ព័ត៌មានជាតិ
សម្ដេចតេជោ ៖ បើកប្រាក់បៀវត្សតាមធនាគារ អាចការពារសុវត្ថិភាពនៃការដឹកប្រាក់ ផង និងដើម្បីប្រយុទ្ធប្រឆាំងអំពើពុករលួយ ផង
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តលើកឡើងជុំវិញការបើកបៀវត្សជូនមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធតាមប្រព័ន្ធធនាគារ ដែលអាចការពារអំពីសុវត្ថិភាពនៃការដឹកប្រាក់សុទ្ធផង និងក៏ដើម្បីបានប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ផងដែរ។

សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) ជិត ៧ពាន់នាក់ នាព្រឹកថ្ងៃទី ២៣ ខែមករានេះ បានបន្តលើកឡើងអំពីការបើកប្រាក់បៀវត្សជូនមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ដែលធ្វើឡើងតាមប្រព័ន្ធធនាគារ ដោយមិនវិលត្រឡប់ទៅបើកជាសាច់ប្រាក់ទៀតឡើយ។
បើតាមសម្ដេចតេជោ ហ៊ុន សែន ការបើកប្រាក់បៀវត្សជូនមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ តាមប្រព័ន្ធធនាគារ ដើម្បីបានប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយផង និងអាចការពារអំពីសុវត្ថិភាពនៃការដឹកប្រាក់សុទ្ធផងដែរ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះថា «អាហ្នឹងហើយ ជាវិធីដើម្បីដោះស្រាយបញ្ហា ហើយពន្លឿន និងប្រើបច្ចេកវិទ្យា ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយផង ប្រើបច្ចេកវិទ្យាដើម្បីប្រឆាំងអំពើពុករលួយ…បើកសុទ្ធឯណាសុវត្ថិភាពនៃការដឹកលុយៗ ត្រូវដឹកទៅតាមរតនាគារទាំងអស់ រួចបញ្ចេញទៅតាមរតនាគេ ត្រូវអ្នកពីអង្គភាព ឧទាហរណ៍អង្គភាពកងទ័ព ឬស្ថាប័នណាមួយ ត្រូវបើកលុយចេញពីធនាគារ យកទៅចែករាប់ រាប់ហ្នឹងកាត់ក្បាលលុយ»។

សម្ដេចតេជោ ហ៊ុន សែន បានបន្តថា នៅពេលដែលរាជរដ្ឋាភិបាល ចាប់ផ្ដើមអនុវត្តការបើកប្រាក់បៀវត្សជូនមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ តាមប្រព័ន្ធធនាគារនាពេលកន្លង គឺបានរកឃើញមន្ត្រីខ្មោចរាប់ម៉ឺននាក់ ដែលមានតែឈ្មោះក្នុងស្ថាប័ន តែមិនមានមនុស្សមកធ្វើការ។
សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងទៀតថា «សូម្បីតែយើងអនុវត្តការបើកបៀវត្សប្រព័ន្ធធនាគារ យើងរកឃើញមន្ត្រីខ្មោចរាប់ម៉ឺននាក់ ដែលវាអត់មានឈ្មោះ មានតែឈ្មោះ តែវាអត់មានមនុស្ស ឯអ្នកខ្លះ មនុស្សម្នាក់ធ្វើការ ៣កន្លែងៗ ធ្វើការនៅក្រសួងនេះ ឈ្មោះនេះ ធ្វើការនៅក្រសួងនោះ ឈ្មោះនោះ»៕

-
សន្តិសុខសង្គម៩ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?