ព័ត៌មានជាតិ
កងទ័ពបន្តដឹកជញ្ជូនសម្ភារៈ និងផ្ទះប្រជាពលរដ្ឋស្ម័គ្រផ្លាស់ប្ដូរលំនៅឋានតំបន់អភិវឌ្ឍន៍ថ្មីរុនតាឯក
ឧត្តរមានជ័យ ៖ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ យោងតាមប្រសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឧត្តមសេនីយ៍ទោ ប៉ែន វ៉ូយ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ ៤២ យោធភូមិភាគទី៤ បានដាក់បទបញ្ជាយ៉ាងម៉ឺងមាត់ ដល់កងកម្លាំងដឹកជញ្ជូន និងកងកម្លាំងអន្តរាគមន៍ចំណុះកងពល បានជួយដឹកជញ្ជូន លើកដាក់គ្រឿងផ្ទះ និង សម្ភារៈផ្សេងៗ ជូនប្រជាពលរដ្ឋដែលមានទីលំនៅក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ដែលបានស្ម័គ្រចិត្តចាកចេញពីតំបន់រមណីយដ្ឋានអង្គរ ទៅរស់នៅតំបន់អភិវឌ្ឍន៍ថ្មីរុនតាឯក។
ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោក វរសេនីយ៍ឯក លីវ សារី សេនាធិការរងកងពលតូចថ្មើរជើងលេខ ៤២ ដឹកនាំកម្លាំងសរុបចំនួន ៦០នាក់ និង រថយន្តចំនួន ០៣ គ្រឿង បានយកចិត្តទុកដាក់ខ្ពស់ក្នុងការចុះជួយដឹកជញ្ជូន លើកដាក់គ្រឿងផ្ទះ និង សម្ភារៈផ្សេងៗរបស់ប្រជាពលរដ្ឋ និង សហការយ៉ាងជិតស្និទ្ធ ជាមួយអាជ្ញាធរមូលដ្ឋានដែលមានការពាក់ព័ន្ធបានយ៉ាងល្អ។
លោកមេបញ្ជាការកងពលតូចថ្មើរជើងលេខ៤២ បានដាស់តឿនដល់កងកម្លាំងរបស់កងពលទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ សហការឲ្យបានជិតស្និទ្ធជាមួយប្រជាពលរដ្ឋ អាជ្ញារធរដែនដី និងសមត្ថកិច្ចដែលមានការពាក់ព័ន្ធ ត្រូវអនុវត្តផែនការអោយបាន ១០០% តាមប្រសាសន៍របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕
ដោយ ៖ ចាន់ ធី
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ