ព័ត៌មានជាតិ
ទូតអង់គ្លេស៖ ការអប់រំថ្នាក់ខ្ពស់មានសារៈសំខាន់ណាស់ក្នុងការអភិវឌ្ឍប្រទេសកម្ពុជាឱ្យកាន់តែរីកចំរើន
លោក Dominic Williams ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជាបានមានប្រសាសន៍ថា ការអប់រំថ្នាក់ខ្ពស់គឺជាអាទិភាព និងមានសារៈសំខាន់ណាស់នៅក្នុងជំហានបន្ទាប់នៃការអភិវឌ្ឍន៍ប្រទេសកម្ពុជាព្រមទាំងជាការពង្រឹងចំណងមិត្តភាពរវាងប្រទេសកម្ពុជា និងចក្រភពអង់គ្លេសផងដែរ។

លោកឯកអគ្គរាជទួតបានលើកឡើងបែបនេះក្នុងពិព័រណ៍អាហារូបករណ៍ និងជម្រើសសិក្សានៅចក្រភពអង់គ្លេស
និងប្រទេសអៀរឡង់ជាពិព័រណ៍ការសិក្សាដ៏ធំមួយនៅកម្ពុជាដែលរៀបចំឡើងដោយស្ថាប័នឈានមុខគេលើការផ្តល់ប្រឹក្សា និងបញ្ចូនសិស្សទៅសិក្សានៅបរទេសកាលពីរសៀលថ្ងៃទី ១៩ ខែមករា ឆ្នាំ២០២៣ នៅឯសណ្ឋាគារ ហៃយ៉ាត់ រីជីនស៊ី ភ្នំពេញ។
លោកឯកអគ្គរាជទូតបានបន្តថា និស្សិតកម្ពុជាប្រមាណ២០០នាក់រួចមកហើយដែលទទួលបានអាហារូបករណ៍ Cheveningក្នុងការបន្តថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យដែលឈានមុខគេក្នុងចក្រភពអង់គ្លេស។ លោកឯកអគ្គរាជទូត Williams បានបន្ថែមទៀតថា ក្រៅពីកម្រិតអប់រំលំដាប់ពិភពលោក សិស្សនិស្សិតដែលរៀននៅចក្រភពអង់គ្លេសក៏ទទួលបានចក្ខុវិស័យថ្មី និងឈានមុខគេក្នុងការបន្តរួមចំណែកអភិវឌ្ឍន៍សង្គមជាតិ និងពិភពលោក។ មានសិស្ស និសិ្សត និងអាណាព្យាបាលប្រមាណជាង ៤០០នាក់បានជួបទទួលព័ត៌មានផ្ទាល់ពីអ្នកតំណាងមកពីស្ថាប័នអប់រំចក្រភពអង់គ្លេសនិងប្រទេសអៀរឡង់តាមរយៈពិព័រណ៍ដោយផ្ទាល់និងអនឡាញអំពីជម្រើសសិក្សាក្នុងថ្នាក់វិទ្យាល័យ ថ្នាក់កម្រិតជំនាញ និងសាកលវិទ្យាល័យព្រមទាំងព័ត៌មានអាហារូបករណ៍និងតម្រូវការសុំទិដ្ឋាការជាដើម។ ការចូលរួមពិព័រណ៍និងសេវាកម្មចុះឈ្មោះរបស់ស្ថាប័ន IDP គឺផ្តល់ជូនដោយឥតគិតថ្លៃ។

លោក ម៉ៅ ស្រេង នាយកស្ថាប័នអប់រំ IDP ប្រចាំនៅប្រទេសកម្ពុជា បានបញ្ចាក់ថា ពិព័រណ៍នេះបង្កើតឡើងដោយស្ថាប័នអប់រំរួមជាមួយនឹងការគាំទ្រពីដៃគូសហការនានា ព្រមទាំងសិស្សានុសិស្ស និងអាណាព្យាបាល គឺបានត្រួសត្រាយផ្លូវឆ្ពោះទៅកាន់អនាគតដែលរីកចម្រើនសម្រាប់សិស្ស និស្សិតជាច្រើននាក់ក្នុងប្រទេសកម្ពុជា និងនៅលើពិភពលោក។
លោកបានបន្តថា ពិព័រណ៍នេះមានការចូលរួមពីស្ថាប័នអប់រំមកពីចក្រភពអង់គ្លេស និងប្រទេសអៀរឡង់ចាប់ពីកម្រិតវិទ្យាល័យ ថា្នក់ជំនាញ និងសាកលវិទ្យាល័យក្នុងនោះក៏មានការចូលរួមពីមជ្ឍមណ្ឌលអូស្ត្រាលីសម្រាប់ការបណ្តុះបណ្តាល ACEនិងតេស្ត IELTS របស់ IDPដែលជាតេស្តសមត្ថភាពភាសាអង់គ្លេសទទួលស្គាល់ជាសាកល។
ក្នុងនោះក៏មានការចូលរួមពីអ្នកផ្តល់អាហារូបករណ៍ជាច្រើន ដូចជា Chevening ជាដើម បានទទួលស្វាគមន៍នូវរាល់សំនួរថាតើរដ្ឋាភិបាលអង់គ្លេសគាំទ្រ និងឧបត្ថមដល់សិស្ស និស្សិតកម្ពុជាទៅរៀននៅចក្រភពអង់គ្លេសតាមវិធីណាខ្លះ។
គួរបញ្ជាក់ថា ស្ថាប័ន IDP Education ត្រូវបានបង្កើតឡើងដោយរដ្ឋាភិបាលអូស្ត្រាលីតាំងពីឆ្នាំ ១៩៦៩ ជាស្ថាប័នឈានមុខលើពិភពលោករួមមានបុគ្គលិកប្រមាណ ៥០០០នាក់ក្នុងការផ្តល់ប្រឹក្សា និងបញ្ចូនសិស្ស និស្សិតទៅសិក្សានៅបរទេស។ បច្ចុប្បន្នIDP Education ដំណើរការជាង ១៥៧ ការិយាល័យ ក្នុង ៦០ប្រទេសជុំវិញពិភពលោក រួមមាន ចក្រភពអង់គ្លេស អៀរឡង់ អូស្ត្រាលីណូវែលហ្សេឡង់ កាណាដា និងសហរដ្ឋអាមេរិក។ ២០២២ក៏ជាឆ្នាំប្រារព្ធខួបអបអរសាទរទី ៣០ របស់ស្ថាប័ន IDPដែលបានដំណើរការនៅក្នុងប្រទេសកម្ពុជាផងដែរ។

ចំពោះសេវាកម្មចុះឈ្មោះ និងការបញ្ជូនសិស្សទៅសិក្សានៅបរទេសរបស់ស្ថាប័នអប់រំIDP គឺផ្តល់ជូនដោយឥតគិតថ្លៃ រួមជាមួយនឹងកម្មវិធី IDP FastLane សិស្សនិស្សិតនឹងកាន់តែមានភាពងាយស្រួលនិងទទួលបានបទពិសោធន៍ដ៏ល្អឥតខ្ចោះក្នុងការស្វែងរកមុខវិជ្ជាសិក្សានិងទទួលបានឱកាសខ្ពស់ក្នុងការចូលរៀននៅស្ថាប័នអប់រំក្រៅប្រទេសដែលខ្លួនប្រាថ្នា៕
អត្ថបទ៖ សំអឿន

-
KPT+១០ ម៉ោង ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម២ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់