Connect with us

ព័ត៌មានជាតិ

ភារកិច្ច​របស់​អាវុធហត្ថ​រាជធានី​ គឺ​បង្ការការពារ និងបង្ក្រាបបទល្មើស​ ដើម្បី​ការពារ​សន្តិសុខ​ជូន​ពលរដ្ឋ​

បានផុស

នៅ

​មន្ត្រីជាន់ខ្ពស់​របស់​ក​ង​កម្លាំង​រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ បាន​ឲ្យ​ដឹង​មុន​នេះ​ថា ភារកិច្ច​ចម្បង​ប្រចាំថ្ងៃ​របស់​អាវុធហត្ថ​រាជធានី​ គឺ​បង្ការ​ការពារ និង​បង្ក្រាប​បទល្មើស​ ដើម្បី​រក្សា​ការពារ​សន្តិសុខ​ជូន​ពលរដ្ឋ​ទូទាំង​១៤​ខណ្ឌ​នៃ​រាជធានី​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​ជា​ការ​លើកឡើង​របស់​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ចេញ​បទបញ្ជា​បែបនេះ​ជាប្រចាំ​ ខណៈ​ពេល​ចេញ​ត្រួតពិនិត្យ​កម្លាំង​និង​សម្ភារៈ​បច្ចេកទេស​យានយន្ត​គ្រប់​ប្រភេទ ​ដែល​ត្រូវ​ប្រចាំការ​តាម​គោលដៅ ជាច្រើន​កន្លែង​រាល់ថ្ងៃ រួម​នឹង​ការពិនិត្យ​មើល​ភាព​ទទួលខុសត្រូវ​រួម​ក្នុង​ការ​បង្ការ ការពារ ទប់ស្កាត់​បទល្មើស​ ដើម្បី​រក្សា​ភាពកក់ក្តៅ​ជូន​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​។ ទន្ទឹម​និង​នេះ​ដែរ​ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង បាន​ចេញ​បទបញ្ជា​ដល់​កម្លាំង​អាវុធហត្ថ​ទាំងអស់​មិនត្រូវ​ភ្លេច​ពី​ជំងឺ​រាតត្បាត​ដ៏​កាច​សាហាវ​កូ​វីដ​១៩ នោះ​ឲ្យ​សោះ​ដោយ​ត្រូវតែ​អនុវត្ត​ដំបូង​គេ​បំផុត​ គឺ​ពាក់​ម៉ាស គម្លាត​បុគ្គល និង​គម្លាត​សង្គម​តែ​ម្តង​រួម​នឹង​ការ​ធ្វើ​អនា​ម័​យ​ជាប្រចាំ​ទើប​ជៀស​ផុត​ពី​ជំងឺ​កាច​សាហាវ​មួយ​នេះ​បាន។

​ទន្ទឹម​និង​នេះដែរ ​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង បាន​ណែនាំ​ឲ្យ​មន្ត្រី​អាវុធហត្ថ​ទូទាំង​រាជធានី​ភ្នំពេញ​ទាំងអស់​ បង្កើន​ការ​ធ្វើ​អនាម័យ​ ដើម្បី​បញ្ចៀស​ជំងឺ​រាតត្បាត​កូ​វីដ​១៩​ពិសេស​បំផុត ត្រូវ​អនុវត្ត​នូវ​គម្លាត​បុគ្គល និង​គម្លាត​សង្គម​តែម្តង ដែល​ជា​កត្តា​សំខាន់​នៃ​ការ​បញ្ចៀស​ជំងឺ​កូ​វីដ​១៩​ដ៏​កាច​សាហាវ​នេះ​ បាន​ពីព្រោះ​ជំងឺ​រាតត្បាត​មួយ​នេះ ​បាន​ឆក់​យក​អាយុជីវិត​មនុស្ស​រាប់​លាន​នាក់​និង​ឆ្លង​រាប់រយ​លាន​នាក់​ហើយ​ នៅ​លើ​ពិភពលោក​។

​សូមបញ្ជាក់​ផងដែរ​ថា ក្រៅពី​អនុវត្ត​នូវ​ភារកិច្ច​ដូចខាងលើ​រួចមក​នោះ​ កម្លាំង​អាវុធហត្ថ​ផ្នែក​អន្តរាគមន៍ ក្នុង​ទីបញ្ជាការ បាន​រៀន​បំប៉ន​ក្បាច់​គុណ​ចំបាប់ ស្នៀត​ចាប់​បោក ចាប់​កាច់ (​ក្លេ​) ចេញ​ល្បាត​ក្បួន​ម៉ូតូ ឡាន​តាម​ដងផ្លូវ ​ដើម្បី​បង្កើន​សមត្ថភាព និង​ការពារ​ខ្លួន ពេល​ប៉ះទង្គិច​ជាមួយ​ជនសង្ស័យ ក្នុង​នោះ​ដែរ​កម្លាំង​ផ្សេងៗ​ទៀត​នាំគ្នា​ធ្វើ​លំ​ហាត់ប្រាណ លេង​កីឡា ដើម្បី​សុខភាព​ល្អ​មាំ​ង​មួន​បំពេញ​កាតព្វកិច្ច​បន្ត​ក្នុងនាម​មន្ត្រី​ជា​អ្នកបម្រើ​រាស្ត្រ​ដោយ​ភាពស្មោះត្រង់​មិន​គិត​នឿយហត់​ ឬ​យប់​ថ្ងៃ​ឡើយ​ដែល​កម្លាំង​អាវុធហត្ថ​ទាំងអស់​ បន្ត​ពង្រឹង​រក្សា​សន្តិសុខ​ ដោយ​កិច្ចការពារ​២៤​ម៉ោង​លើ​២៤​ម៉ោង​តែម្ដង​៕

អត្ថបទ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៣ នាទី មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៥៥ នាទី មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

សន្តិសុខសង្គម២ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម