ព័ត៌មានជាតិ
លោក សួន សេរីរដ្ឋា ស្នើសង្គមស៊ីវិលមួយចំនួន កុំយករឿងចេញសែកគ្មានសាច់ប្រាក់ ទៅភ្ជាប់នឹងរឿងនយោបាយឲ្យសោះ
លោក សួន សេរីរដ្ឋា ប្រធានវេទិកាសន្តិភាពកម្ពុជា បានស្នើដល់អង្គការសង្គមស៊ីវិលមួយចំនួន កុំយករឿងផ្ទាល់ខ្លួន រឿងចេញសែកគ្មានសាច់ប្រាក់ ទៅភ្ជាប់នឹងរឿងនយោបាយឲ្យសោះ។

នៅក្នុងកម្មវិធី Exclusive Interview របស់សារព័ត៌មានកម្ពុជាថ្មី កាលពីថ្ងៃទី ១៩ ខែមករា លោក សួន សេរីរដ្ឋា លើកឡើងថា នៅក្នុងប្រទេសកម្ពុជា មិនមែនមានតែលោក ថាច់ សេដ្ឋា ម្នាក់ទេ ដែលត្រូវបានឃាត់ខ្លួន ក្នុងករណីចេញសែកស្អុយនេះ ដោយសូម្បីអ្នកធុរកិច្ច អ្នករកស៊ី ពាណិជ្ជករ ឧកញ៉ា អ្នកទិញដូរមួយចំនួនទៀត ក៏ត្រូវបានឃាត់ខ្លួន និងត្រូវបានផ្ដន្ទាទោស ឲ្យតែប្រព្រឹត្តខុសច្បាប់។
លោក សួន សេរីរដ្ឋា លើកឡើងទៀតថា លោក ថាច់ សេដ្ឋា គឺជាអ្នកនយោបាយមួយរូបមែន តែការឃាត់ខ្លួន និងឃុំខ្លួនលោក មិនមែនជាករណីនយោបាយទេ។

លោកមានប្រសាសន៍បែបនេះថា «ចាប់ខ្លួនលោក ថាច់ សេដ្ឋា យើងទទួលស្គាល់ថា ចាប់ខ្លួនអ្នកនយោបាយ ពីព្រោះលោក ថាច់ សេដ្ឋា ជាអនុប្រធានរបស់គណបក្សនយោបាយមួយ ប៉ុន្តែបទល្មើស នៃការចាប់ខ្លួននោះ មិនមែនជាករណីនយោបាយទេ ចឹងយើងត្រូវបែងចែកឲ្យច្បាស់ គឺអ្នកនយោបាយប្រព្រឹត្តបទល្មើស ដែលរំលោភលើសេចក្ដីទុកចិត្ត ដែលចេញសែកគ្មានសាច់ប្រាក់នៅក្នុងអាខោន ដើម្បីឲ្យគេទៅបើកយកបាន ដែលភាសាសាមញ្ញគេហៅថា ចេញសែកស្អុយ អត់មានទឹកប្រាក់»។
សូមជម្រាបដែរថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា កាលពីថ្ងៃទី ១៩ ខែមករា បានផ្ដាំផ្ញើទៅអ្នកនយោបាយ និងអ្នកវិភាគខ្លះ កុំយករឿងអនុវត្តច្បាប់ ទៅភ្ជាប់នឹងរឿងនយោបាយបន្តទៀត។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា «ខ្ញុំចង់ផ្ញើសារទៅអ្នកទាំងឡាយ កុំរឿងអីសុទ្ធតែរឿងនយោបាយទាំងអស់ ហើយខ្ញុំសុំទទូច ដោយទទូចៗ អង្វរករផង តែក៏មានវិធានការផ្លូវច្បាប់ចំពោះអ្នកឯងដែរ…អ្នកអត់អាចចេញសេចក្ដីថ្លែងការណ៍ បន្ទោសថា គណបក្សកាន់អំណាច គំរាមកំហែងអ្នកឯងទេ អ្នកឯងប្រយ័ត្នគណបក្សប្រជាជនប្ដឹង និយាយគ្នាឲ្យច្បាស់ជាមួយគ្នាអញ្ចឹងម៉ង»។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងដោយមិនបញ្ចេញឈ្មោះ តែគេអាចដឹងថា ចង់សំដៅទៅលើលោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន ដែលត្រូវបានឃាត់ខ្លួន និងឃុំខ្លួន ដោយសារតែចេញសែកស្អុយ (គ្មានសាច់ប្រាក់) ដែលជាការអនុវត្តច្បាប់របស់កម្ពុជា មិនមែនពាក់ព័ន្ធនឹងរឿងនយោបាយឡើយ៕
អត្ថបទ ៖ ពិសី

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់