ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ានី ផ្តាំឱ្យសិស្សនិស្សិតយកចិត្តទុកដាក់ស្តាប់វេទិកាចែករំលែកឱ្យបានច្រើន
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានផ្តាំផ្ញើដល់សិស្សនិស្សិតគ្រប់រូប ឱ្យចេះចាប់យកឱកាសចូលរួមសិក្ខាសាលា និងវេទិកាចែករំលែក និងស្តាប់ឱ្យបានច្រើន ដើម្បីទុកជាប្រយោជន៍ទៅថ្ងៃអនាគត។

ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា សិស្សនិស្សិតគួរចេះចាប់យកឱកាស និងប្រើប្រាស់ឱកាសឱ្យបានល្អ ជាពិសេសក្នុងវ័យសិក្សា គួរចូលរួមកម្មវិធីសិក្ខាសាលា វេទិកាចែករំលែកផ្សេងៗ។ មិនតែប៉ុណ្ណោះ ត្រូវចេះស្តាប់ វិភាគ និងថ្លឹងថ្លែង ទោះបីជាប្រធានបទនោះ មិនទាក់ទងជាមួយនឹងជំនាញដែលអ្នកសិក្សារៀនក៏ដោយ ប៉ុន្តែ ការទម្លាប់ខ្លួនបែបនេះ នឹងជួយសិស្សនិស្សិតសម្រាប់ដោះស្រាយបញ្ហានាថ្ងៃអនាគតបានផងដែរ។
ការថ្លែងរបស់ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារូបនេះ ជាការដាស់តឿនដល់អ្នកសិក្សាជំនាន់ក្រោយឱ្យមានការខិតខំឡើង ព្រោះសម័យនេះ ជាសម័យធីជីថល ដូច្នេះហើយ មនុស្សគ្រប់រូបតែងតែមានទូរស័ព្ទទំនើបគ្រប់គ្នាៗ។ សិស្សមួយចំនួនតែងតែប្រើប្រាស់ពេលវេលាផ្ទាល់ខ្លួនរបស់ពួកគេច្រើនម៉ោងទៅលើប្រព័ន្ធឌីជីថល ទាំងការរៀនសូត្រ និងលេងហ្គេមផ្សេងៗ រហូតធ្វើឱ្យពួកគេញៀន ពេលខ្លះសូម្បីតែម៉ោងរៀន ឬ ចូលរួមសិក្សាសាលាផ្សេង ក៏ពួកគេតែងលេងទូរស័ព្ទ ជាជាងស្តាប់យកចំណេះវិជ្ជា។

ឯកឧត្តម ហ៊ុន ម៉ានី មានប្រសាសន៍ថា៖ “ស្តាប់ច្រើន ចេះច្រើន មានមូលដ្ឋានក្នុងការវិភាគ គិតគូរបានគ្រប់ជ្រុងជ្រោយកាន់តែច្រើន ហើយមានភាពចាស់ទុំកាន់តែច្រើន មុនពេលឈានដល់ការបញ្ចេញយោបល់ ឬការសម្រេចចិត្ត”។ ឯកឧត្តម បានបន្ថែមថា អារម្មណ៍ដែលអ្នកសិក្សាតែងតែគិតថា តើស្តាប់រឿងទាំងអស់នេះ ផ្តល់ប្រយោជន៍អ្វីដល់ខ្លួន? មកអង្គុយស្តាប់ដើម្បីអ្វី? តើមានអ្វីពាក់ព័ន្ធនឹងខ្លួនឯង? គឺសុទ្ធតែជាសំណួរដែលឯកឧត្តមធ្លាប់បានឆ្លងកាត់។ ឯកឧត្តម ហ៊ុន ម៉ានី បានជំរុញដល់អ្នកសិក្សាជំនាន់ក្រោយ ឱ្យចេះចាប់ឱកាស និងប្រើប្រាស់ឱកាសនោះ ជាប្រយោជន៍សម្រាប់អនាគតរបស់ពួកគេ។

ការចែករំលែកបទពិសោធរបស់ឯកឧត្តម ហ៊ុន ម៉ានី នេះ គឺធ្វើឡើងនៅក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា ប្រចាំវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣៕
ដោយ៖ អុន ស្រីមាន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១១ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ