Connect with us

ព័ត៌មានជាតិ

​ប្រធានមន្ទីរផែនការ​ខេត្តរតនគិរី​ត្រូវបានផ្ទេរមកក្រសួង​ ក្រោយព័ត៌មានអាស្រូវពុករលួយ​

បានផុស

នៅ

ក្រសួងផែនការនៅថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២៣នេះ បានចេញប្រកាសមួយសម្រេចផ្ទេរ លោក ខេង វុទ្ធី ប្រធានមន្ទីរផែនការខេត្តរតនគិរី​ឱ្យមកបម្រើ​ការងារនៅទីស្ដីការក្រសួងផែនការវិញ ដោយចាត់ទៅឱ្យ​បម្រើការ​ងារនៅអគ្គលេខាធិការដ្ឋាន​ប្រជាជន និងការអភិវឌ្ឍ ក្រោយធ្លាយលិខិតអនាមិកមួយពាក់ព័ន្ធនឹងរឿងអាស្រូវពុករលួយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កាលពីពេលថ្មីៗនេះសារព័ត៌មានជាច្រើន​បានចុះផ្សាយព្រោងព្រាតពាក់ព័ន្ធនឹងលោក ខេង វុទ្ធី ប្រធាន​មន្ទីរផែនការខេត្តរតនគិរី ប្រព្រឹត្តអំពើពុកលួយនៅក្នុងអង្គភាព។

លិខិតបណ្តឹងអនាមិកមួយកញ្ចប់បានផ្ញើតាមរថយន្តឈ្នួលទៅរាជធានីភ្នំពេញ ដែលក្នុងខ្លឹម​សារនោះមានសរសេរថា យើងខ្ញុំជាមន្ត្រី នៃមន្ទីរផែនការខេត្តរតនគិរី រស់នៅក្នុង​ភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី សូមគោរពជូន សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីឱ្យជួយបើកការស៊ើបអង្តតលើប្រធានមន្ទីរផែនការខេត្តរតនគិរី ដែលបាន​ប្រព្រឹត្តអំពើពុករលួយនៅក្នុងអង្គភាពតាំងពីលោកមកកាន់តំណែងរហូតមកដល់បច្ចុប្បន្ន។

យោងតាមពាក្យបណ្ដឹង លោក ខេង វុទ្ធី មិនឱ្យមន្ត្រីធ្វើការដោយសន្យាផ្តល់ក្របខណ្ឌជូន រីឯប្រាក់ខែគាត់ (ប្រធានមន្ទីរ) ជាអ្នកយក ចំពោះមន្ត្រីដែលមិនមកធ្វើការមានចំនួន១២នាក់។

ទាក់ទិនបញ្ហាខាងលើនេះ លោក ខេង វុទ្ធី បានច្រានចោលការផ្សព្វផ្សាយមិនពិតហើយអះអាងថា លិខិតអនាមិកមួយច្បាប់ នៅថ្ងៃទី ២ ខែមករា ឆ្នាំ២០២៣ ចោទមន្ត្រី នៃមន្ទីរផែនការខេត្តរតនគិរីទាំងអស់នោះ ភាពអំពើពុករលួយមកលើរូបលោក។

លោកមិនហាមឃាត់មិនឲ្យមន្ត្រីទាំងនេះមកធ្វើការទេ ធម្មតាមន្ត្រីគេប្រលងមានក្របខ័ណ្ឌ យើងចង់បានមន្ត្រីមកធ្វើកិច្ចការងារនៅតាមខេត្តក្រុង-ស្រុក។ បើសិនយើងហាមឃាត់មិនឲ្យមកធ្វើការ យើងនឹងមានរឿង បន្ទាប់ពីក្រសួងបានជ្រើសរើសមន្ត្រីប្រលងរួចមកហើយ។

លោកបានបញ្ជាក់ថា មន្ត្រីមួយចំនួនលោកក៏បានបែងចែកចុះទៅតាមក្រុង-ស្រុក ហើយមន្ត្រីដែលផ្ទេរលោកមិនបានកាត់ប្រាក់ខែទេលោកហ៊ានស្បថជូន ហើយមន្ត្រីទាំងអស់នោះ អ្នកខ្លះមកពីរាជធានីភ្នំពេញនិងនៅតាមបណ្ដាខេត្ត។ហើយលោកក៏ចង់ហៅមន្ត្រីទាំងអស់នោះ មកស្បថស្បែរនៅកន្លែងណាដែលស័ក្ខិសិទ្ធ។

លោកថា ពាក់ព័ន្ធរឿងកិបកេងប្រាក់បេសកកម្មរបស់មន្ត្រី លោកសូមបដិសេធថាជារឿងមិនពិត លោកនិយាយដោយស្មោះរឿងកាហ្វេគុយទាវបន្តិចបន្តួចគឺមានមែន នេះទឹកចិត្តរបស់កូនចៅទេ។ លោកបដិសេធទាំងស្រុង លើលិខិតនោះថា ជារឿងមិនពិតឡើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ប្រជាជនសិង្ហបុរី
ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

សិង្ហបុរីគ្រោងផ្ដល់ប្រាក់ដល់ពលរដ្ឋគ្មានការងារធ្វើ ម្នាក់ ៤ ៥០០ ដុល្លារ/ខែ

ព័ត៌មានជាតិ១២ នាទីutes មុន

ជប៉ុន អញ្ជើញអ្នកនយោបាយ និងសកម្មជនវ័យក្មេងកម្ពុជា១០រូប ធ្វើទស្សនកិច្ច១សប្ដាហ៍ ស្វែងយល់ពីការបោះឆ្នោតរើសអភិបាលខេត្ត

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

ហាណូយ បិទ​ទេសចរណ៍​នៅ​តំបន់​ផ្លូវរថភ្លើង​ដ៏​ល្បីល្បាញ ក្រោម​មូលហេតុ​សុវត្ថិភាព

ជីវិតកម្សាន្ដ១៣ នាទីutes មុន

រូបភាពក្នុងពិធីជប់លៀង Diddy ថ្ងៃចូលឆ្នាំសកល លេចចេញមកមិនគួរឲ្យជឿ

សេដ្ឋកិច្ច១៥ នាទីutes មុន

ទូតអាល្លឺម៉ង់ស្ញប់ស្ញែង អាកាសយានដ្ឋានអន្តរជាតិ​តេជោ ដែលនឹងចូលរួមលើកកម្ពស់សេដ្ឋកិច្ច និងស្រូបទាញទេសចរ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ត្រាំ៖ ហ្សេលេនស្គី យកលុយពីបៃដិន ស្រួលដូចយកស្ករគ្រាប់ពីកូនក្មេង​

ព័ត៌មានជាតិ២៣ ម៉ោង មុន

កុំឱ្យកកស្ទះចរាចរណ៍ពលរដ្ឋ នាយករដ្ឋមន្ត្រីឱ្យពិនិត្យឡើងវិញការបិទផ្លូវ ពេលក្បួនឆ្លងកាត់

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

លោក ត្រាំ ប្រកាស​ថា អាមេរិក​ជិត​បើក​ការ​ផ្ដល់​ព័ត៌មាន​ចារកម្ម​ឲ្យ​អ៊ុយក្រែន​វិញ​ហើយ

គ្រឿងញៀន
សន្តិសុខសង្គម៨ ម៉ោង មុន

មន្ទីរគ្រឿងញៀន បំភ្លឺការផ្សព្វផ្សាយលើបណ្ដាញសង្គមពាក់ព័ន្ធការចាប់មនុស្សញាត់ចូលឡាន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

កូរ៉េ​ខាង​ជើង​បាញ់​មីស៊ីលចូល​សមុទ្រ​លឿង ខណៈ​អាមេរិក​-កូរ៉េ​ខាង​ត្បូងកំពុង​ធ្វើ​សមយុទ្ធ​

Sokha Hotels

ព័ត៌មានពេញនិយម