Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ៖ ៣ថ្ងៃនៃបុណ្យចូលឆ្នាំចិន គ្មានបញ្ហាអ្វីធំដុំកើតឡើងនៅភ្នំពេញឡើយ

បានផុស

នៅ

រយៈពេល ៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំប្រពៃណីចិន ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមករា គឺស្ថានភាពជារួមមានភាពល្អប្រសើរ មិនមានអ្វីគួរឲ្យកត់សម្គាល់ឡើយ ខណៈករណីអគ្គិភ័យមានតែ ២ករណីប៉ុណ្ណោះ។ នេះបើតាមការឲ្យដឹងរបស់លោក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សាន សុខសីហា បានបញ្ជាក់ប្រាប់«កម្ពុជាថ្មី»ថា ក្នុងអំឡុងពេលនៃពិធីសែនចូលឆ្នាំប្រពៃណីជាតិចិន មានករណីអគ្គិភ័យកើតឡើងចំនួន ២លើក គឺលើកទី១ នៅថ្ងៃទី២២ ក្នុងខណ្ឌពោធិ៍សែនជ័យ និងលើកទី២ នៅថ្ងៃទី២៣ ក្នុងខណ្ឌ សែនសុខ។ ប៉ុន្តែ យ៉ាងណា ករណីអគ្គិភ័យទាំង ២លើកនេះមិនបណ្ដាលឲ្យប៉ះពាល់ដល់អាយុជីវិតទេ គឺខូចខាតតែទ្រព្យសម្បត្តិមួយចំនួនប៉ុណ្ណោះ។ ដោយឡែក ករណីគ្រោះថ្នាក់ចរាចរណ៍ បញ្ហាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងបទល្មើសផ្សេងៗក្នុងរយៈពេល ៣ថ្ងៃនៃពិធីសែនចូលឆ្នាំចិន គឺជារួម មានស្ថានភាពល្អប្រសើរជាងបណ្ដាឆ្នាំមុនៗ។  

បើតាមអ្នកនាំពាក្យរូបនេះ ស្ថានភាពល្អប្រសើរទាំងនេះ គឺដោយមានការខិតខំយកចិត្តទុកដាក់ និងក្រោមការបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងស្នងការនគរបាលរាជធានីភ្នំពេញ ដែលបានដាក់ចេញផែនការច្បាស់លាស់។ ក្នុងនោះ លោកឧត្តមសេនីយ៍ឯក ស ថេត បានបញ្ជាឲ្យកម្លាំងទាំងអស់ រួមមាន កម្លាំងអន្តរាគមន៍ ការិយាល័យជំនាញ កម្លាំងនគរបាលខណ្ឌ រួមទាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់ ចេញល្បាតតាមគោលដៅទាំងអស់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីធ្វើយ៉ាងណាថែរក្សា ការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងបង្ការបទល្មើសផ្សេងៗឲ្យបានទាន់ពេលវេលា៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២២ ម៉ោង មុន

តារាចិន វ័យ២៧ឆ្នាំ ស្លាប់ដោយសារជំងឺដូចគ្នាជាមួយ Barbie Hsu

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម១៧ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៣ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៦ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

UN ព្រមានថា ផែនការកាន់កាប់ហ្គាហ្សា របស់លោកត្រាំ នឹងក្លាយជាការបោសសម្អាតផ្តាច់ពូជ

Sokha Hotels

ព័ត៌មានពេញនិយម