Connect with us

ព័ត៌មានជាតិ

ឧកញ៉ា ហៃ លីអ៊ាង ប្រាប់មូលហេតុដែលនាំឱ្យពលរដ្ឋខ្មែរ​កើតជំងឺ​ទឹកនោមផ្អែមច្រើន

បានផុស

នៅ

ចំណីអាហារកែច្នៃដាក់លក់នៅលើទីផ្សារបង្កផលប៉ះពាល់ខ្លាំងដល់សុខភាពអ្នកបរិភោគ និងងាយបង្កឱ្យកើត​មានជំងឺទឹកនោមផ្អែម ចំពោះអ្នកដែលចូលចិត្តពិសាទឹកភេសជ្ជៈ និងផលិតផលប៉ូវកម្លាំងនានា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានអគ្គនាយកសហគ្រាសប៉េប៉េអឹម បានលើកឡើងថា ​មូលហេតុ​ដែលពលរដ្ឋ​ខ្មែរមានជំងឺ ពិសេសជំងឺទឹកនោមផ្អែមច្រើន ដោយសារការផ្សព្វផ្សាយទូលំទួលាយអំពីផលិតផលភេសជ្ជៈ ឬថ្នាំប៉ូវកម្លាំងផ្សេងៗ។ លោកបញ្ជាក់ថា«ការផ្សព្វផ្សាយតែងពន្យល់ថា ថ្នាំទាំងអស់នោះ ញ៉ាំទៅជួយឱ្យមានថាមពល ប៉ុន្តែតាមពិតទៅ ថាមពលទាំងអស់នេះ បានមកពីជាតិស្ករ ហើយស្ករទាំងអស់នេះ គឺមានច្រើនហូសហេតុ»។

លោកឧកញ៉ា បានឱ្យដឹងទៀតថា ផលិតផលប៉ូវកម្លាំងមួយដប(១កំប៉ុង) ស្មើនឹងកាហ្វេអ៊ិចប្រេសូ ៧កែវ ដែលបង្កឱ្យអ្នក​ពិសារទៅជាញ័របេះដូង ដោយសារជាតិស្ករមានកម្រិតហូសនៃការទទួល និងបញ្ចេញសារជាតិអង់សូលីន។

លើសពីនេះទៀត ការបរិភោគបាយច្រើន ក៏ងាយបង្កឱ្យកើតមានជំងឺទឹកនោមផ្អែមផងដែរ។ ត្រង់ចំណុចនេះ លោកឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង បានពន្យល់ថា ជាតិស្ករនៅក្នុងបាយដែលយើងញ៉ាំរាល់ថ្ងៃ មានច្រើន​ជាងស្ករដែលនៅក្នុងស្ករត្នោតទៅទៀត។ លោកប្រៀបធៀប ស្ករដូចជាថ្នាំញៀនមួយប្រភេទ ពេលដែលអ្នកបរិភោគ​ធ្វើឱ្យឆ្ងាញ់ ប៉ុន្តែវាក៏ធ្វើឱ្យខូចសុខភាពផងដែរ។

ដើម្បីបង្ការ និងកាត់បន្ថយជំងឺទឹកនោមផ្អែម លោកឧកញ៉ា ហៃ លីអ៊ាង ជំរុញឱ្យមានការហាត់ប្រាណឱ្យបានច្រើន និងការផ្សព្វផ្សាយពាណិជ្ជកម្មអំពីផលិតរបស់ខ្លួនឱ្យមានភាពពិត ដោយពន្យល់ពលរដ្ឋដែលមានចំណេះ​ដឹងទាបឱ្យបាន​ច្បាស់ពីផលប៉ះពាល់ក្នុងការប្រើប្រាស់។

បើតាមលោកឧកញ៉ា ហៃ លីអ៊ាង នៅពេលដែលកើតជំងឺទឹកនោមផ្អែម អ្នកជំងឺអាចប្រឈមនឹងជំងឺឱកាសនិយម​ដទៃទៀត មានដូចជា ជំងឺលើសជាតិខ្លាញ់ ខ្លាញ់រុំបេះដូង ថ្លើម​ និងជំងឺផ្សេងៗទៀត។

នៅក្នុង​ទិវា​ទឹកនោមផ្អែម​ពិភពលោក​ ១៤ វិច្ឆិកា ២០២២ អភិបាលខេត្ត​បាត់ដំបង លោក សុខ លូ បានលើកឡើងថា «​ជំងឺ​ទឹកនោមផ្អែម គឺជា​ជំងឺ​រ៉ាំរ៉ៃ​មួយ ដែល​ជា​បន្ទុក​ដ៏ធ្ងន់​ដល់​ប្រទេស​កម្ពុជា​យើង និង​ពិភពលោក​ទាំងមូល ដែលមាន​អត្រា​មរណភាព​ ២%​ នៃ​ការស្លាប់​ដោយ​ជំងឺ​មិនឆ្លង​»​។ លោកបានបន្តថា នៅ​ឆ្នាំ​ ២០១៧ ពិភពលោក​មាន​អ្នកជំងឺ​ទឹកនោម​ផ្អែម​​ចំនួន​ ៤២៥ ​លាន​នាក់ និង​ឆ្នាំ​ ២០៤០​ អាច​កើនឡើង​ដល់​ ៦៤២ ​លាន​នាក់ ហើយ​រៀងរាល់​ ៨ ​វិនាទី មាន​អ្នកជំងឺ​ទឹកនោមផ្អែម​ស្លាប់​ម្នាក់​»។

ប្រជាពលរដ្ឋកម្ពុជា អាយុចាប់ពី ២០ឆ្នាំ ដល់ ៧៩ឆ្នាំ មានជាង ៤៣ម៉ឺននាក់ កំពុងរស់នៅជាមួយជំងឺទឹកនោមផ្អែម ខណៈចំនួនអ្នកស្លាប់ដោយជំងឺនេះ កើនដល់ ៣,៣៦២នាក់ ឬប្រហែល ៣.៧៥ភាគរយ នៃចំនួនអ្នកស្លាប់ប្រចាំឆ្នាំ។ នេះបើតាមទិន្នន័យចេញផ្សាយដោយអង្គការសុខភាពពិភពលោក (WHO) កាលពីឆ្នាំ ២០២០៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១០ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៧ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៩ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម