ព័ត៌មានជាតិ
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត កោតសរសើរស្នាដៃសមិទ្ធផលរបស់ក្រុមមេធាវីរាជរដ្ឋាភិបាល និងមេធាវីស្ម័គ្រចិត្តសម្តេចតេជោ សម្រេចបានក្នុងឆ្នាំ ២០២២

ឯកឧត្តមឧត្តមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្នាដៃ និងសមិទ្ធផលការងារជាច្រើន ដែលថ្នាក់ដឹកនាំ និងសមាជិក-សមាជិកានៃក្រុមមេធាវីទាំងពីរយន្តការ ខិតខំសម្រេចបានក្នុងឆ្នាំ២០២២ កន្លងទៅនេះ ដែលសម្រាប់ក្រុមមេធាវីរាជរដ្ឋាភិបាល រួមមានជាអាទិ៍៖ ការពិគ្រោះយោបល់ផ្នែកច្បាប់ជូនរាជរដ្ឋាភិបាល និងក្រសួង-ស្ថាប័នរដ្ឋ ព្រមទាំងការតំណាង និងការជួយការពារក្តីជូនរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំជាន់ខ្ពស់របស់ជាតិនៅចំពោះមុខគ្រប់ស្ថាប័នមានសមត្ថកិច្ច និងសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ និងសម្រាប់ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន គឺមានដូចជា៖ ការទទួលពិគ្រោះយោបល់, ការតំណាង និងការជួយការពារក្តីដោយឥតយកកម្រៃជូនស្ត្រី-កុមារីងាយរងគ្រោះ ដែលមានជីវភាពក្រីក្រខ្សត់ខ្សោយ និងខ្វះការការពារសិទ្ធិតាមផ្លូវច្បាប់។ ទាំងអស់នេះ ពិតជាបានបង្ហាញអំពីតួនាទីដ៏មានសារៈសំខាន់របស់មេធាវីដែលជាអ្នកវិជ្ជាជីវៈច្បាប់ឯករាជ្យ និងសេរី ក្នុងការចូលរួមចំណែកថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជាក្នុងបរិបទនៃសង្គមប្រជាធិបតេយ្យផ្អែកលើនីតិរដ្ឋ ក៏ដូចជាការពង្រឹងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋមកលើយុត្តិធម៌សង្គម និងការធានាបាននូវភាពសុខដុមរមនាតាមរយៈការសម្របសម្រួលដោះស្រាយទំនាស់ផ្សេងៗ។ ឯកឧត្តម បណ្ឌិត ថ្លែងបែបនេះ ក្នុងពិធីសំណេះសំណាលជាមួយក្រុមមេធាវីរាជរដ្ឋាភិបាល និងក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន នាកិច្ចប្រជុំបូកសរុបការងារឆ្នាំ២០២២ និងលើកទិសដៅសម្រាប់ឆ្នាំ២០២៣ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី ២០ ខែ មករា ឆ្នាំ ២០២៣។

ជាមួយគ្នានេះ ឯកឧត្តមឧត្តមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត បានជំរុញដល់ថ្នាក់ដឹកនាំ និងសមាជិក-សមាជិកានៃក្រុមមេធាវីរាជរដ្ឋាភិបាល និងក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន បន្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការរៀបចំនីតិរដ្ឋ, ការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌, ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ, ការពង្រឹងយុត្តិធម៌សង្គម និងការពារសិទ្ធិរបស់ប្រជាពលរដ្ឋ ដើម្បីពង្រឹងនិរន្តរភាពនៃការកសាងអភិវឌ្ឍជាតិឱ្យមានមូលដ្ឋានរឹងមាំ ស្របតាមគោលនយោបាយដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ដែលមាន សម្តេចតេជោ ជាប្រមុខដឹកនាំ។ ឯកឧត្តម ស្នើដល់ក្រុមការងារមេធាវីទាំងពីរ សូមបន្តប្រតិបត្តិ និងប្រកាន់ខ្ជាប់នូវវិធានវិជ្ជាជីវៈមេធាវី ដែលមានចែងនៅក្នុងច្បាប់ស្តីពីលក្ខន្តិកៈមេធាវី, ក្រមសីលធម៌ និងបទបញ្ជាផ្ទៃក្នុងនៃគណៈមេធាវី ក៏ដូចជាសេចក្តីសម្រេចផ្សេងៗរបស់គណៈមេធាវី និងរក្សាឱ្យបាននូវសុចរិតភាព និងភាពស្មោះត្រង់ ដើម្បីលើកតម្កើងឧត្តមប្រយោជន៍នៃយុត្តិធម៌ ព្រមទាំងកិត្តិយស សេចក្តីថ្លៃថ្នូរ និងតម្លៃនៃវិជ្ជាជីវៈមេធាវី ហើយក៏សូមបន្តពង្រឹងសមត្ថភាពចំណេះដឹង និងជំនាញវិជ្ជាជីវៈឱ្យស្របទៅនឹងការវិវឌ្ឍជឿនលឿននៃសង្គម ក៏ដូចជាការសម្របខ្លួននៅនឹងដំណើរសមាហរណកម្ម និងការប្រកួតប្រជែងនៅក្នុងតំបន់ និងសកលលោក។

លើសពីនេះទៀត សូមបន្តចូលរួមចំណែកកសាងសង្គមមួយប្រកបដោយយុត្តិធម៌ សមធម៌ និងសុខដុមរមនា សម្រាប់ទាំងអស់គ្នា ជាពិសេសការបន្តផ្តល់សេវាជំនួយផ្នែកច្បាប់ដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋក្រីក្រខ្វះលទ្ធភាពទទួលបានសេវាផ្លូវច្បាប់ ស្របតាមគោលការណ៍សតិសម្បជញ្ញៈ សីលធម៌វិជ្ជាជីវៈ និងកាតព្វកិច្ចផ្លូវច្បាប់ក្នុងនាមជាមេធាវី និងក្នុងតួនាទីជាមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន៕











-
សន្តិសុខសង្គម១៦ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?