Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់​គណបក្ស​ភ្លើងទៀន​៩​រូប ​នៅ​ខេត្តកំពង់ធំ​ចូលរួម​រស់​ជា​ផ្លូវការ​ជាមួយ​គណបក្ស​ប្រជាជន​

បានផុស

នៅ

ភ្នំពេញ ​៖ ក្រោម​ការដឹកនាំ​របស់ លោក​បណ្ឌិត លី សា​ម៉េ​ត ទីប្រឹក្សា​ផ្ទាល់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា តាមរយៈ លោកដួង ដា​រា ជំនួយការ​របស់ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ឲ្យ​ដឹងថា មន្ត្រីជាន់ខ្ពស់​គណបក្ស​ភ្លើងទៀន​ចំនួន ៩​រូប​នៅ​ខេត្តកំពង់ធំ បានសម្រេច​ចិត្ត​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ហើយ​កាលពី​ថ្ងៃទី ១២​ខែមករា​ឆ្នាំ​២០២៣​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម​រយៈ លោក ដួង ដា​រា បាន​ឲ្យ​ដឹងថា ការសុំ​ចូលរួម​ជីវភាព​នយោបាយ​របស់​មន្ត្រីជាន់ខ្ពស់​គណបក្ស​ភ្លើងទាន​នេះ គឺ ដោយ​ពួកគេ​យល់ថា ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​និង​ប៉ិនប្រសព្វ របស់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន ធ្វើ​ឲ្យ​ប្រទេសជាតិ​មាន​សុខសន្តិភាព និង​ការអភិវឌ្ឍន៍ ហើយ​សម្តេច​តេ​ជោ ហ៊ុន សែន គឺជា​អ្នកបម្រើ​ជាតិ ប្រជាជន និង​មាតុភូមិ​ពិតប្រាកដ​។

ការចុះ​ចូល​របស់​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ភ្លើងទាន​នេះ គឺ​ទី​១ លោក ម៉ៅ សុផាន់​ណា អនុប្រធាន​គណបក្ស​ភ្លើងទៀន​ខេត្តកំពង់ធំ ទី​២ លោក ស៊ី សុខន ក្រុមការងារ ទី​៣ លោក ឆាយ ចេង អនុប្រធាន​ទី​១​គណបក្ស​ភ្លើងទាន ខេត្តកំពង់ធំ ទី​៤ លោក វ៉ន កុសល ក្រុមការងារ​គ​បក្ស​ភ្លើងទៀន ទី​៥ លោក ស៊ីវ សួរ ក្រុមការងារ​បក្ស​ខេត្តកំពង់ធំ ទី​៦ លោក ម៉ែន ង៉ែត ក្រុមការងារ​គណបក្ស​ភ្លើងទៀន​ខេត្តកំពង់ធំ ទី​៧ លោក សេង គឹម​ឆេង ជំនួយការ​លោក កឹម សុខា ក្រុមការងារ​ថ្នាក់ជាតិ ទី​៨ លោក អ៊ុយ សាន​កុសល ជំនួយការ លោក ឡុង រី ក្រុមការងារ​ថ្នាក់ជាតិ​គណបក្ស​សង្គ្រោះ​ជាតិ និង​ទី​៩ លោក ម៉ៃ ភិ​រុណ យុវជន​គ​បក្ស​ខ្មែរ​ស្រឡាញ់​ជាត់ ស្រុក​ខ្សាច់កណ្តាល​។

មន្ត្រី​គណបក្ស​ភ្លើងទៀន ចំនួន​៩​រូប ដែល​បាន​ចូលរួម​ជីវភាព​នយោបាយ​នោះ​យល់​កាន់តែច្បាស់​ថា សព្វថ្ងៃនេះ នយោបាយ និង​ការដឹកនាំ​របស់​គណបក្ស​ភ្លើងទាន គឺ​គ្មាន​គោលជំហ​នយោបាយ​ច្បាស់លាស់ គ្មាន​ឧ​ត្ត​ម​គតិ​ជាតិ បក្សពួកនិយម នឹង​ញុះ​ញ៉ុ​ង​ឲ្យ​ពលរដ្ឋ​បែងចែក​វណ្ណៈ ដូច​ពួក​ខ្មែរក្រហម និង​ដើរ​តាម​មាគ៌ា​នយោបាយ អតីត​មេដឹកនាំ​ចាស់​សង្គ្រោះ​ជាតិ គឺ ទណ្ឌិត សម រង្ស៊ី ដែលជា​ជន​ក្បត់ជាតិ​៣​ជំនាន់​តែម្តង​។

តំណាង គណបក្ស​ភ្លើងទៀន​បាន​ចាត់ទុកថា កន្លងទៅ​ការប្រមាថ​អង្គ​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទីគោរព​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ប្រជាជាតិ​ខ្មែរ គឺជា​ការប្រមាថ​យ៉ាងធ្ងន់ធ្ងរ​បំផុត​ចំពោះ​ប្រជាជាតិ​ខ្មែរ​ទាំងមូល​ដែល​ព្រះអង្គ គឺជា​ព្រះមហាក្សត្រ ប្រកបដោយ​ទសពិធរាជធម៌ មាន​សីលធម៌ គុណធម៌​ដ៏​ល្អ​ផូរផង់​ជា​ម្លប់​ដ៏​ត្រជាក់ និង​ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​នៃ​ប្រជាជាតិ និង​ប្រជារាស្ត្រ​ខ្មែរ មិន​អនុញ្ញាតឱ្យ​ជនណាម្នាក់​រំលោភបំពាន​បានឡើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២០ នាទីutes មុន

ក្រសួងការងារមានមន្ត្រីប្រចាំការក្នុងពិធីបុណ្យចូលឆ្នាំខ្មែរដែលធ្វើឱ្យកម្មករ និងវិស័យទាំងមូលរឹតតែកក់ក្តៅ

ព័ត៌មានជាតិ៥៨ នាទីutes មុន

សង្ក្រាន្ត ២ ធ្នូ លើទឹកដីប្រវត្តិសាស្ត្រស្រុកស្នួល ទទួលការគាំទ្រយ៉ាងច្រើនកុះករពីយុវជនយុវនារី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​មិនធម្មតាទេ​លើក​នេះ​ វៀតណាមស្វាគមន៍​មេដឹកនាំចិន ​ដោយ​បាញ់​កាំភ្លើង​ធំ​២១ដើម​​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​តើចិន​និង​វៀតណាម នឹង​ចុះ​កិច្ច​ព្រម​ព្រៀងអ្វីខ្លះក្នុងដំណើរ​ទស្សនកិច្ច​របស់​លោក ស៊ី​ ​ចំពេល​ពិភព​លោកតានតឹងខ្លាំង​?​

សត្វផ្សោត
ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីជលផលខេត្តកំពត សង្គ្រោះសត្វផ្សោតសមុទ្រកម្រ៣ក្បាលឲ្យចូលតំបន់ទឹកជ្រៅវិញ

Sokha Hotels

ព័ត៌មានពេញនិយម