ព័ត៌មានជាតិ
ខ្សែបញ្ជូនអគ្គិសនីក្រោមបាតសមុទ្រទៅកោះរ៉ុងគ្រោងបញ្ចប់ក្រោយចូលឆ្នាំខ្មែរ
ប្រភពពីក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានឲ្យដឹងថា គម្រោងសាងសង់ខ្សែកាបអគ្គិសនីក្រោមបាតសមុទ្រមកកោះរ៉ុង គ្រោងបញ្ចប់នៅត្រីមាសទី ១ ឆ្នាំ ២០២៣ គឺក្រោយពិធីបុណ្យចូលឆ្នាំខ្មែរ។
បើតាមប្រភពពីក្រុមហ៊ុន ចាប់ពីខែកញ្ញា ឆ្នាំ២០២២ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបកោះរ៉ុង ឌីវេឡុបមេនខមភេនី បានវិនិយោគជាមួយអគ្គិសនីកម្ពុជា ដើម្បីតខ្សែកាបក្រោមបាតសមុទ្រមកកាន់កោះរ៉ុង។

ក្រុមហ៊ុនបានបញ្ជាក់ថា ខ្សែបញ្ជូនប្រមាណ ៦០ គីឡូម៉ែត្រ ត្រូវបានសាងសង់នៅលើកោះរ៉ុង នឹងបញ្ចប់នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៣ ដើម្បីអាចមានអគ្គិសនីចែកចាយនៅក្រោយពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។
កាលពីឆ្នាំ ២០១៧ អគ្គិសនីកម្ពុជា បានសាងសង់ខ្សែកាបអគ្គិសនីកប់ក្រោមបាតសមុទ្រទីមួយ ដើម្បីផ្គត់ផ្គង់អគ្គិសនីជូនប្រជាពលរដ្ឋជាង ៦០០ គ្រួសារ ដែលរស់នៅនិងប្រកបអាជីវកម្មនៅក្នុងតំបន់កោះស្ដេច ស្ថិតនៅក្នុងឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង។
តាមរយៈបណ្ដាញអគ្គិសនីជាតិនេះ បានសម្រួលថ្លៃប្រើប្រាស់អគ្គិសនីដល់ពលរដ្ឋរាប់រយគ្រួសារដែលរស់នៅ និងប្រកបរបរនៅលើកោះស្តេច ដោយអាចទទួលបានប្រភពអគ្គិសនីប្រកបដោយស្ថិរភាព និងមានតម្លៃសមរម្យ៕

-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ៨ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត