ព័ត៌មានជាតិ
ក្រសួងអភិវឌ្ឍន៍ជនបទបានជួសជុលកែលម្អផ្លូវជនបទបានជាង ៤០០ខ្សែ ក្នុងឆ្នាំ២០២២
ក្រសួងអភិវឌ្ឍន៍ជនបទ បានជួសជុលកែលម្អផ្លូវនៅតាមទីជនបទ បានប្រមាណជាង ៤០០ខ្សែ នៅទូទាំងប្រទេស ស្មើនឹងជាង ៦ពាន់គីឡូម៉ែត្រ ក្នុងឆ្នាំ២០២២ ដើម្បីបម្រើដល់ប្រយោជន៍នៃការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងការដឹកនាំជញ្ជូន។

ថ្លែងក្នុងសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២២ និងលើកទិសដៅអនុវត្ត ឆ្នាំ២០២៣ នៃក្រសួងអភិវឌ្ឍន៍ជនបទ នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣នេះ លោក សួស គង់ រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ មានប្រសាសន៍ថា ដើម្បីបង្កការងាយស្រួលដល់ពលរដ្ឋធ្វើដំណើរ និងដឹកជញ្ជូនផលកសិកម្មនោះ តាមរយៈហិរញ្ញប្បទានពីថវិកាជាតិ ក្រសួងបានជួសជុល និងថែទាំផ្លូវជនបទបានចំនួន ៤២៦ខ្សែ ប្រវែងជាង ៤ ២០០ គីឡូម៉ែត្រ, និងសាងសង់សំណង់សិល្បការគ្រប់ប្រភេទ និងស្លាកសញ្ញាចរាចរណ៍ចំនួនជាង ៣ ពាន់កន្លែង, អនុវត្តគម្រោងសាច់ប្រាក់ពលកម្ម ស្ថាបនាផ្លូវដីបានប្រវែងជាង ៥៧០ គីឡូម៉ែត្រ និងស្ថាបនាផ្លូវក្រាលក្រួសក្រហមបានប្រវែងជាង ៣០០ គីឡូម៉ែត្រ។

ជាមួយគ្នានេះ ដោយបានការគាំទ្រហិរញ្ញប្បទានសហប្រតិបត្តិការពីដៃគូជាច្រើន ក្រសួងបានស្ថាបនា និងកែលម្អលើកកម្រិតផ្លូវជនបទបានប្រវែងជាង ៦០០ គីឡូម៉ែត្រ និងសាងសង់សំណង់សិល្បការបានចំនួនជាង ១ពាន់កន្លែង ដែលលទ្ធផលនៅឆ្នាំ២០២២នេះ មានសកម្មភាពមួយចំនួនយឺតយ៉ាវ ដោយសារគម្រោងខ្លះ ស្ថិតក្នុងដំណាក់កាលកំពុងសិក្សា និងអនុវត្តកិច្ចលទ្ធកម្ម និងដោយសារការបន្តរីករាលដាលនៃជំងឺកូវីដ-១៩។

បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ មានប្រសាសន៍ថា ក្រសួងកំពុងយកចិត្តទុកដាក់ ក្នុងការសាងសង់ផ្លូវដែលមានភាពធន់នឹងការប្រែប្រួលអាកាសធាតុ ដើម្បីធានាបាននូវនិរន្តរភាព និងប្រសិទ្ធភាព ដូចជាការកាត់បន្ថយការចំណាយលើការថែទាំ។

លោករដ្ឋមន្ត្រី មានប្រសាសន៍បន្តថា ឆ្នាំ២០២៣នេះ គឺជាឆ្នាំទី៥ នៃការអនុវត្តផែនការយុទ្ធសាស្ត្រអភិឌ្ឍន៍ជនបទ ២០១៩-២០២៣ ដែលក្រសួងបានដាក់ចេញគោលបំណងគោលនយោបាយចម្បង គឺការលើកកម្ពស់គុណភាព និងគុណតម្លៃ នៃជីវិតរស់នៅរបស់ប្រជាជនជនបទ ប្រកបដោយបរិយាបន្នទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


