ព័ត៌មានជាតិ
សម្ដេចតេជោ ៖ ថ្ងៃទី ២៥ មករា ២០២៣ ជាថ្ងៃដែលត្រូវធ្វើយុទ្ធនាការរាប់ថយក្រោយ ១០០ថ្ងៃ នៃស៊ីហ្គេម
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានរំលឹកថា នៅថ្ងៃខានស្អែក ពោលគឺនៅថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២៣ គឺជាថ្ងៃដែលត្រូវធ្វើយុទ្ធនាការរាប់ថយក្រោយ នៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) ជិត ៧ពាន់នាក់ នាព្រឹកថ្ងៃទី ២៣ ខែមករានេះថា នៅថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២៣ខាងមុខនេះ គឺជាថ្ងៃនៃយុទ្ធនាការរាប់ថយក្រោយ ១០០ថ្ងៃ នៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ ដែលប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា «សូមកុំភ្លេចថា ថ្ងៃទី ២៥ ខែមករា ថ្ងៃខានស្អែក គឺជាថ្ងៃដែលយើងត្រូវធ្វើយុទ្ធនាការរាប់ថយក្រោយ ១០០ថ្ងៃ នៃស៊ីហ្គេម សូមកុំភ្លេច! ពេលធ្វើឲ្យផ្ទុះនៅទូទាំងប្រទេសឡើង»។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ប្រទេសកម្ពុជា ត្រូវរង់ចាំរហូតដល់ ៦០ឆ្នាំ ដើម្បីអាចធ្វើជាម្ចាស់ផ្ទះ នៃការរៀបចំព្រឹត្តិការណ៍កីឡាថ្នាក់តំបន់អាស៊ីអាគ្នេយ៍ ស៊ីហ្គេម ពីព្រោះម្ខាងដោយសារសភាពការណ៍ប្រទេសជាតិ មិនអំណោយផង និងម្ខាងទៀតដោយសារខ្វះហេដ្ឋារចនាសម្ព័ន្ធ សម្រាប់បម្រើឲ្យការរៀបចំ។ តែឆ្នាំ ២០២៣នេះ ប្រទេសកម្ពុជា មានឱកាសក្នុងការរៀបចំព្រឹត្តិការណ៍កីឡាថ្នាក់តំបន់អាស៊ីអាគ្នេយ៍ ស៊ីហ្គេមលើកទី ៣២នេះ៕
-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត