Connect with us

ព័ត៌មានជាតិ

ក្រសួងអប់រំ កំពុងពិនិត្យករណីនាយកសាលាវិទ្យាល័យសំពៅលូនអនុវត្តវិន័យកាត់សក់សិស្សកែលែងកើត

បានផុស

នៅ

ក្រសួងអប់រំ យុវជននិងកីឡា កំពុងពិនិត្យករណីនាយកសាលាវិទ្យាល័យសម្តេចតេជោហ៊ុនសែន សំពៅលូន ដែលបានអនុវត្តវិន័យ​សាលាដោយបានកាត់សក់សិស្សប្រុសៗបណ្តាលឱ្យមានការរិះគន់លើបណ្ដាញសង្គមដោយគ្រាន់តែសិស្សទាំងនោះទុកសក់វែងបន្តិច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡា បានមានប្រសាសន៍នៅរសៀលថ្ងៃទី២៤មករា នេះថា​ ក្រសួងអប់រំយុវជន និងកីឡា កំពុងពិនិត្យករណីនេះហើយ។ លោកថា «ជាទូទៅគណ:គ្រប់គ្រងគ្រឹះស្ថានសិក្សាត្រូវដោះស្រាយករណីបាតុភាពផ្សេងៗនៅតាមគ្រឹះស្ថានសិក្សា ដោយចាត់វិធានការតាមទិដ្ឋភាពជាក់ស្តែង។ បើចាំបាច់ គណ:គ្រប់គ្រងគ្រឹះស្ថានសិក្សាអាចសហការជាមួយមន្ទីរអប់រំ យុវជននិងកីឡា ទាំង២៥ខេត្ត រាជធានី ដែលជាសេនាធិការតាមឋានានុក្រមនៃក្រសួងអប់រំយុវជន និងកីឡា»។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ នៅក្នុងផេករបស់សាលាវិទ្យាល័យសម្តេចតេជោហ៊ុនសែន
សំពៅលូន បានបង្ហោះពីសកម្មភាពចុះអនុវត្តវិន័យដោយបានសរសេរថា ចុះអនុវត្តវិន័យនិងក្រុមប្រឹក្សាយុវជនដោយ
មានអមរូបថតជាច្រើនសន្លឹករួមមានរូបគ្រូកាន់កន្ត្រៃ និងរូបសិស្សមានសក់ខូចកែលែងកើតបន្ទាប់ពីគ្រូកាត់សក់រួច។

បន្ទាប់ពីមានការបង្ហោះនូវការអនុវត្តវិន័យចំពោះសិស្សប្រុសៗនៅវិទ្យាល័យសម្តេចតេជោហ៊ុនសែនសំពៅលូន រួចមក អ្នកលេងបណ្តាញហ្វេប៊ុកបានស្នើឱ្យក្រសួងអប់រំយុវជននិងកីឡា ជួយពិនិត្យមើលនូវទង្វើអនុវត្តវិន័យរបស់សាលាវិទ្យាល័យ​សម្តេចតេជោហ៊ុនសែនសំពៅលូនដោយបានលើកជាសំណួរសួរថា សិស្សប្រុសៗជាច្រើននាក់ត្រូវបានឈូសសក់បង្ក​ឱ្យពួកគាត់ខ្មាស់គេ ទាំងដែលពួកគាត់មិនសមនឹងត្រូវរងនូវទង្វើនេះ ដោយសារពួកគាត់សក់វែង ទាំងដែលជាក់ស្តែងសក់ពួកគាត់ខ្លីៗទៅហើយ រឺប្រុងឱ្យពួកគាត់កោរសក់មែនទេ? សក់លូតលាស់រាល់ថ្ងៃ បើឱ្យសក់គាត់ត្រូវតែខ្លីចឹង១ ​សប្តាហ៍គាត់ត្រូវកាត់សក់ម្តងមែនទេ? គាត់ត្រូវចំណាយ៥០០០រៀលរៀងរាល់សប្តាហ៍ដើម្បីកាត់សក់មែនទេ? ការសិក្សារីកចំរើន អាស្រ័យលើសក់មែនទេ? វិន័យក្នុងសាលាត្រូវតែមាន តែវិន័យនេះមិនអាចយកមកអនុវត្តក្នុងសាលាបានទេ។ គាំទ្រចំពោះចំណាត់ការកាត់សក់វែងសិស្សប្រុស តែសក់ពួកគាត់មិនអាចខ្លីរហូតបានទេ ហើយសក់ពួកគាត់កាត់តាមទម្រង់មុខពួកគាត់ អ្នកណាក៏ចង់ស្អាតដែរ សូម្បីលោកគ្រូដែលបានឈូសសក់សិស្ស ម៉ូតសក់គាត់ក៏មិនខុសពីសិស្សដែរ។ កុំតែសិស្សកាត់ម៉ូតហួសហេតុ រឺទុកវែងជ្រុល តែជាក់ស្តែងសក់ពួកគាត់សមរម្យស្អាតហើយ ។ សង្ឃឹមថា ប្អូនៗនឹងទទួលបានភាពត្រឹមត្រូវមកវិញ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្ដេចតេជោ ថា ត្រាំ ក្លាហានចេញដឹកនាំពិភពលោក ប្រឆាំងព័ត៌មានក្លែងក្លាយ ដោយផ្តើមពីស្ថាប័នដែលអាមេរិកផ្ដល់ថវិកាជាមុន

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក រដ្ឋមន្ត្រី នេត្រ ភក្រ្តា ៖ ការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ពីបណ្តាប្រទេសជាមិត្តភក្ដិ ជាការចូលរួមអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជា

ព័ត៌មានជាតិ៦ ម៉ោង មុន

រោងចក្រ​ច្នៃ​ដំណាប់​ស្វាយ​មួយ​កន្លែង ​ត្រូវ​មន្ទីរ​បរិស្ថាន​ខេត្តប៉ៃលិន​ចាត់​វិធាន​ការណ៍ ក្រោយ​បញ្ចេញ​​កាក​សំណល់​កខ្វក់​ចូលប្រភពទឹកសាធារណៈ

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងបរិស្ថានគាំទ្រ TotalEnergies កាត់បន្ថយការបញ្ចេញកាបូននៅកម្ពុជា និងការវិនិយោគលើថាមពលកកើតឡើងវិញ

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រោយ​ភ្លៀងលាយឡំ​ខ្យល់​កន្ត្រាក់​បំផ្លាញ​ផ្ទះ​ពលរដ្ឋ​ សមត្ថកិច្ច​ចេញ​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​ភ្លាម​ៗ

ធនាគារឯកជន
សន្តិសុខសង្គម១៣ ម៉ោង មុន

ឃាត់ខ្លួនមនុស្ស៥នាក់ពាក់ព័ន្ធករណីលួចលុយពីធនាគារឯកជនមួយក្នុងទំហំទឹកប្រាក់ខ្ទង់លានដុល្លារ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកនាំពាក្យការពារជាតិច្រានចោលព័ត៌មានដែលថាថៃបំពានដែនអាកាសកម្ពុជា

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

សមាជិក​សភាបារាំង ទាមទារ​ឲ្យ​អាមេរិក​ប្រគល់​រូប​សំណាក​សេរីភាព​មកវិញ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អ៊ុយក្រែន ធ្វើតេស្តជោគជ័យ នូវមីស៊ីលដ៏ខ្លាំង ដែលអាចបាញ់ដល់មូស្គូ និងត្រៀមដាក់ប្រយុទ្ធលើសមរភូមិ

ព័ត៌មានជាតិ១២ ម៉ោង មុន

អ្នកនាំពាក្យ ថា កម្ពុជានៅតែសកម្មក្នុងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន

Sokha Hotels

ព័ត៌មានពេញនិយម