Connect with us

ព័ត៌មានជាតិ

តើលោក អាន សុខខឿន ដែលជាអ្នកនាំពាក្យថ្មីនៃក្រសួងការបរទេស ជានរណា?

បានផុស

នៅ

លោក អាន សុខខឿន ដែលជាអនុរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិអន្តរជាតិនៃកម្ពុជា ត្រូវបានចាត់តាំងជាអ្នកនាំពាក្យថ្មីនៃក្រសួងការបរទេសជំនួសលោក ជុំ សុន្ទរី ដែលទទួលភារកិច្ចថ្មី។ ការតែងតាំងនេះ គឺបន្ទាប់ពីលោក អាន សុខខឿន បានចប់បេសកកម្មការងារជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ។ តើអ្នកនាំពាក្យថ្មីនៃក្រសួងការបរទេសរូបនេះ មានប្រវត្តិបែបណា ហើយបានបំពេញកិច្ចការអ្វីខ្លះពាក់ព័ន្ធនឹងវិស័យការទូត?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្ដើមចេញពីការងារជាមន្ត្រីនៃគម្រោងរបស់អង្គការមួយ លោក អាន សុខខឿន បានចូលបម្រើការជាមន្ត្រីរាជការនៃក្របខណ្ឌក្រសួងការបរទេស និងសហប្រតិបត្តិអន្តរជាតិនៃកម្ពុជា តាំងពីឆ្នាំ២០០៦។ នៅឆ្នាំ២០០៩ លោក បានកាន់តួនាទីជាអនុប្រធានការិយាល័យនៃនាយកដ្ឋានអង្គការអន្តរជាតិ។ ក្នុងអំឡុងឆ្នាំ២០១១ លោកបានផ្ទេរមកនាយកដ្ឋានផែនការនៃក្រសួងការបរទេសក្នុងតួនាទីជាប្រធានការិយាល័យ ហើយក្រោយមកឡើងជាអនុប្រធាននាយកដ្ឋានផែនការ។

នៅក្នុងចន្លោះឆ្នាំ២០១៦ ដល់ឆ្នាំ២០១៩ លោក អាន សុខខឿន បានវិវត្តន៍ខ្លួនដោយភាពជោគជ័យតាមរយៈការទទួលបានការតែងតាំងតួនាទីជាបន្តបន្ទាប់នៅក្រសួងការបរទេសកម្ពុជា ជាអាទិ៍ ជាប្រធាននាយកដ្ឋានអឺរ៉ុប ជាអគ្គនាយករងនៃអគ្គនាយកដ្ឋានអឺរ៉ុប អាមេរិក និងអាហ្វ្រិក-មជ្ឈឹមបូព៌ា ហើយរហូតដល់ពាក់កណ្ដាលឆ្នាំ២០១៨ លោកក៏ត្រូវបានដំឡើងតួនាទីជាអគ្គនាយកនៃអគ្គនាយកដ្ឋានអឺរ៉ុប អាមេរិក និងអាហ្វ្រិក-មជ្ឈឹមបូព៌ា។

នៅអំឡុងខែកក្កដា ឆ្នាំ២០១៩ លោក អាន សុខខឿន បានទទួលនូវភារកិច្ចដ៏សំខាន់ថ្មីមួយទៀតក្នុងកិច្ចការទំនាក់ទំនងអន្តរជាតិ គឺជាឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។ ក្រោយចប់បេសកកម្មនៅទីក្រុងហ្សឺណែវ លោក អាន សុខខឿន ត្រូវបានព្រះមហាក្សត្រនៃកម្ពុជា ត្រាស់បង្គាប់តែងតាំងជាអនុរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិអន្តរជាតិ។ ស្របពេលជាមួយគ្នានេះ ក្នុងនាមជាអនុរដ្ឋលេខាធិការ លោក អាន សុខខឿន ក៏ត្រូវបានចាត់តាំងឲ្យទទួលភារកិច្ចជាអ្នកនាំពាក្យថ្មីរបស់ក្រសួងការបរទេសជំនួសលោក ជុំ សន្ទរី។

លោក អាន សុខខឿន បានទទួលការសិក្សាថ្នាក់បរិញ្ញាបត្រអប់រំភាសាអង់គ្លេស នៅវិទ្យាស្ថានភាសាបរទេសនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ផ្នែកទំនាក់ទំនងអន្តរជាតិ នៅសាលាកិច្ចការសាធារណៈ Maxwell នៃសាកលវិទ្យាល័យ Syracuse សហរដ្ឋអាមេរិក តាមរយៈអាហាររូបករណ៍ Fulbright។  លោក អាន សុខខឿន ក៏ជាកម្មសិក្សាការីផ្នែកអភិវឌ្ឈន៍នៅនាយកដ្ឋានកិច្ចការសេដ្ឋកិច្ច និងសង្គម នៃលេខាធិការដ្ឋានអង្គការសហប្រជាជាតិ​ ទីក្រុងញូវយ៉ក និងកម្មសិក្សាការីផ្នែកស្រាវជ្រាវនៅកម្មវិធីអាស៊ីអាគ្នេយ៍នៃមជ្ឈមណ្ឌលសម្រាប់ការស្រាវជ្រាវជាយុទ្ធសាស្ត្រ និងអន្តរជាតិ នៃរដ្ឋធានីវ៉ាស៊ីនតោន រួមទាំងជាទីប្រឹក្សាផ្នែកកម្មវិធីសិក្សា និងជាសាស្ត្រាចារ្យក្រៅម៉ោងនៃដេប៉ាតឺម៉ង់សិក្សាអន្តរជាតិនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ផងដែរ៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម១០ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៧ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៦ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម