Connect with us

ព័ត៌មានជាតិ

កោះ​ចំនួន ១៧ នៅ​ខេត្ត​កោះកុង ទទួល​បាន​គម្រោង​វិនិយោគ

បានផុស

នៅ

បើ​តាម​រដ្ឋបាល​ខេត្ត​កោះកុង​បាន​ឲ្យ​ដឹងថា ក្នុង​ចំណោម​កោះ​តូចធំ​ចំនួន ៣៥ ក្នុង​ខេត្ត​កោះកុង មាន​កោះ​ចំនួន ១៩ ដែល​ទទួល​បាន​គម្រោង​វិនិយោគ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​សុន្ទរកថា​របស់​លោក​ស្រី មិថុនា ភូថង អភិបាល​ខេត្ត​កោះកុង​កាល​ពី​ថ្ងៃ ១៧ មករា ២០២៣ បាន​បញ្ជាក់​ថា​ ខេត្ត​កោះកុង​មាន​កោះ​តូច​ធំ​ចំនួន ៣៥ ក្នុង​នោះ​មាន ០៩ កោះ​ដែល​មាន​ផ្កាថ្ម និង​១៧ កោះ​ត្រូវ​បាន​វិនិយោគ​ដោយ​ក្រុមហ៊ុន​ចំនួន ០៩។

ខេត្ត​កោះកុង​ជា​ខេត្ត​មាន​សក្តានុពល​លើធនធានធម្មជាតិ​​។ ខេត្ត​នេះ​មាន​ឆ្នេរ​សមុទ្រ​វែង​បំផុត រួម​ទាំង​មាន​កោះ​ជាច្រើន​ដែលអាច​អភិវឌ្ឍ​បម្រើ​ដល់​វិស័យ​ទេសចរណ៍។

ប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋាភិបាល​បាន​យកចិត្តទុកដាក់លើការ​ស្តារ​​ហេដ្ឋារចនាសម្ព័ន្ធ​ ជាពិសេស​​គម្រោង​អភិវឌ្ឍ​ព្រលាន​យន្តហោះ​ថ្មី​មួយ​នៅ​ស្រុក​បុទមសាគរ​ដែលកំពុង​ដំណើរការស្ថាបនា​គ្រោង​បញ្ចប់​និង​ដាក់​ឲ្យដំណើរការ​​នៅពេល​ខាង​មុខ ដែល​នឹង​​ជំរុញ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​បន្ថែមដល់​​ខេត្ត​ដែន​សមុទ្រ​នេះ ដែល​ត្រូវ​បាន​ប្រសិទ្ធនាម​ជា​ខេត្ត​តារារះនៃ​ទិស​​និរតី​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម