Connect with us

ព័ត៌មានជាតិ

ក្រុង​បាត់ដំបង​មាន​ផ្ទះ​បុរាណ​ ៨០០ ខ្នង ជា​ទី​ទាក់ទាញ​ភ្ញៀវ​ទេសចរ

បានផុស

នៅ

ខេត្ត​បាត់ដំបង​ក្រៅ​ពី​ខេត្ត​សន្តានុពល​លើ​វិស័យ​កសិកម្ម ​និង​ជា​ខេត្ត​ទេសចរណ៍​ដ៏ទាក់ទាញ​ ខេត្ត​នៅ​ភាគ​ពាយព្យ​នេះ​ក៏​បន្សល់ទុក​​សំណង់​និង​ផ្ទះបុរាណ​ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិជាច្រើនកន្លែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​សន្និសីទ​ពី​ជោគជ័យ​រយៈ​ពេល ៥ ឆ្នាំ​របស់​រដ្ឋបាល​ខេត្តនៅព្រឹកនេះ លោក សុខ លូ អភិបាល​ខេត្ត​បាត់ដំបង​បាន​ឲ្យ​ដឹង​ថា ​នៅ​ក្នុង​ក្រុង​បាត់ដំបង​មានសំណង់​​ផ្ទះបុរាណ​ជាង ៨០០ ខ្នង​ផ្ទះ​។

លោកបន្ត​ថា ​ទេសចរបរទេស​ជាច្រើន​ចាប់​អារម្មណ៍អគារ​បុរាណ​នៅ​ក្នុង​ក្រុង ជាពិសេសអគារបន្សល់ទុកពីសម័យបារាំង​ដោយ​ស្នើ​ឲ្យ​អាជ្ញាធរ​ជួយ​អភិរក្ស​ឲ្យគង់​វង់​ដើម្បី​​បម្រើ​ការ​ទស្សនា​របស់​ភ្ញៀវ​ទេសចរ។

​ដើម្បី​​រក្សា​​គុណ​តម្លៃ​នៃ​សំណង់​អាគារ​បុរាណក្នុង​ទីប្រជុំជន​ក្រុង​បាត់ដំបង​ កន្លងទៅនេះ​រដ្ឋបាលខេត្ត​បាត់ដំបង​បាន​ចេញ​​សេចក្តីជូនដំណឹង​ពី​ការ​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​ក្នុង​តំបន់​អាគារ​អភិរក្ស​ក្រុង​ក្រុង​ចាប់ពី​ផ្លូវ​លេខ ១ ដល់​ផ្លូវ​លេខ ៣ ពី​ចំណុច​វត្ត​ដំរី​ស ដល់​វត្ត​ពិ​ភិ​ទ្ធា​រាម និង​លំនៅឋាន​ជុំវិញ​ផ្សារ​ធំ​បាត់ដំបង (​ផ្សារណាត់​)​។​

រដ្ឋបាលខេត្ត​បាត់ដំបង បានណែនាំ​តម្រូវឱ្យ​ម្ចាស់​លំនៅឋាននិង​អាជីវកម្ម​ទាំងអស់​ដក​បង្គោល​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ទាំងអស់​ចេញពី​លើ​ចិញ្ចើមផ្លូវ និង​កាត់​តម្រឹម​សំ​យ៉ាប​ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម និង​ស្លាក​យីហោ​គ្រប់​ប្រភេទ ឱ្យ​សមស្រប​តាម​បទ​ប្បញ្ញត្តិ​ស្តីពី​ការដាក់​តាំង​ស្លាក​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម និង​ស្លាក​យីហោ​តាម​មុខផ្ទះ​ក្នុង​តំបន់​អភិរក្ស​។​

ជាមួយគ្នានេះ លោក​អភិបាល​ខេត្ត​​ក៏​​បាន​ណែនាំ​​ឱ្យ​មន្ត្រី​រៀបចំ​សណ្ដាប់ធ្នាប់​សិក្សា​ឲ្យ​បាន​ហ្មត់ចត់ ជាពិសេស​អំពី​ប្រពៃណី ទំនៀមទម្លាប់ និង​ទម្រង់​ដើម ដូចជា​ការ​លាប​ពណ៌​អាគារ​បុរាណ ថា​ត្រូវ​រៀបចំ​លាប​ពណ៌​អ្វី​ដែលជា​ទម្រង់​ដើម​នៃ​អាគារ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សមាគមកាយប្ញទ្ធិនារីកម្ពុជា
ព័ត៌មានជាតិ២៣ នាទីutes មុន

សមាគមកាយប្ញទ្ធិនារីកម្ពុជា រៀបចំកម្មវិធី បងស្រី និងប្អូនស្រី លើកទី៥ ក្រោមប្រធានបទ «ស្រ្តី និងការងារសង្គម»

ព័ត៌មានអន្ដរជាតិ៣១ នាទីutes មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

គ្រោះថ្នាក់ចរាចរណ៍
ចរាចរណ៍៦០ នាទីutes មុន

នាយរងប៉ុស្ដិ៍ស្ទឹងមានជ័យទី២ ជួបគ្រោះថ្នាក់ចរាចរណ៍រថយន្ដកិនស្លាប់​​

ព័ត៌មានជាតិ១០ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ១០ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

សន្តិសុខសង្គម១៥ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានជាតិ២១ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានជាតិ២៣ ម៉ោង មុន

សម្តេចធិបតី​៖ ជម្លោះនៅប្រាសាទព្រះវិហារកម្ពុជា-ថៃ ឆ្នាំ ២០០៨ ជាបទពិសោធ និងមេរៀន

Sokha Hotels

ព័ត៌មានពេញនិយម