ព័ត៌មានជាតិ
រដ្ឋបាលខេត្តមានទិសដៅអ្វីខ្លះ ដើម្បីប្រែក្លាយក្រុងបាត់ដំបង ឱ្យក្លាយជា Smart City?
រដ្ឋបាលខេត្តបាត់ដំបង នឹងប្រែក្លាយក្រុងបាត់ដំបង ឱ្យក្លាយជា Smart City ព្រោះក្តីស្រមៃរបស់រដ្ឋបាលខេត្ត គឺចង់ធ្វើ ឱ្យក្រុងបាត់ដំបង មានកន្លែងដែលអាចឱ្យបងប្អូនប្រជាពលរដ្ឋដើរស្រួល មានផ្លូវសម្រាប់ជិះកង់ អាចដើរទៅរកផ្សាររាត្រី និងថែមទាំងអាចលំហែកាយនៅតាមដងស្ទឹងសង្កែបាន។
លោក សុខ លូ អភិបាលខេត្តបាត់ដំបង លើកឡើងបែបនេះ នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “ភាពជោគជ័យ ក្នុងរយៈពេល ៥ឆ្នាំ” របស់រដ្ឋបាលខេត្តបាត់ដំបង នាទីស្តីការគណៈរដ្ឋមន្ត្រី ព្រឹកថ្ងៃទី២៤ មករា ២០២៣ នេះ។

បើតាមអភិបាលខេត្តបាត់ដំបង មានគម្រោងផែនការធំៗមួយចំនួន ដែលរដ្ឋបាលខេត្តកំពុងសិក្សា និងត្រៀមអនុវត្ត ក្នុងទិសដៅដើម្បីប្រែក្លាយក្រុងបាត់ដំបងឱ្យក្លាយជា Smart City ។ ក្នុងនោះ រួមមានគម្រោងព្រលានយន្តហោះ វាលបែកចាន គម្រោងផ្លូវអាកាស គម្រោងអភិវឌ្ឍនផ្លូវដែកទៅជាប្រភេទផ្លូវរថភ្លើងល្បឿនលឿន គម្រោងកសាងទីលានចាក់សំរាមធំថ្មី ដើម្បីរំដោះសំរាមពីទីក្រុង និងគម្រោងស្តារប្រព័ន្ធលូក្រោមដី បូករួមនឹងការកែលំអមួយចំនួនផ្សេងទៀត។
លោក សុខ លូ បញ្ជាក់ថា អ្វីដែលកាន់តែពិសេសសម្រាប់ខេត្តនេះ គឺផ្លូវដែលតភ្ជាប់ខេត្តបាត់ដំបង នឹងខេត្តដដៃទៀត ជាច្រើន។ លោករំលឹកថា បច្ចុប្បន្នរដ្ឋបាលខេត្តបាត់ដំបង ទទួលគោលការណ៍ពីរាជរដ្ឋាភិបាល លើគម្រោងផ្លូវ សៀមរាប-បាត់ដំបង (ជាផ្លូវកាត់ ៧៤គីឡូម៉ែត្រ) ដែលរដ្ឋបាលខេត្តរំពឺងថា នឹងជួយនាំទេសចរពីសៀមរាបមកបាត់ដំបង បន្ថែមទៀត ក្នុងបំណងជំរុញកំនើនសេដ្ឋកិច្ចដល់បងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តបាត់ដំបង។ និងផ្លូវមួយខ្សែទៀត គឺផ្លូវពីបាត់ដំបងទៅកោះកុង ដែលមានចម្ងាយប្រមាណ ១៩៧គីឡូម៉ែត្រ កាត់តាមសំឡូត វាលវែង អូសោម រហូតដល់កោះកុង និងមានឆ្លងកាត់ កំពង់សោមផងដែរ ដែលគម្រោងនេះនឹងរួចរាល់នៅឆ្នាំ២០២៤ សាងសង់បានប្រហែល ៦០%-៧០% ។
រដ្ឋបាលខេត្តទទួលស្គាល់ថា បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់ខ្លះ ពិតជាមានផលលំបាក ដោយសារតែក្រុងបាត់ដំបងកំពុងស្ថិតក្នុងការអភិវឌ្ឍន៍ ស្តារ និងធ្វើប្រព័ន្ធលូរំដោះទឹក ហេតុនេះលោកស្នើឱ្យមានការយោគយល់ និងលើកឡើងថា “ស៊ូលំបាកក្នុងរយៈពេលខ្លី តែយើងបានផលប្រយោជន៍រយៈពេលយូរអង្វែង” ៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ