ព័ត៌មានជាតិ
ក្រុងបាត់ដំបងផ្ដើមប្រែក្លាយជាក្រុងវៃឆ្លាតមានសារមន្ទីរវៃឆ្លាតមុនគេ
គម្រោងអភិវឌ្ឍក្រុងបាត់ដំបងទៅជាទីក្រុងវៃឆ្លាត (Smart City) បានចាប់ផ្ដើមលេចចេញរូបរាងហើយ ខណៈអាជ្ញាធរខេត្តកំពុងរៀបចំធ្វើការងារជាច្រើនទាក់ទិននឹងបរិស្ថាន អនាម័យ និងសណ្ដាប់ធ្នាប់។
លោក សុខ លូ អភិបាលខេត្តបាត់ដំបងមានប្រសាសន៍នៅថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២៣នេះថា រដ្ឋបាលខេត្តបាត់ដំបងបានខិតខំរៀបចំទីក្រុងបាត់ដំបងឱ្យក្លាយទៅជាទីក្រុងវៃឆ្លាត ខណៈកិច្ចការជាច្រើន ដែលអាជ្ញាធរកំពុងតែធ្វើរួមមានការងារបរិស្ថាន ការរក្សាអនាម័យ សណ្ដាប់ធ្នាប់ផ្សេងៗ។
លោកអភិបាលខេត្តបញ្ជាក់ថា ក្ដីស្រម៉ៃរបស់រដ្ឋបាលខេត្តថ្ងៃអនាគត គឺចង់់ឱ្យក្រុងមួយនេះមានផ្លូវ កន្លែងលម្ហែរកាយ កន្លែងយកខ្យល់អាកាស និងហាត់ប្រាណ។
អាជ្ញាធរក្រុងបាត់ដំបង កំពុងតែរៀបចំប្រព័ន្ធលូរំដោះទឹក ទាំងទឹកកខ្វក់ និងទឹកភ្លៀង នៅក្រោមដី ព្រមទាំងកសាងទីលានចាក់សំរាមថ្មី ដែលជាផ្នែកមួយនៃការប្រែក្លាយជាក្រុងវៃឆ្លាត។
សូមជំរាបថា ក្រុងបាត់ដំបងបានជាប់ក្នុងបណ្ដាញក្រុងវៃឆ្លាត ហើយសព្វថ្ងៃ ភាគីជប៉ុនបានជួយផ្ដល់អ្នកជំនាញ ដើម្បីជួយសិក្សា និងសហការហើយទទួលបានលទ្ធផលផ្លែផ្កា គឺធ្វើជាសារមន្ទីរវៃឆ្លាត ហើយនឹងចេញជារូបរាងឆាប់ៗនេះ។
លោក សុខ លូ បញ្ជាក់បន្ថែមថា ចំពោះសារមន្ទីរឆ្លាតវៃ នៅពេលដែលយើងចូលទៅទស្សនាខាងក្នុងសារមន្ទីរ យើងអាចមើលឃើញរូបភាព រូបសំណាក ហើយស្ដាប់សំឡេងដឹងថា រូបនេះ កសាងឡើងនៅឆ្នាំណា។
បើតាមលោកអភិបាលខេត្ត ឧទាហរណ៍ថា គម្រោងស្ទឹងសង្កែវៃឆ្លាត គឺត្រូវធ្វើផ្លូវ ទីតាំងចំណតរថយន្ត កន្លែងដកដង្ហើមយកខ្យល់អាកាស សួនច្បាបរមានអ៊ីនធើណិត ខណៈខេត្តកំពុងរៀបចំគម្រោងនេះបន្តបន្ទាប់៕
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
សុខភាព១២ ម៉ោង ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
ចរាចរណ៍២ ថ្ងៃ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ
-
ចរាចរណ៍៤ ថ្ងៃ ago
មួយថ្ងៃទី៩ធ្នូនេះ មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍៤នាក់ និងរបួស៧នាក់