Connect with us

ព័ត៌មានជាតិ

លោកស្រី សៀង ចាន់ហេង បានប្រគល់ដីវិវាទទំហំជាង ៥០ហិកតា ជូនលោកជំទាវ ហ៊ុន ប៊ុនធឿន និងលោកស្រី ហៀវ លន់ ហើយ

បានផុស

នៅ

ក្រោមការចូលរួមពីមន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺលោកស្រី សៀង ចាន់ហេង ម្ចាស់​ក្រុមហ៊ុន ​ហេង អភិវឌ្ឍន៍​ បានទទួលស្គាល់ និងប្រគល់ដីវិវាទទំហំជាង ៥០ហិកតា ជូនលោកជំទាវ ហ៊ុន ប៊ុនធឿន និងលោកស្រី ហៀវ លន់ ហើយ។ នេះបើយោងតាមកិច្ចព្រមព្រៀងបញ្ចប់វិវាទដីធ្លីរវាងលោកស្រី សៀង ចាន់ហេង ជាមួយលោកជំទាវ ហ៊ុន ប៊ុនធឿន និងលោកស្រី ហៀវ លន់ លើករណីដីស្ថិតនៅចំណុចចន្លោះទំនប់ ៩៤-៩៦ និងចន្លោះខ្សែស្រប ៥៤-៥៦-៥៧ ក្នុងភូមិសាស្ត ភូមិទួលសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងកិច្ចព្រមព្រៀងនោះ បានឲ្យដឹងថា កាលពីថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៣ នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបើកកិច្ចប្រជុំដោះស្រាយបញ្ចប់វិវាទដីធ្លីរវាងលោកស្រី សៀង ចាន់ហេង ជាមួយលោកជំទាវ ហ៊ុន ប៊ុនធឿន និងលោកស្រី ហៀវ លន់ ស្ថិតនៅចំណុចចន្លោះទំនប់ ៩៤-៩៦ និងចន្លោះខ្សែស្រប ៥៤-៥៦-៥៧ ក្នុងភូមិសាស្ត្រភូមិទួលសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។

កិច្ចប្រជុំរកដំណោះស្រាយនេះ មានការចូលរួមពីលោក ឡោ ដាវុធ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, លោក សេង ឡូត អគ្គនាយករដ្ឋបាល, លោក សួន សូផា អគ្គនាយកសុរិយោដី និងភូមិសាស្ត, លោក សេង សុវណ្ណរ័ត្ននា អគ្គនាយករងរដ្ឋបាល, លោកជំទាវ ហ៊ុន ប៊ុនធឿន, លោកស្រី ហៀវ លន់, លោកស្រី សៀង ចាន់ហេង និងអ្នកចូលរួមដូចមាន ក្នុងបញ្ជីវត្តមានភ្ជាប់មកជាមួយ។

ជាលទ្ធផល ភាគីវិវាទបានឯកភាពគ្នាដូចខាងក្រោម ៖ ១. លោកស្រី សៀង ចាន់ហេង ទទួលស្គាល់និងប្រគល់ដីវិវាទទំហំ ៥០ ហិកតា ០៨ អា ស្ថិតនៅភូមិ ទួលសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ដូចមានផែនទីបង្ហាញទីតាំងដីភ្ជាប់ជាឧបសម្ព័ន្ធកិច្ចព្រមព្រៀងនេះ ជូនលោកជំទាវ ហ៊ុន ប៊ុនធឿន និងលោកស្រី ហៀវ លន់។

២. លោកជំទាវ ហ៊ុន ប៊ុនធឿន និងលោកស្រី ហៀវ លន់ យល់ព្រមទទួលដីដែលប្រគល់ជូនខាងលើ។ ៣. ភាគីទាំងពីរ យល់ព្រមដកពាក្យបណ្តឹង ដែលបានដាក់នៅគ្រប់ស្ថាប័ន និងស្ថាប័នតុលាការ រួមទាំងសំណុំរឿងរក្សាការពារទាំងអស់យ៉ាងយូរ ២សប្ដាហ៍ គិតចាប់ពីថ្ងៃចុះកិច្ចព្រមព្រៀងនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម