Connect with us

ព័ត៌មានជាតិ

ការពារ​ថ្ម​ប្រាសាទ អាជ្ញាធរជាតិអប្សរាធ្វើកម្រាលផ្លូវ​ថ្មើរ​ជើងថ្មី ជុំវិញ​បរិវេណ​ប្រាសាទអង្គរវត្ត

បានផុស

នៅ

អាជ្ញាធរជាតិអប្សរាបានចាប់ផ្តើមដំណើរការរៀបចំធ្វើកម្រាលផ្លូវដើរនៅមុខប្រាសាទអង្គរវត្ត ក្នុងគោលដៅកាត់បន្ថយភាពសឹករិចរឹលរបស់ថ្ម និង​គ្រប់គ្រងលំហូររបស់ភ្ញៀវទេសចរចូលមកទស្សនាក្នុងប្រាសាទ ឱ្យមានភាពល្អប្រសើរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សេង សុធារ៉ា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌នៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា គោលដៅចម្បងនៃការរៀបចំកម្រាលផ្លូវដើរនៅបរិវេណប្រាសាទអង្គរវត្តនេះ ដើម្បីកាត់បន្ថយភាពសឹករិចរឹលនៃថ្មប្រាសាទ ដោយសារកន្លងមកជាពិសេសរដូវវស្សាមានភ្លៀងធ្លាក់ បណ្តាលឱ្យមានភក់ជាប់មកជាមួយបាតស្បែកជើង ជាហេតុនាំយកដីទៅកកិតជាមួយនឹងថ្ម។ ម្យ៉ាងទៀតគឺដើម្បីគ្រប់គ្រងលំហូររបស់ភ្ញៀវទេសចរឱ្យសមរម្យ ចៀសវាងការដើរនៅលើស្មៅ និងលើដី រក្សាបានរបៀបរៀបរយ និងរួមចំណែកលើកកម្ពស់សោភណ្ឌភាពប្រាសាទអង្គរវត្ត ឱ្យមានភាពបៃតងគ្រប់រដូវកាល។

លោកបន្ត​ថា គម្រោងរៀបចំកម្រាលផ្លូវដើរនៅប្រាសាទអង្គរវត្ត ត្រូវបានអនុវត្តចំនួន ៣ ដំណាក់កាល ដោយដំណាក់កាលទី ១ អាជ្ញាធរជាតិអប្សរាទទួលបានថវិកាឧបត្ថម្ភពីមូលនិធិរបស់ GIZ ក្រោមការសម្រួលរបស់អង្គការយូណេស្កូប្រចាំប្រទេសកម្ពុជា សម្រាប់រៀបចំកម្រាលផ្លូវដើរមានប្រវែងសរុប ៤៧៦ ម៉ែត្រ។ ជំហានដំបូង ដំណើរការរៀបចំកម្រាល សម្រេចលទ្ធផលប្រមាណ ៦០ ភាគរយមកដល់ពាក់កណ្តាលខែមករានេះ ដោយរំពឹងថានឹងអាចរួចរាល់ជាស្ថាពរនៅចុង​ខែមករា​ឬដើមខែកុម្ភៈ ឆ្នាំ២០២៣ខាងមុខ។

កម្រាលផ្លូវដើរថ្មីដែលអាជ្ញាធរជាតិអប្សរាធ្វើការរៀបចំនេះមានចំនួន ៤ កន្លែងផ្សេងគ្នា។ ចំណែកកម្រាលឈើចាស់ ក៏នៅរក្សាទុកដដែល។ អាជ្ញាធរជាតិអប្សរា មានក្តីសង្ឈឹមថា ក្រោយពេលរៀបចំកម្រាលផ្លូវថ្មីរួចរាល់ ភ្ញៀវទេសចរទាំងអស់ និងធ្វើដំណើរនៅលើកម្រាលផ្លូវនេះ ចៀសវាងការដើរជាន់លើវាលស្មៅ និងចូលរួមគោរពទៅតាមក្រមប្រត្តិបត្តិអង្គរ។ ក្នុងនោះដែរក៏សូមសំណូមពរដល់ ភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលរួមថែរក្សាបរិស្ថាននៅក្នុងតំបន់រមណីយដ្ឋានអង្គរទាំងអស់គ្នា ដោយដាក់សំរាមក្នុងធុងសំរាមឱ្យបានត្រឹមត្រូវ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

របាំត្រុដិ​
ព័ត៌មានជាតិ៣៨ នាទីutes មុន

បណ្ឌិត​ ហ៊ឺ​ វីរៈ​ អញ្ជេីញ​ជា​អធិបតី​​ក្នុង​ពិធី​បេីក​វគ្គ​បង្រៀន​​របាំត្រុដិ​ និង​របាំឆៃយ៉ាំ​ នៅ​ស្រុក​កំពង់ត្រឡាច​ ខេត្ត​កំពង់ឆ្នាំង​

ស្រុកសំឡូត
ព័ត៌មានជាតិ១ ម៉ោង មុន

ស្រុកសំឡូតមានសក្ដានុពលផ្នែកកសិកម្ម ៧៧ ភាគរយនៃកំណើនប្រជាពលរដ្ឋទូទាំងស្រុក

កម្មការិនី
ព័ត៌មានជាតិ២ ម៉ោង មុន

កម្មការិនីក្នុងវិស័យកាត់ដេរ៖ រាជរដ្ឋាភិបាល និងក្រសួងការងារ តែងលើកកម្ពស់សិទ្ធិ ឱកាសការងារ និងអត្ថប្រយោជន៍ជាអាទិភាពដល់ស្ត្រីគ្រប់រូប

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកស្រាវជ្រាវសង្គម៖ ស្រ្តីត្រូវបានលើកកម្ពស់នៅក្នុងវិស័យការងារ និងទទួលបានកិច្ចគាំពារពេញលេញ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ហ្វីលីពីន ប្រាប់​ថា​ត្រៀម​ចុះ​កិច្ចព្រមព្រៀង​កងទ័ព​ជាមួយ​កាណាដា

Sokha Hotels

ព័ត៌មានពេញនិយម