Connect with us

ព័ត៌មានជាតិ

ដាក់ពាក្យបណ្តឹងបាន បើក្រុមហ៊ុន​អ៉ីនធឺណិត មិនដោះស្រាយ​បញ្ហា​រអាក់រអួល​លើសេវាកម្ម

បានផុស

នៅ

លោក ជា ច័ន្ទតារ៉ា សមាជិកនិយ័តករទូរគមនាគមន៍កម្ពុជា ពន្យល់ថា បើសិនក្រុមហ៊ុនផ្គត់ផ្គង់សេវាកម្មអ៉ីនធឺណិត មិនព្រម​ដោះស្រាយបញ្ហាសេវាកម្មខ្លួន ពោល គឺមិនទទួលខុសត្រូវ ចំពោះបញ្ហារអាក់រអួលរបស់សេវាកម្មខ្លួន (ផ្ទុយពីកិច្ចសន្យា) អ្នកប្រើប្រាស់ អាចមកដាក់ពាក្យបណ្តឹង នៅការិយាល័យនិយ័តករទូរគមនាគមន៍បាន។
លោកលើកឡើងបែបនេះ នៅក្នុងកម្មវិធី ច្បាប់និងសណ្តាប់ធ្នាប់ ដែលរៀបចំឡើងដោយ កម្ពុជាថ្មី គាំទ្រដោយនាយកដ្ឋានកណ្តាលសន្តិសុខ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមអ្នកជំនាញ និយ័តករទូរគមនាគមន៍ មានសិទ្ធិលូកដៃដោះស្រាយបញ្ហារវាងក្រុមហ៊ុន និងអ្នកប្រើប្រាស់ បើទោះបី ជាភាគីទាំងពីរមានកិច្ចសន្យាក៏ដោយ ព្រោះក្នុងដំណើរការនៃការដោះស្រាយបណ្តឹង និយ័តករទូរគមនាគមន៍ មិនធ្វើការ ដោយពិនិត្យមើលតែលើពាក្យសន្យានោះទេ គឺដោយយោងតាមបទដ្ឋានគតិយុត្តផងដែរ ដើម្បីមើលថាតើ កិច្ចសន្យារបស់ ក្រុមហ៊ុននោះ មានរំលោភបំពានលើអ្នកប្រើប្រាស់ដែរឬទេ។ លោកបន្ថែមថា “បើសិនជារកឃើញថា ភាគីក្រុមហ៊ុន​មានធ្វើ​កិច្ចសន្យារំលោភ បំពានលើសិទ្ធិអ្នកប្រើប្រាស់មែននោះ ក្រុមហ៊ុន គឺត្រូវតែផ្តល់សំណង”។

ជាជំហានដំបូង លោកស្នើឱ្យអ្នកប្រើប្រាស់សេវាកម្មក្រុមហ៊ុនណាក៏ដោយ នៅពេលមានបញ្ហា ត្រូវទាក់ទងទៅសេវាកម្ម បម្រើអតិថិជន របស់ក្រុមហ៊ុននោះជាមុនសិន ដើម្បីសួរនាំពីមូលហេតុ ថាហេតុអ្វីបានជាគាត់បំពេញសេវាជូនយើង មិនបាន?

លោកបន្តថា បើសិនទាក់ទងទៅហើយ ក្រុមហ៊ុនមិនមានដំណោះស្រាយជូនទេ អ្នកប្រើប្រាស់អាចបន្តយន្តការទី២ ដោយ​ទាក់ទង​ទៅនិយ័តករទូរគមនាគមន៍ (ការិយាល័យការពារអ្នកប្រើប្រាស់) ដើម្បីដោះស្រាយជូន ដោយនិយ័តករ ទូរគមនាគមន៍ នឹងកោះហៅក្រុមហ៊ុននោះ មកឆ្លើយតបពីមូលហេតុ ដែលមិនបំពេញតាមកិច្ចសន្យា តាមពាក្យបណ្តឹង អ្នកប្រើប្រាស់។

តាមការគូសបញ្ជាក់ បើដំណាក់កាលទី១ មិនបានផល នឹងមានវិធានការរដ្ឋបាលបន្ទាប់ អាចមានជាការព្រមាន ឬឈានដល់ការពិន័យអន្តរកាល ហើយបើធ្ងន់ធ្ងរជាងនេះ គឺអាចយកលក្ខខណ្ឌអាជ្ញាបណ្ណមកដោះស្រាយ ឬបញ្ឈប់អាជ្ញាបណ្ណ​តែម្តង៕

អត្ថបទ៖ សុធាវី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៥ នាទីutes មុន

មេដឹកនាំ​អារ៉ាប់​កំណត់​យក​លើផែនការកសាង​ហ្គាហ្សាឡើងវិញ ផ្ទុយសំណើ​ត្រាំ​

ព័ត៌មានអន្ដរជាតិ៣៤ នាទីutes មុន

​​ជំនួប​កំពូល​ ត្រាំ-ពូទីន​នឹ​ង​ផ្សព្វផ្សាយភ្លាម​ ពេល​​​កំណត់​ជាក់​លាក់​​​​​

ព័ត៌មានជាតិ៤០ នាទីutes មុន

ក្រសួងការងារ ៖ ខេត្តកំពង់ឆ្នាំងមានតម្រូវការកម្លាំងពលកម្មជាង ១ ម៉ឺន ៦ ពាន់កន្លែង ច្រើនជាងគេនៅទូទាំងប្រទេស

ព័ត៌មានជាតិ១ ម៉ោង មុន

កាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ចុះសួរសុខទុក្ខស្ត្រីឆ្លងទន្លេ ក្នុងទិវាជាតិសុខភាពមាតា ទារក និង កុមារ

ព័ត៌មានជាតិ១ ម៉ោង មុន

ចម និម្មល៖​​ការគិតគូរអំពីដំណោះស្រាយនៃខ្សែច្រវាក់ផ្គត់ផ្គង់សេវាសកលក្នុងអាស៊ាន និងអាស៊ីបូព៌ាគឺសំខាន់សម្រាប់ជំរុញការនាំចេញ

ព័ត៌មានជាតិ១៨ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ទៀ សីហា នឹងចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាននៅម៉ាឡេស៊ីចុងខែនេះ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ក្រុមហ៊ុន KENPAX របស់​ចិន គ្រោងនឹង​សាងសង់​រោងចក្រ​បរិក្ខារ​ពេទ្យ​ដ៏​ធំ​មួយនៅក្នុងស្រុកជុំគីរី ខេត្តកំពត

ព័ត៌មានជាតិ១៨ ម៉ោង មុន

ករណីមានវិវាទជាមួយ ប.ស.ស.មិនអាចដោះស្រាយបាន ពលរដ្ឋអាចដាក់ពាក្យប្តឹងទៅកាន់និយ័តករសន្តិសុខសង្គម

ព័ត៌មានជាតិ១៤ ម៉ោង មុន

ពលរដ្ឋ និង​កម្មករ​មក​ពី​ខេត្ត​កំពង់​ស្ពឺ កំពង់ចាម កំពត និងខេត្តស្វាយរៀង មិន​ចង់​ឃើញ​បាតុកម្ម​នៅ​កូរ៉េ​ក្រោម​រូបភាព​ចាញ់កលល្បិចទណ្ឌិត សម រង្ស៊ី

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ចិន ចេញមុខនិយាយអំពីដំណោះស្រាយ អាមេរិក-រុស្ស៊ី ចំពោះសង្គ្រាមនៅអ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម