Connect with us

ព័ត៌មានជាតិ

ក្រសួង៤ រួមគ្នាបង្កើតស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា(EBC) ដើម្បីពង្រឹងគុណភាពអប់រំក្នុងប្រទេស

បានផុស

នៅ

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងព័ត៌មាន បានរួ​បរួមគ្នាបង្កើតស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា(EBC) ដើម្បីចូលរួមចំណែកពង្រឹងវិស័យអប់រំនៅកម្ពុជា កាន់តែមានគុណភាព ភាពសម្បូរបែប និងទូលំទូលាយ ផ្តល់ជូនទាំងគ្រូបង្រៀន និងសិស្សានុសិស្សទូទាំងប្រទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ម្សិលមិញ លោក សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានដឹកនាំតំណាងក្រសួង ៣ ផ្សេងទៀត បង្កើតឱ្យមានកិច្ចប្រជុំស្តីពីវឌ្ឍនភាពនៃគម្រោងប្រតិបត្តិការ និងបង្កើតស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC)។ ក្នុងកិច្ចប្រជុំនេះ លោក សុខ ពុទ្ធិវុធ បានលើកឡើងពីសារៈសំខាន់នៃការបង្កើតស្ថាប័ននេះឡើងមក ជាពិសេស ក្នុងសម័យកូវីដ-១៩។ វា ជាការពន្លឿនផ្នែកអប់រំតាមរយៈឌីជីថល និងអភិវឌ្ឍន៍វិស័យអប់រំ និងបណ្តុះបណ្តាលផ្សេងៗនៅកម្ពុជា។

លោកបន្ថែមថា គម្រោងនេះ ក៏ជាសកម្មភាពអាទិភាពមួយក្នុងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល ឆ្នាំ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថល ឆ្នាំ២០២២-២០៣៥ ដើម្បីកសាងពលរដ្ឋឌីជីថលប្រកបដោយការរួមបញ្ចូលគ្នា។ នៅក្នុងកិច្ចប្រជុំនេះ លោក សុខ ពុទ្ធិវុធ ព្រមទាំងសមាជិកនៅក្នុងអង្គប្រជុំ បានពិនិត្យមើលបន្ទប់ស្ទូឌីយូ បន្ទប់កាត់ត បន្ទប់បញ្ចូលសំឡេង និងបន្ទប់បណ្តុះបណ្តាលនៅ EBC ផងដែរ។ បើតាមរបាយការណ៍ EBC កំពុងផលិតមាតិកាអប់រំឌីថល អភិវឌ្ឍ គ្រប់គ្រងមាតិកាឌីជីថល និងថ្នាលអប់រំបណ្តុះបណ្តាល ដើម្បីចូលរួមចំណែកជំរុញវិស័យអប់រំនៅកម្ពុជាឱ្យមានគុណភាព និងទូលំទូលាយ។

EBC គឺជាគម្រោងមួយ ដែលត្រូវបានបង្កើតឡើងដោយក្រសួង៤ ដូចបានរៀបរាប់ខាងលើ ដែលទទួលជំនួយឥតសំណងពីក្រសួងវិទ្យាសាស្ត្រ បច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន (MSIT) នៃសាធារណរដ្ឋកូរ៉េ និងអនុវត្តដោយស្ថានីយ៍ផ្សព្វផ្សាយអប់រំកូរ៉េ (EBS)។

សព្វថ្ងៃ EBC ផលិតបានមាតិកាអប់រំជាវីដេអូច្រើនប្រភេទចំនួន ៤.៩៥៤ភាគ ជាមួយនឹងវីដេអូកម្មវិធីបង្រៀនថ្នាក់ទី៧ ដល់ទី១២ ព្រមទាំងកំពុងសាកល្បងអនុវត្តកម្មវិធីសិក្សាតាមអ៊ីនធឺណិតជាមួយវិទ្យាល័យ ហ៊ុន សែន សេរីភាព នៅក្រុងតាខ្មៅ ដែលមានសិស្សសរុបជាង ៥ពាន់នាក់។ ក្នុងនោះ EBC បានរៀបចំបន្ទប់ចំនួន២ បំពាក់ដោយកុំព្យូទ័រយួរដៃ ២៥ គ្រឿង ថេបប្លេត២៥គ្រឿង និងសម្ភារៈផ្សេងៗ។ ជាមួយគ្នានេះ ក៏មានដំឡើងសេវាអ៊ីនធឺណិតគ្របដណ្តប់ទូទាំងសាលាផងដែរ។ ក្រោយពីការដំឡើងបាន និងភាពជោគជ័យដាក់ឱ្យសាកល្បងនៅវិទ្យាល័យ ហ៊ុន សែន សេរីភាពរួចមក លោក សុខ ពុទ្ធិវុធ សង្ឃឹមថា នឹងអាចពង្រីកគម្រោងនេះដល់សាលារៀនផ្សេងទៀតនៅកម្ពុជា ក្នុងរយៈពេលដ៏ខ្លីខាងមុខ៕

ដោយ៖អុន ស្រីមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១២ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១២ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៣ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម