Connect with us

ព័ត៌មានជាតិ

ផ្លូវជាតិលេខ១០​ពីបាត់ដំបង ទៅកោះកុងសម្រេច​ការសាងសង់​ជិត ៧០ ភាគរយ នឹងរួចរាល់នៅឆ្នាំក្រោយ

បានផុស

នៅ

ដំណើរការសាងសង់ផ្លូវជាតិលេខ ១០ ប្រវែង ១៩៧ គីឡូម៉ែត្រ ពីខេត្តបាត់ដំបង ទៅខេត្តកោះកុងសម្រេចបានជិត ៧០ ភាគរយ ហើយនឹងរួចរាល់នៅឆ្នាំ ២០២៤។

ផ្លូវជាតិលេខ១០ ត្រូវបានរាជរដ្ឋាភិបាលជ្រើសរើសកែពង្រីក និងកែលម្អឡើងវិញ ដើម្បីងាយស្រួលដល់ប្រជាពលរដ្ឋ ធ្វើដំណើរ និងដឹកជញ្ជូនទំនិញ និងងាយស្រួលសម្រាប់ប្រជាពលរដ្ឋដែលនៅខេត្តជិតខេត្តបាត់ដំបង់ចង់ធ្វើដំណើរទៅលេងសមុទ្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុខ លូ អភិបាលខេត្តបាត់ដំបងបញ្ជាក់ថា គម្រោងសាងសង់ផ្លូវជាតិលេខ១០ នេះមានប្រវែងសរុបចំនួន១៩៧,៣៣​គីឡូម៉ែត្រ តភ្ជាប់ពីសំឡូត-វាលវែង-អូរសោម ដល់ខេត្តកោះកុង។

គិតរហូតមកទល់ពេលនេះ ការសាងសង់ផ្លូវនេះសម្រេចបានជាង ៦៩% ហើយ ក្រោយបើកការដ្ឋានសាងសង់កាល ពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ ក្រោមអធិបតីភាពរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា​ណាចក្រកម្ពុជា នឹងបញ្ចប់នៅឆ្នាំ ២០២៤។

គម្រោងផ្លូវជាតិលេខ១០ នេះគ្រោងចំណាយថវិកាសរុបប្រមាណ ១៨៨,៣៨ លានដុល្លារ សហអាមេរិក ជាហិរញ្ញប្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយថវិកាបដិភាគរបស់ រាជរដ្ឋាភិបាលកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»

ព័ត៌មានជាតិ១ ម៉ោង មុន

គណៈសង្ឃនាយកចាត់ទុកមនោគមវិជ្ជារបស់សមាគមទេវ សក្ខី ភគវន្ត ធ្វើឱ្យមានភាពច្របូកច្របល់ដល់កិច្ចបដិបត្តិសាសនា

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

អ្នកគាំទ្រតារាចម្រៀងរ៉េប G-Devith និង វណ្ណដា ផ្ទុះការផ្លែផ្កាឌឺដងដាក់គ្នាព្រោះតែរឿងនេះ

សន្តិសុខសង្គម២ ម៉ោង មុន

ដុតទៀនធូបសែនចូលឆ្នាំចិន ចាក់សោរទុកចោលក្លាយជាអគ្គិភ័យឆេះផ្អើលអ្នកជិតខាង

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ដំណឹងល្អ! រុស្ស៊ី នឹងដាក់លក់ថ្នាំចាក់ព្យាបាលជំងឺមហារីកសឹងគ្រប់ប្រភេទ នៅខែកញ្ញាឆ្នាំនេះ

Sokha Hotels

ព័ត៌មានពេញនិយម