទៀត​ដូចជា​ប្រទេស​ថៃ វៀតណាម មី​យ៉ាន់​ម៉ា ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និង សិង្ហ​បុរី​ជាដើម ហើយក៏​នឹង​បើក​ទីផ្សារ​នៅ​ទីក្រុង​ឌូ​ប៉ៃ និង​បណ្ដា​ប្រទេស​មួយ​ចំនួន​ទៀត​ផង​ដែរ។

ក្រុមហ៊ុន​ពាណិជ្ជកម្ម​អន្តរជាតិ Zhen Jian Kang មាន​អាសយដ្ឋាន​នៅ​អគារ​កុលាប​ក្រហម (​ហុង​ម៉ី​គួ​យ​) ផ្លូវ​លេខ ៣០០ ភូមិ ៤ សង្កាត់ ៤ ក្រុង​ព្រះសីហនុ មាន​ចម្ងាយ​ពី​រង្វង់​មូល​តោ​ពីរ​ប្រមាណ ៥០០ ម៉ែត្រ។

សម្រាប់​ព័ត៌មាន​លម្អិត សូម​ទំនាក់ទំនង​ទូរ​សព្ទ​លេខ ០១៨ ៦០៨ ០០៨៨ / ០១៨ ៦០៩ ០០៩៩៕

សូមទស្សនាវីដេអូ៖

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម