Connect with us

ព័ត៌មានជាតិ

លោក​ ជិន ម៉ាលីន ឲ្យសមាគមគ្រូបងៀនជូនដំណឹង និងសហការជាមួយអាជ្ញាធរ បើចង់ជួបជុំណាមួយនោះ

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាមន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ បានណែនាំឲ្យសមាគមគ្រូបងៀនកម្ពុជាឯករាជ្យ ត្រូវជូនដំណឹង និងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ប្រសិ​នបើខ្លួនចង់រៀបចំការជួបជុំណាមួយនោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានឲ្យដឹងថា ជាទូទៅសមាគមគ្រូបងៀនកម្ពុជាឯករាជ្យ មានសិទ្ធិក្នុងការរៀបចំការជួបជុំ និងហែរក្បួនដោយសន្តិវិធីហើយ តែច្បាប់ក៏តម្រូវឲ្យមានការជូនដំណឹង និងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីថែរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់សង្គម។

លោក​ ជិន ម៉ាលីន លើកឡើងប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ២៤ ខែមករានេះថា ការជួបជុំ ឬហែរក្បួរបស់ស​មា​គមគ្រូបងៀនកម្ពុជាឯករាជ្យ ពេលខ្លះក៏មានការបង្កប់នូវចេតនាទុច្ចរិតនៅពីក្រោយ ដែលអាចឈានទៅដល់ការញុះញ៉ង់​។ ដូច្នេះ ត្រូវតែមានជូនដំណឹង និងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីមានវិធានការទប់ស្កាត់។

លោកថា «ពីព្រោះការជួបជុំ ការហែរក្បួនរបស់គាត់ហ្នឹង ពេលខ្លះក៏មានការបង្កប់នូវចេតនាទុច្ចរិតពីក្រោយហ្នឹងដែរ ដែលអាចឈានទៅដល់ការញុះញង់ ឲ្យមានការស្អប់ខ្ពើម ការញុះញង់ ឲ្យមានភាពចលាចល ឬមួយអំពើហិង្សាក្នុងសង្គម ឬក៏ការបំភ្លើស និងបំភ្លៃព័ត៌មានមួយចំនួនហ្នឹង ដែលអាចនាំឲ្យមានបាតុភាពក្នុងសង្គម ដែលសមត្ថកិច្ចត្រូវមានវិធានការក្នុងការទប់ស្កាត់»។

សេចក្ដីប្រកាសព័ត៌មាន របស់សមាគមគ្រូបងៀនកម្ពុជាឯករាជ្យ កាលពីថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៣ បានឲ្យដឹងថា សមាគមរបស់ខ្លួន នឹងធ្វើការហែធម្មយាត្រាស្តីពី «សីលធម៌សង្គម» ដឹកនាំដោយលោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា ដែលប្រព្រឹត្តិទៅនៅថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២៣ ដោយជួបជុំគ្នានៅកន្លែងរូបសំណាកលោកយាយពេញ នៅរាជធានីភ្នំពេញ បន្ទាប់មកនឹងដង្ហែធម្មយាត្រាចេញឆ្ពោះទៅបូជនីយដ្ឋានប្រវត្តិសាស្ត្រលោកឧកញ្ញ៉ា ឃ្លាំង មឿង ខេត្តពោធិ៍សាត់ ហើយមានរៀបចំពិធីសាសនារួចបញ្ចប់កម្មវិធី។

សេចក្ដីប្រកាសព័ត៌មាន បានឲ្យដឹងទៀតថា ការដង្ហែក្បួនធម្មយាត្រានេះ នឹងត្រូវធ្វើឡើងតាមផ្លូវជាតិលេខ ៥ ដោយឆ្លងកាត់រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ ស្ពឺ ខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់។ សេចក្ដីប្រកាសព័ត៌មាន របស់សមាគមគ្រូបងៀនកម្ពុជាឯករាជ្យ បានបញ្ជាក់ថា ការហែធម្មយាត្រានេះ ក្នុងគោលបំណង លើកកម្ពស់សីលធម៌សង្គម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៩ ម៉ោង មុន

ស្នងការ​ខេត្ត​បន្ទាយមានជ័យ ៖ បុណ្យចូលឆ្នាំថ្មី​ខាង​មុន​នេះ ហាម​ច្រក​ទឹក​ក្នុង​ថង់ ​គប់​ដាក់​គ្នា

សន្តិសុខសង្គម១០ ម៉ោង មុន

Update! សង្ស័យ​ផ្ដើម​ពី​ផ្ទុះ​ធុងហ្គាស ទើប​ឆេះ​ឃ្លាំង​រោងចក្រ​៣ រាលដាល​ដល់​ផ្ទះ​ពលរដ្ឋ​០៤​ខ្នង

ព័ត៌មានជាតិ១១ ម៉ោង មុន

ព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” ៣​ថ្ងៃ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និងកម្មវិធី កម្សាន្ត​សប្បាយជាច្រើន

នយោបាយ១២ ម៉ោង មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា១៣ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

Sokha Hotels

ព័ត៌មានពេញនិយម