ព័ត៌មានជាតិ
កម្ពុជា ផ្ទេរតំណែងទៅឱ្យឥណ្ឌា ធ្វើជាប្រធាន UNCTAD បន្តកិច្ចប្រជុំលើកទី៨៥
កម្ពុជាតំណាងដោយអគ្គរាជទូត ឡុង កែមវិចិត្រ តំណាងអចិន្ត្រៃយ៍នៃកម្ពុជាប្រចាំអង្គការពិភពលោក និងអង្គការអន្តរជាតិពាក់ព័ន្ធវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស បានផ្ទេរតំណែងជាប្រធាននៃក្រុមការងារស្ដីពីផែនការកម្មវិធី និងការត្រួតពិនិត្យកម្មវិធី នៃសន្និសីទសហប្រជាជាតិស្ដីពីពាណិជ្ជកម្ម និងអភិវឌ្ឍ (UNCTAD) ជូនទៅ ប្រទេសឥណ្ឌា ដែលទទួលបន្ទុកដឹកនាំបន្តកិច្ចប្រជុំលើកទី៨៥ នៃក្រុមការងារ។ ពិធីនេះ ធ្វើឡើងនៅថ្ងៃទី ២៤ មករា ឆ្នាំ ២០២៣។

នៅក្នុងពិធីផ្ទេរតំណែងនេះ តំណាងកម្ពុជាបានថ្លែងអំណរគុណចំពោះសមាជិកអង្គការ UNCTAD ទាំងអស់ដែលបានគាំទ្រ និងជ្រោមជ្រែងកម្ពុជាក្នុងនាមជាប្រធានក្រុមការងារកន្លងមក ដែលនាំឲ្យកិច្ចប្រជុំសម្រេចបានជាផ្លែផ្កា។ លើសពីនេះទៀត តំណាងរបស់កម្ពុជា ក៏បានលើកឡើងផងដែរថា កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងនាមជាប្រធាននៃកិច្ចប្រជុំកន្លងមក ក៏ដូចជាការចូលរួមចំណែកក្នុងកិច្ចពិភាក្សាផ្សេងៗ គឺជាការចូលរួមនិងតាំងចិត្តខ្ពស់របស់កម្ពុជាក្នុងការរួមចំណែកដល់ការកសាងពហុភាគីនិយមដែលនាពេលបច្ចុប្បន្នកំពុងតែរង្គោះរង្គើបង្កឡើងដោយបញ្ហាភូមិសាស្ត្រនយោបាយ និងបញ្ហាផ្សេងទៀត។

ជាមួយនោះដែរ អគ្គរាជទូតកម្ពុជា ក៏បានថ្លែងសេចក្ដីថ្លែងការណ៍របស់កម្ពុជា ដែលក្នុងនោះបានកត់សម្គាល់ភាពប្រសើរឡើងនៃដំណើរការរៀបចំផែនការកម្មវិធីឆ្នាំ២០២៤ របស់អង្គការ UNCTAD ជាពិសេសការចូលរួមរបស់ប្រទេសជាសមាជិកក្នុងដំណើរការនេះរួមមានដូចជា ការផ្ដល់ធាតុចូលបន្ថែម និងការជ្រើសរើសការងារអាទិភាពដែលអង្គការ UNCTAD នឹងយកទៅអនុវត្តនៅឆ្នាំបន្តបន្ទាប់ ដើម្បីឲ្យស្របទៅនឹងតម្រូវការរបស់ប្រទេសជាសមាជិក៕


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ