ព័ត៌មានជាតិ
មេតុងទីនអនឡាញល្បីឈ្មោះ២រូប ប្រឈមជាប់គុក ៣ឆ្នាំ ក្រោយចាប់ខ្លួនពីបទឆបោក
ក្រោយការចាប់ខ្លួនបញ្ជូនទៅកាន់តុលាការ ស្ត្រីជាមេតុងទីនល្បីឈ្មោះចំនួន ២រូប អាចនឹងត្រូវប្រឈមមុខជាប់ពន្ធនាគារ ៣ឆ្នាំ និងពិន័យជាប្រាក់ ៦លានរៀល ពីបទឆបោក និងបទរំលោភលើសេចក្ដីទុកចិត្ត។ កាលពីចុងសប្ដាហ៍មុន ស្រ្តីជាមេតុងទីនម្នាក់ទៀត ត្រូវបានចាប់ខ្លួនពីបទឆបោក និងចាយសែកស្អុយដែលមានទឹកប្រាក់រាប់សិបម៉ឺនដុល្លារ។ អ្នកនាង ឡុង រ៉ានី ជាមេតុងទីនទី២ ដែលត្រូវបានសមត្ថភាពចាប់ខ្លួន បន្ទាប់ពីអ្នកនាង អឿន ម៉ូលីកា មេតុងទីនអនឡាញល្បីឈ្មោះដែលត្រូវបានចាប់ខ្លួនកាលពីចុងឆ្នាំ២០២២ កន្លងទៅនេះ។

មេតុងទីន ឡុង រ៉ានី ត្រូវបានកម្លាំងនគរបាលនៃនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានចាប់ឃាត់ខ្លួន និងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣។ ការចាប់ខ្លួនមេតុងទីនរូបនេះ បានធ្វើឡើងតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយយោងទៅលើពាក្យបណ្ដឹងរបស់ឈ្មោះ ឈឹម ភារី។ តាមរយៈពាក្យបណ្ដឹង បានបញ្ជាក់ថា មានកូនតុងទីនជាច្រើននាក់ដែលរងគ្រោះដោយសារមេតុងទីន ឡុង រ៉ានី និងប្ដី ដោយបានយកលុយសរុបប្រមាណ ២លានដុល្លារអាមេរិក ខណៈកូនតុងទីនដែលរងគ្រោះទាំងអស់នោះកំពុងរៀបចំឯកសារពាក់ព័ន្ធ ដើម្បីប្ដឹងឈ្មោះ ឡុង រ៉ានី និងប្តី តាមផ្លូវច្បាប់ជាធរមាន។
ដោយឡែក មេតុងទីនអនឡាញ និងជាអ្នកលក់ផលិតផលអនឡាញល្បីឈ្មោះ អ្នកនាង អឿន ម៉ូលីកា ក៏ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាប់ឃាត់ខ្លួន រួចបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅថ្មីៗនេះ ដើម្បីចាត់ការតាមច្បាប់ ក្រោយចាប់ខ្លួនពាក់ព័ន្ធករណីចេញសែកស្អុយ និងឆបោកកូនតុងទីនរបស់ខ្លួន។

អ្នកនាង អឿន ម៉ូលីកា បានជាប់ពាក់ព័ន្ធលើពាក្យបណ្តឹងចំនួន៣ ដែលសុទ្ធជាបទល្មើសព្រហ្មទណ្ឌពាក់ព័ន្ធបទឆបោក និងចេញសែកស្អុយ ស្មើទឹកប្រាក់ប្រមាណ ៣៦៥ ០០០ ដុល្លារអាមេរិក។ ពាក្យបណ្តឹងទី១ និងពាក្យបណ្ដឹងទី២ គឺប្ដឹងដោយកូនតុងទីនរបស់អ្នកនាង អឿន ម៉ូលីកា ហើយបណ្ដឹងថ្មីមួយទៀតនោះ គឺប្ដឹងដោយឈ្មោះ វឿន ដាវីន ពាក់ព័ន្ធនឹងបទឆបោក។ បច្ចប្បន្ន អ្នកនាង អឿន ម៉ូលីកា ដែលជាមេតុងទីនដ៏ល្បីឈ្មោះកំពុងជាប់ឃុំនៅក្នុងពន្ធនាគារព្រៃសរ។
គួរជម្រាបថា មាត្រា៣៧៧ និងមាត្រា៣៧៨ នៃបទល្មើសឆបោក និងមាត្រា៣៩១ និងមាត្រា៣៩២ នៃបទល្មើសរំលោភលើសេចក្ដីទុកចិត្ត ដែលមានចែងក្នុងក្រមព្រហ្មទណ្ឌ បានប្បញ្ញត្តិថា ជនល្មើសនឹងត្រូវជាប់ពន្ធនាគារពី ៦ខែដល់ ៣ឆ្នាំ និងពិន័យជាប្រាក់ពី ១លានរៀលទៅ ៦ លានរៀល៕
ដោយ៖ ធឿន វ៉ាន់សុង

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ