ព័ត៌មានជាតិ
នាយកដ្ឋានព័ត៌មានវិទ្យា បង្ហាញពីបច្ចេកទេសរបស់អ្នកបោកប្រាស់តាមបណ្តាញអ៊ីនធឺណិត
ភាពរីកចម្រើនផ្នែកបច្ចេកវិទ្យាឌីជីថល បានប្រែក្លាយរបៀបរបបរស់នៅ និងការប្រកបអាជីវកម្មរបស់ប្រជាពលរដ្ឋ ដោយប្រើប្រាស់បច្ចេកវិទ្យាជាមធ្យោបាយ ក្នុងការផ្សព្វផ្សាយ លក់ផលិតផល ឬសេវា លើគេហទំព័រ ឬកម្មវិធីបណ្តាញទំនាក់ទំនងសង្គម ជាដើម។ ក្នុងពេលទន្ទឹមគ្នានេះ ក៏មានជនខិលខូចមួយចំនួន បានប្រើប្រាស់នូវគេហទំព័រ ឬកម្មវិធីបណ្តាញទំនាក់ទំនងសង្គម (ឧទាហរណ៍ ទំព័រផេកហ្វេសប៊ុក – Facebook Page) ដោយបន្ថែមជាមួយនឹងការផ្សព្វផ្សាយ (Ads) ដើម្បីទាក់ទាញជនរងគ្រោះ ក្នុងការទិញផលិតផល ឬសេវា ដែលបានផ្សព្វផ្សាយទាំងនោះ។តើជនខិលខូចឆបោកប្រាក់ជនរងគ្រោះ ដោយរបៀបណា?

នាយកដ្ឋានព័ត៌មាន ក្រសួងមហាផ្ទៃ បានបង្ហាញពីបច្ចេកទេស ដែលជនខិលខូចបានប្រើប្រាស់ ដើម្បីឆបោកប្រាក់ជនរងគ្រោះ (Online Shopping Scam) មានដូចខាងក្រោម៖
១- ប្រើប្រាស់គេហទំព័រ ឬទំព័រផេកបណ្តាញសង្គម (Facebook Instagram ) បង្ហោះលក់នូវផលិតផល ឬសេវា កម្រមានលក់លើទីផ្សារ ឬមានលក់តែផ្តល់ជូននូវតម្លៃពិសេស
២- ប្រើប្រាស់កម្មវិធី Advertising (Ads) ជម្រុញការផ្សព្វផ្សាយឱ្យដល់ជនរងគ្រោះ
៣- ប្រើប្រាស់គណនីក្លែងក្លាយជាច្រើន ដើម្បីផ្តល់មតិយោបល់ល្អៗលើផលិតផល ឬសេវា ដែលពួកគេបានផ្សព្វផ្សាយ បង្ហោះលក់លើគេហទំព័រ ឬបណ្តាញសង្គម
៤- ណែនាំជនរងគ្រោះឱ្យធ្វើការទូទាត់ប្រាក់តាមមធ្យោបាយផ្សេងៗ តួយ៉ាង៖ ទូទាត់ តាមកាតធនាគារ (visa / master card) កម្មវីធីធនាគាររចល័ត (Mobile Banking) ឬតាមប្រព័ន្ធទូទាត់ប្រាក់ឌីជីថល (ឧទាហរណ៍ កម្មវិធី KHQR Wing ឬ TrueMoney ជាដើម)
៥- ចំណែកគណនីដែលជនខិលខូចប្រើប្រាស់ដើម្បីទទួលប្រាក់ទូទាត់ពីជនរងគ្រោះ ភាគច្រើនគឺជាគណនីរបស់ភាគីទី៣ (Money Mule) ដែលជនខិលខូចបានឆបោក ដើម្បីទទួលប្រាក់ ផ្ទេរប្រាក់ ឬដកប្រាក់ ឱ្យពួកគេបន្ត
៦- បន្ទាប់ពីជនរងគ្រោះទូទាត់ប្រាក់រួចរាល់ ពុំមានការផ្តល់ជូនផលិតផល ឬសេវា ដូចការសន្យាឡើយ។
ជាមួយគ្នានេះ នាយកដ្ឋានព័ត៌មានវិទ្យា បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ពិចារណាមុនពេលទិញ និងទូទាត់ប្រាក់ លើផលិតផល ឬសេវា លើបណ្តាញអ៊ីនធឺណិត ដែលមានភាពមិនប្រក្រតី ឬពុំមានព័ត៌មានអ្នកផ្គត់ផ្គង់ច្បាស់លាស់។
បើតាមនាយកដ្ឋានព័ត៌មានវិទ្យា ក្នុងករណីមានការសង្ស័យ សូមធ្វើការរាយការណ៍ (Report) អត្ថបទផ្សព្វផ្សាយពាណិជ្ជកម្ម (Ads) ឬអត្ថបទ (Posts) នៃផលិតផល ឬសេវាទាំងនោះ ដើម្បីកុំឱ្យមានជនរងគ្រោះធ្លាក់ចូលក្នុងល្បិចឆបោកនេះជាបន្តបន្ទាប់ទៀត៕


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ