ព័ត៌មានជាតិ
គណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ ចេញញត្តិគាំទ្រសេចក្ដីថ្លែងការណ៍ និងវិធានការគណបក្សប្រជាជនកម្ពុជា និងថ្កោលទោសគណបក្សភ្លើងទៀន ដែលធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរបំផុតដល់សេចក្ដីថ្លៃថ្នូរបក្សប្រជាជន
គណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ បានចេញញត្តិគាំទ្រចំពោះសេចក្ដីថ្លែងការណ៍ និងវិធានការផ្លូវច្បាប់នានារបស់ គណបក្សប្រជាជនកម្ពុជា ហើយបានប្រកាសថ្កោលទោសដល់ គណបក្សភ្លើងទៀន ដែលធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរបំផុតដល់ភាពត្រឹមត្រូវ និងសេចក្ដីថ្លៃថ្នូរគណបក្សប្រជាជនកម្ពុជា តាមរយៈសេចក្ដីថ្លែងការណ៍ កាលពីថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៣។

ការថ្លែងការណ៍របស់គណបក្សភ្លើងទៀន គឺជាការប្រមាថកាតទាន និងចោទប្រកាន់ទាំងបំពានខុសពីការពិតទៅលើគណបក្សប្រជាជនកម្ពុជា ដែលយើងខ្ញុំមិនអាចទទួលយកបានឡើយ។ យើងខ្ញុំសូមសំណូមពរឲ្យរាជរដ្ឋាភិបាល និងអាជ្ញាធរមានសមត្ថកិច្ច មានចំណាត់ការចំពោះគណបក្សភ្លើងទៀន និងគ្រប់បុគ្គលបានប្រព្រឹត្តល្មើសច្បាប់ ត្រូវតែទទួលទោសទណ្ឌតាមការកំណត់ នៃច្បាប់ ដែលគ្រប់ប្រទេសនៅក្នុងសកលលោកក៏អនុវត្តដូចគ្នានេះដែរ។

យើងខ្ញុំទាំងអស់គ្នា សូមប្ដេជ្ញាគាំទ្រយ៉ាងពេញទំហឹងលើប្រសាសន៍របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ចំពោះវិធានការនានា ដើម្បីការពារភាពស្អាតស្អំ និងកិត្តិយសជូនគណបក្សប្រជាជនកម្ពុជា។
យើងខ្ញុំទាំងអស់គ្នា សូមប្ដេជ្ញាចិត្តរួបរួមសាមគ្គីគ្នាជុំវិញរាជរដ្ឋាភិបាល ក្រោមដំបូល នៃរដ្ឋធម្មនុញ្ញ និងក្រោមម្លប់ នៃអង្គព្រះមហាក្សត្រជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីចូលរួមការពារសន្តិភាព និងបន្តអភិវឌ្ឍន៍ប្រទេសជាតិ៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ