Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្តព្រះសីហនុ នឹងចុះអន្តរាគមន៍ភ្លាម បើសិនមានការចាក់ធុងបាស់ឮខ្លាំងតាមឆ្នេរ

បានផុស

នៅ

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានសំណូមពរដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានទៅកម្សាន្តនៅខេត្តព្រះសីហនុ ហើយចាក់ឧបករណ៍បំពងសំឡេង (ធុងបាស)ស្តាប់កម្សាន្ត ឬ រាំលេងជាមួយក្រុមគ្រួសារ ត្រូវដាក់សំឡេងក្នុងកម្រិតមួយឮល្មម ដើម្បីកុំឱ្យរំខាន និងប៉ះពាល់ដល់ភ្ញៀវដទៃទៀត។

រូបភាព៖ Sim Kimhort
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឡុង ឌីម៉ង់ បានលើកឡើងថា ការចាក់ឧបករណ៍បំពងសំឡេង(ធុងបាស) នៅតាមមាត់ឆ្នេរសមុទ្រព្រះសីហនុ គឺជាសិទ្ធិសេរីភាពរបស់ប្រជាជនគ្រប់រូប ប៉ុន្តែ ម្ចាស់កម្មសិទ្ធិ ក៏ត្រូវគោរពសិទ្ធិសេរីភាពរបស់ពលរដ្ឋដទៃដូចគ្នា ដោយ​បើកសំឡេងមួយក្នុងកម្រិតដែលអាចទទួលយកបាន និងមិនប៉ះពាល់ដល់បរិស្ថាន ឬ អ្នកដទៃឡើយ។ ក្នុងនាមជាអាជ្ញាធរ គឺគោរពសិទ្ធិជាមូលដ្ឋានរបស់ភ្ញៀវទេសចរទាំងអស់ មិនមានការហាមប្រាមមិនឱ្យចាក់ធុងបាស់នៅតាម​ទីសាធារណៈឡើយ។ ប៉ុន្តែ ក្នុងករណីដែលបង្កជាសំឡេងឮខ្លាំងពេក ធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សារណៈ អាជ្ញាធរមានតួនាទីណែនាំ និងធ្វើអន្តរាគមន៍ ដើម្បប្រយោជន៍រួម។

ការលើកឡើងរបស់ លោក ឡុង ឌីម៉ង់ បែបនេះ គឺបន្ទាប់ពីមួយរយៈចុងក្រោយនេះ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើន បានសម្រុកទៅលេងកម្សាន្តនៅខេត្តព្រះសីហនុ ក្រោយពីមានការរៀបចំហេដ្ឋារចនាសម្ព័ន្ធនៅទីនោះបានយ៉ាងល្អ និងស្រស់ស្អាត មិនគួរឱ្យជឿ។ ទន្ទឹមនោះ ក៏មានភ្ញៀវទេសចរមួយចំនួនដែលអង្គុយលេងនៅតាមឆ្នេរសមុទ្រ ចាក់ចម្រៀងឮៗ ធ្វើឱ្យរំខានដល់អ្នកដទៃ។ អាជ្ញាធរខេត្ត ក៏បានចាត់វិធានការមួយចំនួន ដើម្បីសម្រួលដល់ប្រជាពលរដ្ឋ កុំឱ្យមានករណីនេះកើតឡើងបន្តទៀត។

អភិបាលរងខេត្តព្រះសីហនុរូបនេះ បានបន្តថា កន្លងមកខាងអជ្ញាធរខេត្ត បានចាត់វិធានការមួយចំនួនរួចមកហើយជុំវិញនឹងបញ្ហានេះ ដើម្បីអប់រំដល់សាធារណជនឱ្យបានយល់ពីផលប៉ះពាល់មួយចំនួន។ លោកមានប្រសាសន៍ថា៖ “យើងបានចាត់ឱ្យអាជ្ញាធរក្រុង ចុះធ្វើសណ្តាប់ធ្នាប់នៅតាមដងឆ្នេរ ជាពិសេស ណែនាំដល់ម្ចាស់ភោជីយដ្ឋាន ម្ចាស់អាជីវកម្មលក់ដូរកន្លែងកម្សាន្ត ដោយយើងបានផ្សព្វផ្សាយ និងណែនាំគាត់រហូត គឺយើងមិនអនុញ្ញាតឱ្យប្រើសំឡេងដែលរំខានទេ។ ប៉ុន្តែ មិនបានន័យថា គ្រាន់តែគេស្តាប់ភ្លេងក៏មិនបានទេ គឺស្តាប់នៅក្នុងកម្រិតមួយដែលគោរពដល់អ្នកដទៃ”។

ខេត្តព្រះសីហនុ គឺជាខេត្តមួយដែលមានការអភិវឌ្ឍ និងរៀបចំសណ្តាប់ធ្នាប់បានល្អក្នុងចំណោមខេត្តដទៃទៀត ដែលអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិបានយ៉ាងច្រើន។ នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិនថ្ងៃទី១ ភ្ញៀវទេសចរដែលបានទៅកម្សាន្តនៅទីនោះ មានការកើនឡើង ៣២,៩៥% ស្មើនឹង ១២៣ ៣២៤ នាក់ បើធៀបនឹងភ្ញៀវទេសចរទៅកម្សាន្តថ្ងៃទី១ នៃឱកាសចូលឆ្នាំចិន កាលពីឆ្នាំ២០២២៕

ដោយ៖ អុន ស្រីមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម