ព័ត៌មានជាតិ
កម្ពុជា-ជប៉ុនឯកភាពរៀបចំកម្មវិធីអ្នកនយោបាយវ័យក្មេងកម្ពុជាឡើងវិញ
កម្ពុជា-ជប៉ុន ឯកភាពគ្នាចាប់ផ្ដើមរៀបចំឡើងវិញកម្មវិធីសម្រាប់អ្នកនយោបាយវ័យក្មេងកម្ពុជា ក្រោយខកខានដោយសារជំងឺរាតត្បាតកូវីដ១៩ ដើម្បីស្វែងយល់ពីដំណើរការលទ្ធិប្រជាធិបតេយ្យនៅប្រទេសទាំងពីរ។
ការឯកភាពនេះបានធ្វើឡើងតាមរយៈជំនួបទ្វេភាគីរវាងរដ្ឋមន្ត្រីការបរទេសកម្ពុជា-ជប៉ុន ក្នុងឱកាសដែលលោករដ្ឋមន្ត្រី ប្រាក់ សុខុន ធ្វើទស្សនកិច្ចនៅទីក្រុងតូក្យូ។

ក្នុងឱកាសទស្សនកិច្ចនេះ រដ្ឋមន្ត្រីការបរទេសទាំងពីរបានពិភាក្សាគ្នាដោយត្រង់ទៅត្រង់មក និងប្រកបដោយផ្លែផ្កាអំពីវិធីសាស្ត្រ និងមធ្យោបាយនានាក្នុងការធ្វើឲ្យកាន់តែស៊ីជម្រៅ និងពង្រីកបន្ថែមទៀតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលទើបបានដំឡើង កាលពីពេលថ្មីៗនេះ។
ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-ជប៉ុន គឺបានពង្រីកកិច្ច សហប្រតិបត្តិការលើវិស័យជាច្រើន រួមមាន៖ នយោបាយ សន្តិសុខ ការពារជាតិ ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការបោស សម្អាតមីន និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ព្រមទាំងការលើកស្ទួយប្រជាធិបតេយ្យនៅកម្ពុជា។
ពាក់ព័ន្ធនឹងបញ្ហាប្រជាធិបតេយ្យនៅកម្ពុជា រដ្ឋមន្ត្រីទាំងពីរបានឯកភាពឲ្យមានការចាប់ផ្តើមឡើងវិញនូវកម្មវិធីសម្រាប់អ្នកនយោបាយវ័យក្មេងកម្ពុជា ដែលត្រូវបានខកខានដោយសារជំងឺរាតត្បាតសកល ដើម្បីស្វែងយល់ពីដំណើរការលទ្ធិប្រជាធិបតេយ្យពហុបក្សនៅប្រទេសជប៉ុន។
ទន្ទឹមនេះ ភាគីទាំងពីរក៏បានប្តេជ្ញាចិត្តក្នុងការរក្សាខ្ជាប់នូវកិច្ចសន្ទនាស្តីពីស្ថានភាពសិទ្ធិមនុស្ស ដែលមានស្រាប់រវាងប្រទេសទាំងពីរ និងបានពិចារណាក្នុងការដំឡើងកម្រិតយន្តការពិគ្រោះយោបល់ទ្វេភាគី ដែលបច្ចុប្បន្នពីថ្នាក់ឧត្តមមន្ត្រី ទៅថ្នាក់អនុរដ្ឋមន្ត្រី។

ចំពោះវិស័យសន្តិសុខ ប្រមុខការទូតកម្ពុជា-ជប៉ុន បានស្វាគមន៍នូវកិច្ចសហប្រតិបតិ្តការ និងទំនាក់ទំនងយ៉ាងសកម្មលើវិស័យសន្តិសុខ និងការពារជាតិ ដែលបានឆ្លុះបញ្ចាំងតាមរយៈការផ្លាស់ប្តូរទស្សនកិច្ចរវាងនាយទាហាននៃប្រទេសទាំងពីរ និងការចូលចតរបស់នាវានៃកងកម្លាំងស្វ័យការពារជើងទឹកជប៉ុននៅកំពង់ផែស្វយ័តក្រុងព្រះសីហនុរបស់កម្ពុជាកាលពីឆ្នាំមុន។
ទាក់ទិននឹងការធ្វើពាណិជ្ជកម្ម ប្រមុខការទូតទាំងពីរបានសម្តែងការរីករាយចំពោះការកើនឡើងនូវទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដែលបានឈានទៅជិតដល់កម្រិមួយគួរឲ្យកត់សម្គាល់ មុនវិបតិ្តជំងឺកូវីដ-១៩ ជាពិសេសលំហូរយ៉ាងខ្លាំងនៃការវិនិយោគពីប្រទេសជប៉ុនចូលមកកម្ពុជា។ ដើម្បីពង្រីកទំហំពាណិជ្ជកម្មរវាងកម្ពុជា-ជប៉ុន ភាគីទាំងពីរក៏បានឯកភាពធ្វើការជិតស្និទ្ធជាមួយគ្នាបន្ថែមទៀតក្នុងការលើកកម្ពស់កិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចដែលកំពុងរីកចម្រើននេះ រួមទាំងការជំរុញឲ្យមានការហោះហើរផ្ទាល់ឡើងវិញរវាងកម្ពុជា និងជប៉ុន ផងដែរ៕

ដោយ៖ ធឿន វ៉ាន់សុង

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ