ព័ត៌មានជាតិ
សួនច្បារសម្តេចព្រះសង្ឃរាជជួនណាត ក្រុងកំពង់ឆ្នាំងនឹងសម្ពោធជាផ្លូវការនាពេលខាងមុខ
សួនច្បារថ្មី សម្ដេចព្រះមហាសុមេធាធិបតី ជួន ណាត (ជោតញ្ញាណោ) ដែលមានបណ្ដោយជាង ២០០ម៉ែត្រ និងទទឹងប្រមាណជាង១៥ម៉ែត្រ ដែលជាសមិទ្ធិផលថ្មីមួយទៀត របស់ខេត្តកំពង់ឆ្នាំង ស្ថិតនៅមុខវិទ្យាល័យក្រុងកំពង់ឆ្នាំង កំពុងកសាងបង្ហើយ នឹងត្រូវដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនាពេលខាងមុខនេះ ដើម្បីទុកឲ្យអ្នកជំនាន់ក្រោយបានស្គាល់នូវស្នាព្រះហស្តរបស់អ្នកប្រាជ្ញអក្សរសាស្ត្ររបស់ជាតិ។

លោក ឈួរ ច័ន្ទឌឿន អភិបាខេត្តកំពង់ឆ្នាំង បានលើកឡើងថា រូបសំណាកសម្តេចព្រះសង្ឃរាជ ជួន ណាត នៅលើសួនច្បារថ្មី មុខវិទ្យាល័យក្រុងកំពង់ឆ្នាំង បានកសាងឡើងអំពីស្ពាន់ គឺជានិមិត្តរូប ទុកឲ្យយុវជនជំនាន់ក្រោយ បានស្គាល់បុព្វបុរស ដែលមានគុណបំណាច់ចំពោះប្រទេសជាតិ មាតុភូមិ ។ លោកបានលើកឡើងថា សម្តេចព្រះសុមេធាធិបតី ជួន ណាត (ជោតញ្ញាណោ) គឺជាអ្នកប្រាជ្ញ ខាងអក្សរសាស្ត្រខ្មែរ បានបង្កើតវចនានុក្រមអក្សរសាស្ត្រខ្មែរ ទុកសម្រាប់កូនចៅជំនាន់ក្រោយបានរៀនសូត្រយល់ដឹង។

សួនច្បារថ្មីសម្តេចព្រះសង្ឃរាជជួនណាត បានចាប់ដំណើការសាងសង់កាលពីខែសីហា ឆ្នាំ២០១៩ ដែលបច្ចុប្បន្នបានដំណើរសាងសង់ជិតរួចរាល់ហើយ ហើយគ្រោងនឹងដាក់សម្ពោធជាផ្លូវការនាពេលខាងមុខនេះ ៕
អត្ថបទ ៖ ឈៀងថារិទ្ធ





-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១៦ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង