ព័ត៌មានជាតិ
ភារកិច្ចរបស់អាវុធហត្ថរាជធានី គឺបង្ការការពារ និងបង្ក្រាបបទល្មើស ដើម្បីការពារសន្តិសុខជូនពលរដ្ឋ
មន្ត្រីជាន់ខ្ពស់របស់កងកម្លាំងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងមុននេះថា ភារកិច្ចចម្បងប្រចាំថ្ងៃរបស់អាវុធហត្ថរាជធានី គឺបង្ការការពារ និងបង្ក្រាបបទល្មើស ដើម្បីរក្សាការពារសន្តិសុខជូនពលរដ្ឋទូទាំង១៤ខណ្ឌនៃរាជធានី។


នេះជាការលើកឡើងរបស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញចេញបទបញ្ជាបែបនេះជាប្រចាំ ខណៈពេលចេញត្រួតពិនិត្យកម្លាំងនិងសម្ភារៈបច្ចេកទេសយានយន្តគ្រប់ប្រភេទ ដែលត្រូវប្រចាំការតាមគោលដៅ ជាច្រើនកន្លែងរាល់ថ្ងៃ រួមនឹងការពិនិត្យមើលភាពទទួលខុសត្រូវរួមក្នុងការបង្ការ ការពារ ទប់ស្កាត់បទល្មើស ដើម្បីរក្សាភាពកក់ក្តៅជូនប្រជាពលរដ្ឋក្នុងរាជធានី។ ទន្ទឹមនិងនេះដែរ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានចេញបទបញ្ជាដល់កម្លាំងអាវុធហត្ថទាំងអស់មិនត្រូវភ្លេចពីជំងឺរាតត្បាតដ៏កាចសាហាវកូវីដ១៩ នោះឲ្យសោះដោយត្រូវតែអនុវត្តដំបូងគេបំផុត គឺពាក់ម៉ាស គម្លាតបុគ្គល និងគម្លាតសង្គមតែម្តងរួមនឹងការធ្វើអនាម័យជាប្រចាំទើបជៀសផុតពីជំងឺកាចសាហាវមួយនេះបាន។


ទន្ទឹមនិងនេះដែរ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានណែនាំឲ្យមន្ត្រីអាវុធហត្ថទូទាំងរាជធានីភ្នំពេញទាំងអស់ បង្កើនការធ្វើអនាម័យ ដើម្បីបញ្ចៀសជំងឺរាតត្បាតកូវីដ១៩ពិសេសបំផុត ត្រូវអនុវត្តនូវគម្លាតបុគ្គល និងគម្លាតសង្គមតែម្តង ដែលជាកត្តាសំខាន់នៃការបញ្ចៀសជំងឺកូវីដ១៩ដ៏កាចសាហាវនេះ បានពីព្រោះជំងឺរាតត្បាតមួយនេះ បានឆក់យកអាយុជីវិតមនុស្សរាប់លាននាក់និងឆ្លងរាប់រយលាននាក់ហើយ នៅលើពិភពលោក។


សូមបញ្ជាក់ផងដែរថា ក្រៅពីអនុវត្តនូវភារកិច្ចដូចខាងលើរួចមកនោះ កម្លាំងអាវុធហត្ថផ្នែកអន្តរាគមន៍ ក្នុងទីបញ្ជាការ បានរៀនបំប៉នក្បាច់គុណចំបាប់ ស្នៀតចាប់បោក ចាប់កាច់ (ក្លេ) ចេញល្បាតក្បួនម៉ូតូ ឡានតាមដងផ្លូវ ដើម្បីបង្កើនសមត្ថភាព និងការពារខ្លួន ពេលប៉ះទង្គិចជាមួយជនសង្ស័យ ក្នុងនោះដែរកម្លាំងផ្សេងៗទៀតនាំគ្នាធ្វើលំហាត់ប្រាណ លេងកីឡា ដើម្បីសុខភាពល្អមាំងមួនបំពេញកាតព្វកិច្ចបន្តក្នុងនាមមន្ត្រីជាអ្នកបម្រើរាស្ត្រដោយភាពស្មោះត្រង់មិនគិតនឿយហត់ ឬយប់ថ្ងៃឡើយដែលកម្លាំងអាវុធហត្ថទាំងអស់ បន្តពង្រឹងរក្សាសន្តិសុខ ដោយកិច្ចការពារ២៤ម៉ោងលើ២៤ម៉ោងតែម្ដង៕
អត្ថបទ៖ វិមាន

-
ចរាចរណ៍១៦ ម៉ោង ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
សន្តិសុខសង្គម៧ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព២ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សង្ក្រាន្ត៥ថ្ងៃនៅថៃ គ្រោះថ្នាក់ចរាចរណ៍ សម្លាប់មនុស្ស ១៧១នាក់