ព័ត៌មានជាតិ
ដឹងហើយ កាលបរិច្ឆេទជាក់លាក់ នៃជំនួប សម្ដេចតេជោ និងសិស្សនិទ្ទេស A
ក្រសួងអប់រំ យុវជន និងកីឡា មុននេះបន្តិច បានឱ្យដឹង កាលបរិច្ឆេទជាក់លាក់ នៃជំនួបរវាង សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ជាមួយសិស្សនិទ្ទេស A សម័យប្រឡង ៥ ធ្នូ ២០២២។ ក្រសួងបានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នឹងជួបសំណេះសំណាល សិស្សនិន្ទេស A ចំនួន ១ ០៤៩ នាក់ នៅថ្ងៃ២ ខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខនេះ។

គួររំលឹកថា នៅក្នុងពិធីបើកការដ្ឋានស្ដារ និងលើកកម្រិតផ្លូវជាតិលេខ៤១ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន ធ្លាប់មានប្រសាសន៍ថា សម្ដេចគម្រោងនឹងជួបសិស្សនិទ្ទេស A អាចនឹងត្រូវរៀបចំឡើងនៅក្នុងខែកុម្ភៈ ខណៈកំពុងរង់ចាំការបញ្ជាទិញ iPad ចែកជូនដល់សិស្សពូកែ។

សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវកុំឱ្យផ្ដោតតែលើនិទ្ទេសល្អ សំខាន់គឺជាប់បាក់ឌុប រឿងនិទ្ទេសជារឿងមួយ មិនប្រាកដកថា អ្នកជាប់និទ្ទេស A ចូលទៅមហាវិទ្យាល័យពូកែជាងនិទ្ទេស E ទេ។ សម្ដេចក៏លើកទឹកចិត្តចំពោះសិស្សដែលធ្លាក់ កុំបាក់ទឹកចិត្ត ខំរៀនបន្ថែមរង់ចាំឆ្នាំក្រោយប្រឡងទៀត ហើយបន្តចូលរៀនបរិញ្ញាបត្ររង។

គួរបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បានរៀបចំឡើងនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ និងបានប្រកាសលទ្ធផលកាលពីថ្ងៃទី២២ ខែឆ្នាំដដែល ដោយមានបេក្ខជនប្រឡងជាប់ចំនួន ៩០ ៩៥០នាក់ ត្រូវជា ៧២,៣៣% នៃបេក្ខជនមកប្រឡងចំនួន ១២៥ ៧៣៥ នាក់ កើនឡើងជាងឆ្នាំមុន ដែលមានត្រឹមជាង ៦៥%ប៉ុណ្ណោះ។ ក្នុងនោះបេក្ខជនជាប់និទ្ទេសA ចំនួន ១ ០៤៩ នាក់, និទ្ទេសB ចំនួន ៧ ២៣២ នាក់, និទ្ទេស C ចំនួន ១៩ ០៥៣ នាក់, និទ្ទេសD ចំនួន ៣១ ១៦៦ នាក់ និង និទ្ទេសE ចំនួន ៣២ ៤៥០នាក់៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?