Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់បារាំង អរគុណសម្ដេចតេជោ ដែលបានជួយសាងសង់រូបសំណាករំលឹកដល់វីរជនកម្ពុជា-បារាំង ឡើងវិញ

បានផុស

នៅ

រដ្ឋ​មន្ត្រីប្រតិភូ​នៃក្រសួង​អឺរ៉ុប និង​ការ​បរទេស​បារាំ​ង ទទួលបន្ទុក​ពាណិជ្ជ​កម្ម​ក្រៅ​ប្រទេស បានថ្លែងអំណរគុណដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានជួយសាងសង់រូបសំណាករំលឹកដល់វីរជនកម្ពុជា-បារាំង ដែលបានពលីជីវិតក្នុងសង្គ្រាមលោកលើកទី ១ឡើងវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការថ្លែងអំណរគុណនេះ គ្រាដែលសម្ដេចតេជោ ហ៊ុន សែន បានទទួលជួបពិភាក្សាការងារជាមួយលោក អូលី​វេ្យ បិ​ច (Olivier Becht) រដ្ឋ​មន្ត្រីប្រតិភូ​នៃក្រសួង​អឺរ៉ុប និង​ការ​បរទេស​បារាំ​ង ទទួលបន្ទុក​ពាណិជ្ជ​កម្ម​ក្រៅ​ប្រទេស ការ​ទាក់​ទាញ​វិនិ​យោគិ​ន និង​ជន​ជាតិ​បារាំ​ង​នៅ​បរ​ទេស កាលពីព្រឹកថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២៣នេះ។

សូមជម្រាបថា កាលពីព្រឹកថ្ងៃពុធនេះ មានការរៀបចមពិធីក្រុងពាលី និងបញ្ចុះបឋមសិលាបើកការ​ដ្ឋានសាងសង់ឡើងវិញនូវរូបសំណាក “រូបពីរ”​ ឬវិមានរំលឹកដល់អ្នកស្លាប់ក្នុងសង្គ្រាមលោកលើកទី១​ (Monument aux Morts) នៅទីតាំងសួនមុខស្ថានទូតបារាំង ក្រោមអធិបតីភាព​លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់​។

នៅក្នុងជំនួបនេះ លោក អូលី​វេ្យ បិ​ច បានថ្លែងអំណរគុណដល់សម្ដេចតេជោ ដែលបានជួយសាងសង់រូបសំណាករំលឹកដល់វីរជនកម្ពុជា-បារាំង ដែលបានពលីជីវិតក្នុងសង្គ្រាមលោកលើកទី ១ឡើងវិញ។ លោកថា ការសាងសង់រូបសំណាកឡើងវិញនេះ គឺជានិមិត្តរូបនៃមិត្តភាព និងសាមគ្គីភាព រវាងប្រទេសកម្ពុជា និងប្រទេសបារាំង។

លោករដ្ឋមន្ត្រីទទួលបន្ទុក​ពាណិជ្ជ​កម្ម​ក្រៅ​ប្រទេសបារាំង បានជម្រាបជូនសម្ដេចតេជោថា មិត្តភាព រវាងប្រទេសកម្ពុជា និងប្រទេសបារាំង បានកើតឡើងអំពីវប្បធម៌ ហើយតាមរយៈវប្បធម៌នេះ បានពង្រីកទៅដល់វិស័យដទៃទៀត ដូចជា៖ វិស័យអប់រំ, វិស័យវិនិយោគ, វិស័យបរិស្ថាន, វិស័យហេដ្ឋារចនាសម្ព័ន្ធ, វិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម វិស័យកសិកម្ម ជាដើម។

លោក អូលី​វេ្យ បិ​ច បានបញ្ជាក់ថា ប្រទេសបារាំង ត្រៀមខ្លួនរួចជាស្រេចក្នុងការជួយដល់ប្រទេសកម្ពុជា ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ក្នុងវិស័យខាងលើនេះ។

ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការរីករាយ ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសបន្ទាប់ពីជំនួបរវាងសម្ដេច ជាមួយប្រធានាធិបតីបារាំង កាលពីខែធ្នូ ឆ្នាំ ២០២២កន្លងទៅ។

សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា រូបសំណាករំលឹកដល់វីរជនកម្ពុជា-បារាំង ដែលកំពុងត្រៀមសាងសង់ឡើងវិញ គឺត្រូវបានសាងសង់ក្នុងឆ្នាំ ១៩២៥ តែត្រូវបានបំផ្លាញចោលក្នុងសម័យប៉ុល ពត ហើយរូបសំណាកនេះ គឺជានិមិត្តរូបនៃមិត្តភាព និងសមិទ្ធផលនៃទំនាក់ទំនងរវាងទាំងពីរ។ ឆ្លៀតក្នុងឱកាសនោះដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាល និងប្រជាជនបារាំង ដែលតែងតែជួយដល់ប្រទេសកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៦ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម